ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានដាក់ការទាមទារវត្ថុបុរាណនៅសេសសល់ដែលគេជឿថាបានរត់ពន្ធចូលទៅកាន់ប្រទេសថៃ អំឡុងសង្រ្គាមត្រជាក់ មកឲ្យខ្លួនវិញ។

វត្ថុបុរាណកម្ពុជា ក្នុង រចនាបទ កោះកេ ត្រូវគេ រកឃើញ ដាក់ តាំងលក់ តម្លៃ រាប់លាន ដុល្លារ ក្នុង ហាងលក់វត្ថុបុរាណមួយ នៅ សហរដ្ឋ អាមេរិក
នៅក្នុងរបាយការណ៏របស់ក្រសួងការបរទេសកម្ពុជា ស្ដីពីសកម្មភាពនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការចម្រុះកម្ពុជា-ថៃ លើកទី៨ ឯទីក្រុងបាងកកដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះបានឲ្យដឹងថា សំណើសុំឲ្យមានការផ្ដល់វត្ថុបុរាណចំនួន១១ដុំនោះ ត្រូវបានទទួលការយល់ព្រម តែភាគីថៃបានស្នើឲ្យកម្ពុជាបញ្ជូនឯកសារសំអាងបន្ថែមទៀតមកឲ្យខ្លួន ។
គួរបញ្ជាក់ថា អំឡុងសង្រ្គាមត្រជាក់ ពិសេសក្នុងទសវត្សរ៏ទី ៨០ វត្ថុបុរាណរបស់ប្រទេសកម្ពុជាត្រូវគេជឿងថា បានខ្ចាត់ខ្ចាយទៅកាន់ប្រទេសនានារួមទាំងសហរដ្ឋអាមេរិកផង ។ ដោយឡែកនៅប្រទេសថៃដែលមានអារ្យធម៌ស្រដៀងខ្មែរ ត្រូវគេរកឃើញថា បានរក្សាទុកវត្ថុបុរាណកម្ពុជាដែលរឹបអូសបានពីពួកឈ្មួញទុច្ចរិតចំនួន៤៣ដុំ ។ តែកន្លងទៅក្នុងចំណោមវត្ថុបុរាណទាំងនោះ ថៃបានបញ្ជូនមកឲ្យកម្ពុជាវិញខ្លះហើយ៕


