ការធ្លាក់ចុះកម្រិតជាតិស្ករទាប នៅក្នុងឈាម (Hypoglycemia) ពេលខ្លះក៏ត្រូវបានគេហៅផងដែរថា ជាប្រតិកម្មរបស់អាំងស៊ុយលីន ។ វាកើតមានបាន នៅពេលដែល ជាតិគ្លុយកូស នៅក្នុងឈាមអ្នកធ្លាក់ចុះ ទាប ជាងធម្មតា។ បើទោះជាអ្នកអាច ធ្វើរាល់អ្វីៗ ដែលអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន ក៏ ការ ធ្លាក់ចុះជាតិស្ករនេះ អាចកើតមាន ហើយវាអាចនឹងត្រូវបានគេធ្វើការ ព្យាបាលបាន និង ត្រូវចាត់វិធានការណ៍ ដោះស្រាយ អោយបានភ្លាមៗ មុនពេលដែលស្ថានការណ៍ កាន់តែអាក្រក់ជាងនេះ ។
ប្រសិនបើអ្នកបានចាំពី ពេលវេលានៃការត្រួតពិនិត្យជាតិស្ករនៅក្នុងឈាម តាមអ្វីដែលគ្រូពេទ្យបានប្រាប់ នោះអ្នកឱកាស របស់អ្នក ក្នុងការប្រឈមនឹងបញ្ហានេះ អាចនឹងទាបជាងមុនបាន។ លទ្ធផលរបស់ គ្លុយកូសទាប នៅក្នុងឈាម ក៏នឹងអាចប្រាប់អ្នកបានផងដែរថា អ្នកនឹងត្រូវការ ការព្យាបាលវា។
ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ នៃការធ្លាក់ចុះកម្រិតជាតិស្ករនៅក្នុងឈាម នោះអ្នកគួរតែ ធ្វើការ ត្រួតពិនិត្យនូវ កម្រិតជាតិស្ករក្នុងឈាមអ្នក អោយបានត្រឹមត្រូវ ។ ប្រសិនបើលទ្ធផល បន្ទះតេស្តឈាម បានប្រាប់អ្នកថា ជាតិស្កររបស់អ្នក ចុះទាបខ្លាំងនោះ អ្នកត្រូវប្រញាប់ធ្វើការព្យាបាលអោយបានជា បន្ទាន់ ។ សមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិក បាននិយាយថា ប្រសិនបើអ្នក មានអារម្មណ៍ថា អ្នកមានប្រតិកម្ម នៃជាតិស្ករ ក្នុងឈាម តែអ្នកមិនអាចធ្វើការពិនិត្យជាតិស្ករក្នុងឈាមរបស់អ្នក បានភ្លាមៗ នោះវាជា ការប្រសើរ ដែលអ្នកត្រូវធ្វើការព្យាបាលរោគសញ្ញានៃប្រតិកម្មនេះ ជាជាង រង់ចាំរហូតដល់អ្នក អាចត្រួតពិនិត្យជាតិស្ករក្នុងឈាមបាន។
តើអ្នកអាចធ្វើការព្យាបាល ការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាមបានដោយរបៀបណា?
អ្វីដែលអ្នកត្រូវធ្វើជាចំបងនោះគឺ អ្នកត្រូវធ្វើយ៉ាងណា អោយកម្រិតជាតិស្ករនៅក្នុងឈាមនេះ អាចត្រលប់ឡើងខ្ពស់មក រកសភាពធម្មតាវិញ ។ វិធីដែលលឿនបំផុតនោះគឺ អ្នកត្រូវញុំារបស់អ្វីផ្អែមៗ ដែលមានផ្ទុកជាតិស្ករក្នុងនោះ ។ សមាគមន៍ ជំងឺទឹកនោមផ្អែមអាមេរិក ក៏បានណែនាំទៀតផងដែរថា ៖
- អ្នកអាចលេបថ្នាំគ្រាប់គ្លុយកូស ៣គ្រាប់ (វាអាចរកទិញបាន នៅតាមឱសថស្ថាននានា)
- ទឹកផ្លែឈើស្រស់ កន្លះកែវ
- បៀមស្ករគ្រាប់ផ្អែម អោយបាន ៥ ទៅ ៦គ្រាប់
អ្នកគួរធ្វើការពិភាក្សាជាមួយអ្នកជំនាញផ្នែកអាហារបំប៉ន និង អ្នកផ្តល់សេវាកម្មផ្នែកសុខភាព ដើម្បីទទួល បាននូវដំបូន្មានល្អៗ អំពីអ្វីដែលអ្នក គួរបរិភោគ ដើម្បីអាចដោះស្រាយ បញ្ហានៃការធ្លាក់ចុះ កម្រិតជាតិស្ករ នៅក្នុងឈាម ។
