ដោយសារអាការៈធ្ងន់ធ្ងរក្មេងស្រីជនជាតិឥណ្ឌា ដែលរងការរំលោភជាក្រុមបានស្លាប់ហើយនៅឯមន្ទីរពេទ្យ Mount Elizabeth Hospital ក្នុងប្រទេសសិង្ហបុរីកាលពីព្រឹកព្រលឹមថ្ងៃសៅរ៏នេះ។
លោក ខេវិន ឡូ នាយកប្រតិបត្តិនៃមន្ទីរពេទ្យនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសោកស្តាយណាស់ដែលអ្នកជំងឺរូបនេះបានលាចាកលោកទៅកាន់ សុខគតិភពនៅម៉ោង ៤:៤៥ នាទីព្រឹក ថ្ងៃទី ២៩ ធ្នូ ២០១២ ។ ក្រុមគ្រួសារ និង ក្រុមមន្ត្រីរបស់នាងមកពីឧត្តមស្នងការដ្ឋានឥណ្ឌា បានស្ថិត នៅក្បែររូបនាង។
ជានិស្សិតពេទ្យក្នុងវ័យ២៣ឆ្នាំ នាងត្រូវគេរាយការណ៏ថាបានវាយប្រហារដោយបុរសប្រាំមួយនាក់នៅលើរថយន្ត ក្រុងមួយ ក្នុងទីក្រុងញូវដែលីកាលពីថ្ងៃទី ១៦ ធ្នូ ២០១២ ដោយត្រូវបានចាប់រំលោភ វាយជាមួយដែកទីប និង បោះចេញពីលើរថយន្តក្រុង។
អំពើឃោរឃៅនេះបានជម្រុញឲ្យមានការផ្ទុះកំហឹងតវ៉ាខ្លាំងក្លាពីសំណាក់ពលរដ្ឋឥណ្ឌា រហូតដល់ជម្រុឲ្យប្រធានាធិបតីប្រទេសនេះគឺលោក ម៉ាន់ មូរហាន់ស៊ីង ចាត់បញ្ជូលកិច្ចការពារទៅលើសន្តិសុខសុវត្ថិភាព របស់ស្ត្រី ជាអត្ថិភាពចំបង៕


