ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ នាព្រឹកថ្ងៃសៅរ៏ទី២៩ធ្នូ នេះ បានបើកកម្មវិធីប្រឡងជ្រើសរើសមន្ត្រីចូលបំរើការងារក្នុងក្របខណ្ឌរបស់ខ្លួនចំនួន៦០០នាក់ ដែលបានផ្ដល់អត្ថិភាពផ្ដាច់មុខសម្រាប់តែក្រុមយុវជនស្ម័គ្រចិត្ត របស់នាយករដ្ឋមន្ត្រី ដែលបានចុះជួយវាស់វែងដីធ្លីជូនប្រជាពលរដ្ឋប៉ុណ្ណោះ។

ក្រុមយុវជនស្ម័គ្រចិត្តវាសវែង ដីធ្លី របស់ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល ជានិច្ចកាល តែងទទួល បាន ការយក ចិត្តទុកដាក់ យ៉ាង ខ្លាំងក្លា ពី ពួកអាជ្ញាធរ
ការប្រឡងប្រជែងនាព្រឹកនេះគឺដើម្បីជ្រើសរើសក្រុមយុវជនដែលមានសមត្ថភាពត្រឹមតែ ៦០០ នាក់ប៉ុណ្ណោះ ពីក្នុងចំណោមបេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យប្រឡងសរុបចំនួន ១.៦០១នាក់។
ក្រុមយុវជនយុវនារីស្ម័គ្រចិត្តវាសវែងដីធ្លីដែលមានចំនួនជាង២ពាន់នាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលរងការរិៈគន់ពីបក្សប្រឆាំងក៏ដូចជាអង្គការសង្គមស៊ីវិលថា ជាផ្នែកនៃយុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រជាជនដែលកាន់អំណាច និង ជាការចំណាយលុយជាតិដោយឥតប្រយោជន៏ បន្ថែមពីលើស្ថាប័នរបស់រដ្ឋមួយដែលមានស្រាប់៕


