Monthly Archive:: August 2014

ប្រវត្តិ​កញ្ញា យិន សម្បត្តិ អ្នក​គ្រប់គ្រង​បច្ចេកទេស​រោងចក្រ​ផលិត​សំលៀក​បំពាក់​ ឃីងហ្វ៊ឺសអ៊ិន​ដាសស្ព័រ

នាទី​ខ្សែជីវិត​ពិត​របស់​វិទ្យុ​សំឡេង​ខ្មែរ​ដើម្បី​សេរីភាព​កាល​ពី​ថ្ងៃសុក្រ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ លោក យូ សារ៉ាវុឌ្ឍ សូម​ណែនាំ​លោក​អ្នក​នាង​ឲ្យ​ស្គាល់​កញ្ញា យិន សម្បត្តិ ជា​អ្នក​គ្រប់គ្រង់ ផ្នែក​បច្ចេកទេស​នៅ​រោងចក្រ​ផលិត​សំលៀក​បំពាក់​ឃីង​ហ្វ៊ឺសអ៊ិនដាសស្ព័រ និង​ជា​និស្សិត​ផ្នែក​ពាណិជ្ជ​សាស្រ្ត នៃ​សកលវិទ្យាល័យ​ន័រតុន។ តើ​ជីវិត​អ្នក​ជោគជ័យ​ក្នុង​ការងារ​ម្នាក់​នេះ​មាន​ដំណើរ​យ៉ាង​ដូច​ម្តេច? សូម​ស្តាប់​នាទី​នេះ​ដូច​តទៅ៖
Read More

អ្នក​កាសែត​កម្ពុជា​១១រូប​ចូល​រួម​សិក្ខាសាលា​អំពី​ការ​យក​ព័ត៌មាន​ទាក់ទង​វប្បធម៌​-សាសនា​នៅ​ទីក្រុង​បាងកក

អ្នក​កាសែត​កម្ពុជា​ចំនួន​១១​រូប​មក​ពី​ស្ថាប័ន​កាសែត វិទ្យុ និង​ទូរទស្សន៍​ចំនួន​៧​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សិក្ខាសាលា​អំពី​ការ​យក​ព័ត៌មាន​ទាក់ទង​នឹង​វប្បធម៌-​សាសនា​រយៈ​ពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ដល់​ថ្ងៃទី០១ ខែ​ធ្នូ ឆ្នាំ​២០១២​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​អង្គការ​ឃ្លាំ​មើល​សេរីភាព និង​សារ​ព័ត៌មាន​កម្ពុជា (Freedom & Press Monitor Cambodia) ​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ន័រវ៉េស្ស ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ The Media Project។ លោក​បណ្ឌិត Arne H. Fjeldstad នាយក​អង្គការ The Media Project
Read More

នៅព្រឹកថ្ងៃពុធ​ ទី​២៨​ ខែវិច្ឆិកា​នេះ ពលរដ្ឋខ្មែរប្រមាណ១០នាក់ ត្រូវក្រុមទាហានឈុតខ្មៅថៃ​ដេញបាញ់ និងគប់ដុំថ្ម ខណៈ​ពួក​គាត់លួច​ឆ្លងដែនចូលទឹកដីថៃ​ដោយខុសច្បាប់។ តាម​សេចក្តី​រាយ​ការណ៍​ហេតុការណ៏នេះបានកើតឡើង​នៅ​​ចំណុច​​ច្រករបៀង​ព្រៃ​គុ​ភ​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​គុ​ភ​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​។​

Read More

CCHR ៖ សុន្ទរកថា​របស់​នាយក​រដ្ឋមន្រ្តី​ពាក់​ព័ន្ធ​ជម្លោះ​ដីធ្លី​គឺ​ជា​ការ​បំពាន​ច្បាប់​ជា​មូល​ដ្ឋាន

