ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកផឹកស្រាច្រើនពេកគឺមានហានិភ័យចំពោះជំងឺដាច់សរសៃឈាមខួរក្បាលនៅពេលវ័យក្មេងជាងអ្នកដទៃ។
អ្នកស្រាវជ្រាវនៅក្នុងប្រទេសបារាំងបានមើលលើទម្លាប់នៃការជក់បារី និងកត់ត្រានៃមនុស្ស៥៤០នាក់ដែលមានអាយុជាមធ្យម៧១ឆ្នាំដែលទទួលរងជំងឺដាច់សរសៃឈាមខួរក្បាលដោយសារការហូរឈាម។ ចំពោះអ្នកចូលរួម, ២៥%គឺជាអ្នកផឹកស្រាច្រើន ដែលត្រូវបានកំណត់ថាផឹកលើសពី៣កែវក្នុងមួយថ្ងៃ ឬប្រហែល៤៦៤មីលីលីត្រនៃស្រា។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកផឹកច្រើនមានជំងឺដាច់សរសៃឈាមខួរក្បាលនៅអាយុជាមធ្យម៦០ឆ្នាំដែលលឿនជាង១៤ឆ្នាំនៃអាយុជាមធ្យម។
ក្នុងចំណោមអ្នកដែលមានអាយុ៦០ឆ្នាំដែលមានជំងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងផ្នែកដ៏ជ្រៅនៃខួរក្បាល, អ្នកផឹកស្រាច្រើនគឺហាក់ដូចជាស្លាប់ក្នុងអំឡុងពេល២ឆ្នាំក្នុងការតាមដាននៃការស្រាវជ្រាវជាងអ្នកដែលមិនផឹកស្រាច្រើន។
វេជ្ជបណ្ឌិត ឆាលូត កូដូនីញ៉េ (Charlotte Cordonnier) ដែលមកពីសាកលវិទ្យាល័យ Lille Nord de France បាននិយាយថា វាជារឿងសំខាន់ដើម្បីគិតក្នុងចិត្តថា ការផឹកបរិមាណច្រើននៃជាតិអាល់កុលនាំអោយមានភាពធ្ងន់ធ្ងរនៃជំងឺដាច់សរសៃឈាមខួរក្បាលអំឡុងពេលវ័យក្មេងចំពោះអ្នកដែលមិនមានប្រវត្តិជំងឺពីមុនមក៕


