ប្រទេសឥណ្ឌូនេស៊ីពេលនេះបានស្គាល់ភាពជូរចត់ចំពោះផែនការរបស់ក្រុមភេវកម្មដែលជម្រុញឲ្យមានសង្គ្រាមសាសនាក្នុងគោលដៅប្រឆាំងនឹង រដ្ឋាភិបាល ។
យោងតាមកាសែត The Washington Post ឲ្យដឹងថា ពេលនេះកងកម្លាំងប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីកំពុងមមាញឹកក្នុងការរារាំងផែនការរបស់ក្រុមសកម្មប្រយុទ្ធ ដែលមានចេតនាធ្វើសង្គ្រាមសាសនាប្រឆាំងនគរបាល និង រដ្ឋាភិបាល ដែលពួកគេមើលឃើញថា ជាឧបសគ្គក្នុងការបង្កើតរដ្ឋាភិបាលមួស្លីម ។
ជាក់ស្ដែងកាលពីចុងសប្ដាហ៏កន្លងទៅនេះ ជនសង្ស័យជាអ្នកផលិតគ្រាប់បែកឈ្មោះ មូហាម៉ាត់ ថូរីក (Mohammad Toriq ) បានប្រគល់ខ្លួនឲ្យអាជ្ញាធរ ដោយខ្លួនឯងទាំងមានពាក់ខ្សែក្រវ៉ាត់គ្រាប់បែកអត្តឃាត នៅជាប់ខ្លួន ៕