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ហៅ​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន កាល​ពី​​ថ្ងៃទី២៣ ខែវិច្ឆិកា ឯ​ខេត្ត​ព្រះវិហារ​​​ដែល​ថា លោក​នឹង​មិន​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដែល​ពាក់​ព័ន្ធ​ពី​អ្នក​នយោបាយ ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ គឺ​ជា​ការ​បំពាន​ច្បាប់​ជា​មូល​ដ្ឋាន។ ក្នុង​វិចារណកថា​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ CCHR បាន​លើក​ឡើង​ថា ការ​បដិសេធ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដែល​មាន​ពាក់​ព័ន្ធ​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នក​នយោបាយ និង​គណបក្ស​នយោបាយ គឺ​លោក​នាយក​រដ្ឋមន្រ្តី​កំពុង​តែ​គំរាម​ដោយ​រំលោភ​ទៅ​លើ​សិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ ហើយ​ថា ការ​ព្រមាន​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ដីធ្លី​មិន​ឲ្យ​ទាក់ទង​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល គឺ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ចាត់​ទុក​សង្គម​ស៊ីវិល​ជា​បច្ចាមិត្ត ជា​ជាង​ភាព​ជា​ដៃគូ។ លោក វណ្ណ សូផាត
Read More

​ដី​រ​ដ្ឋ​៤កន្លែង​​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ត្រូវ​បាន​​ធ្វើ​អនុប​យោគ​ លក់​​ឲ្យ​​ក្រុម​​ហ៊ុន​ឯកជន​

​យោង​តាម​​សៀវ​ភៅ​រាជកិច្ច​​​ដែល​ចេញ​​ផ្សាយ​ដោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី​​កាល​ពី​ថ្ងៃ​ទី ​១២ ​វិច្ឆិកា ឆ្នាំ ២០១២​ថា ​​រដ្ឋាភិបាល​បានធ្វើអនុបយោគ​ប្ដូរ​ពី​ទ្រព្យ​សម្បត្តិ​សាធារណៈរបស់រដ្ឋ​មក​ទៅ​​ជា​ទ្រព្យ​សម្បត្តិ​​ឯកជន​​របស់​​រដ្ឋ ​​នូវ​ទីតាំង​នាយកដ្ឋាន​ចំនួន​​៤​​​របស់​ក្រសួង​ធនធានទឹក​​និង​ឧតុនិយម​ ក្នុង​ខណ្ឌ សែន​សុខ ក្រុង ភ្នំពេញ ។​ ដីរដ្ឋ​ទាំង​៤កន្លែង​​ដែល​ត្រូវ​បាន​​សម្រេច​ប្ដូរ​ចំណាត់​​ថ្នាក់​​​​តាម​រយៈ​​អនុក្រិត្យ​​ធ្វើអនុបយោគ​​មួយ​ដែល​ចុះ​ហត្ថលេខា​​ដោយ​​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ​៣០ ​ខែ តុលា ​​ឆ្នាំ​២០១២ នោះ​​មាន​ទំ​ហំ​៤៤៤៥៦ម៉ែត្រ​ក្រឡា ស្ថិត​ក្នុង​សង្កាត់​ ទឹកថ្លា ខណ្ឌ សែនសុខ ក្រុងភ្នំពេញ ។ ពលរដ្ឋ​មួយ​​រូប​​ក្នុង​ចំណោម​ពលរដ្ឋ​៦​គ្រួសារ​​​ដែល​ជា​អតីត​​បុគ្គលិក​​របស់​ក្រសួងធនធានទឹក​​និង​​ឧតុ​និយម​
Read More

កិច្ចសន្ទនា​នយោបាយ ៖ ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​​ប្រជាពលរដ្ឋ​ជុំវិញ​​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា

នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ជម្លោះ​ដីធ្លី​ត្រូវ​គេ​ឃើញ​កើត​មាន​ស្ទើរ​តែ​ពាស​ពេញ​ផ្ទៃ​ប្រទេស ដែល​វា​គឺ​ជា​រឿង​ដ៏​ក្ដៅ​គគុក​មួយ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា រាល់​ជម្លោះ​ចេញ​មក​ពី​បញ្ហា​ដីធ្លី​ទាំង​នោះ តែង​តែ​កើត​ឡើង​ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​វិធាន​ការ​ដោះស្រាយ​ឲ្យ​សមស្រប ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​បញ្ហា​ជម្លោះ​ដីធ្លី​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ តំណាង​រាស្រ្ត​ឲ្យ​ជួយ​ពួកគាត់​រក​ដំណោះ​ស្រាយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​បញ្ហា​ដីធ្លី​នេះ គេ​នៅ​តែ​ឃើញ​មាន​ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ និង​អ្នក​មាន​លុយ មាន​អំណាច មក​លើ​ប្រជាពល​រដ្ឋ​ទន់​ខ្សោយ។ ចំពោះ​បញ្ហា​នេះ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង​លោក ចាន់ សុវ៉េត មន្ត្រី​អង្គការ​អាដហុក និង​លោក យូ សារ៉ាវុឌ្ឍ ដូចតទៅ៖
Read More

ឈាង វុន​ ទទួល​​ស្គាល់​​ថា ​ខ្វះការ​យល់ដឹង និង ត្រៀម​សុំទោសជនជាតិ ​ព្នង ​ជា​​សាធារណៈ​

អ្នក​តំណាងរាស្ត្រ​ពី​គណបក្សប្រជាជនកម្ពុជា​​ប្រចាំ​ខេត្តបាត់ដំបង​​កាល​ពី​ម្សិលមិញ​​បាន​ថ្លែង​សារភាព​​ថា ​លោក​​ខ្វះការ​យល់ដឹង​​ពី​ជនជាតិភាគតិច​​នៅ​​កម្ពុជា ហើយ​​នឹង​ត្រៀម​ធ្វើការ​សុំទោស​ជន​ជាតិព្នង​ជា​សាធារណៈ ​នៅ​​ក្នុង​កិច្ច​ប្រជុំ​​សភា ​នា​ពេល​​ខាង​មុខ ។ លោក ឈាង​ វុន​ បាន​​ថ្លែង​ប្រាប់​ក្រុមអ្នករាយការណ៏ព័ត៌មាន​​ដូច្នេះ​ថា ​” ​ខ្ញុំសូម​អភ័យទោស​ដល់​ពួកគាត់ ។​ជា​ការ​ខ្វះការយល់ដឹង​របស់ខ្ញុំ ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ​ព័ត៌មាន​ ជនជាតិព្នង​ដែលជាជន​ជាតិ​ភាគ​តិច …” ។​ អំឡុង​កិច្ចប្រជុំ​រដ្ឋសភា​​កាល​ពី​ថ្ងៃ​ទី ​១៤ ​ខែវិច្ឆិកា ឆ្នាំ ២០១២​ លោក ឈាង វុន បានប្រើពាក្យ​ប្រមាថ​ត្មៈដៀល​​ទៅ​លើ​លោក កឹម សុខា
Read More

គំនិត​គួរ​ពិចារ​ណា​ សម្រាប់​ថ្ងៃ​ទី ​២៨ វិច្ឆិកា​

- មតិភាគច្រើនតែងតែឈ្នះ តែ​មិន​មែន​​សុទ្ធ​តែ​យុត្តិធម៌​ទេ ។ – បើ​សិន​​អ្នក​​ចង់​​បាន​ពិភពលោក​មួយ​​មាន​យុត្តិធម៌ ចូរ​ចាប់​ផ្ដើម​​ពី​ខ្លួន​អ្នក​ ។​ – ស្វា៩​​ក្នុង​ចំណោម​​ស្វា១០​​អាច​រត់​ចេញ​​នៅ​ពេល​ដែល​ឃើញ​គ្នា​​វា​មួយក្បាល​​​ត្រូវ​បាន​គេ​ចាប់​អារ.ក តែ​ក្នុង​នាម​ជា​មនុស្ស ​អ្នក​​​មិន​​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ ។ – មនុស្ស​​អាក្រក់ មនុស្ស​ឃោរឃៅ ​តែង​​តែ​ស្លាប់​ជា​មួយ​ភាពអាសោច ។ – ការ​បរាជ័យ​គឺ​​ជា​គ្រូ​​ដែល​នឹង​ជម្រុញ​ឲ្យ​​អ្នក​ ឈាន​ទៅ​រក​ភាពជោគជ័យ​ដោយ​​​រឹងមាំ ។
Read More