ចូរប្រាកដថា អ្នកតែងតែមាននូវ ស្ករគ្រាប់ផ្អែមប្រភេទណាមួយ ដាក់តាមខ្លួនជានិច្ច ដើម្បីបង្ការនូវ បញ្ហានេះ ។ ធ្វើការត្រួតពិនិត្យជាតិស្ករ, ព្យាបាលវា និង រង់ចាំអោយបានរយៈពេល ២០នាទីបន្ទាប់ពីអ្នកបានត្រួតពិនិត្យជាតិស្ករ នៅក្នុងឈាម និង បានធ្វើការព្យាបាលវា រួចហើយ នោះអ្នក ត្រូវរង់ចាំ រយៈពេលចន្លោះពេលពី ១៥ ទៅ ២០នាទី ដើម្បីធ្វើការត្រួតពិនិត្យជាតិស្កររបស់អ្នកសារឡើង វិញម្តងទៀត ។ ប្រសិនបើកម្រិតគ្លុយកូសនៅក្នុងឈាម នៅតែទាបដដែល នោះអ្នកត្រូវចាប់ផ្តើម ធ្វើការ សាកល្បងព្យាបាលវាឡើងវិញ រួចរង់ចាំ រយៈពេល ១៥ ទៅ ២០នាទៅ និង ធ្វើតេស្តឈាមពិនិត្យមើល ជាតិស្ករម្តងទៀត ។
អ្នកត្រូវចងចាំ និង អនុវត្តអោយច្បាស់ នូវពេលវេលា ដែលអ្នកត្រូវបរិភោគអាហារ ។ អាហារចំបង និង អាហារសម្រន់ដែលទៀងពេលរបស់អ្នក គឺមានសារៈសំខាន់បំផុត ក្នុងការរក្សាកម្រិតជាតិស្ករ ក្នុងឈាម របស់អ្នក អោយបានស្ថេរភាព តាមដែលអាចធ្វើបាន ។ ការធ្លាក់ចុះកម្រិតជាតិស្ករ ក្នុងឈាមអាចប៉ះពាល់ដល់ សិរីរៈនៅក្នុងរាងកាយ ជាពិសេសនោះ គឺខួរក្បាលរបស់អ្នក ។
អ្នកត្រូវយកចិត្តទុកដាក់ជាចំបងនូវ បញ្ហានៃការធ្លាក់ចុះកម្រិតជាតិស្ករនៅក្នុងឈាម
ការធ្លាក់ចុះកម្រិតជាតិស្ករ នៅក្នុងឈាម ប្រសិនបើមិនអាចធ្វើការព្យាបាល បានភ្លាមៗទេ នោះស្ថានភាព ជាទូទៅរបស់អ្នកជំងឺនឹងកាន់តែអាក្រក់ឡើង ហើយអ្នកជំងឺនឹងអាចសន្លប់បានផងដែរ ។ អ្នកជំងឺដែលបានសន្លប់ដោយសារ ការធ្លាក់ចុះកម្រិតជាតិស្ករនេះ នឹងត្រូវធ្វើការព្យាបាលអោយបាន ភ្លាមៗ ដូចជាការ ចាក់ថ្នាំ គ្លុយកាហ្គុង ឬ ជាការបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ជាដើម ។
តើថ្នាំចាក់ គ្លុយកាហ្គុង អាចជួយអ្វីបានខ្លះដល់អ្នក?
ការចាក់ថ្នាំគ្លុយកាហ្គុងនេះ គឺប្រៀបបានទៅនឹង អាំងស៊ុយលីនដែរ ។តែទោះជាយ៉ាងណាក៏ដោយ គ្លុយកាហ្គុង គឺអាចបង្កើនកម្រិតជាតិស្ករ នៅក្នុងឈាមបាន។ អ្នកគួរធ្វើការសាកសួរគ្រូពេទ្យថា តើអ្នក អាចទិញវា ទុកប្រើបានដោយខ្លួនឯង បានដែរឬទេ?
ការមិនបានដឹងខ្លួនជាមុនអំពីបញ្ហានៃការធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម
វាពិតជាអាចទៅរួច ហើយនឹងគ្មានអ្វី ដែលមានលក្ខណៈមិនធម្មតានោះទេ ដែលថា មនុស្សម្នាក់អាច នឹងសន្លប់បាន និង មិនដែលបានសម្គាល់ទាល់តែសោះថា ពួកគេបានរងគ្រោះ ពីបញ្ហានៃការធ្លាក់ចុះជាតិ ស្ករនេះ ។ ចំណុចនេះ ត្រូវបានគេហៅថា ការមិនបានដឹងខ្លួនជាមុន ពីស្ថានភាពនៃការធ្លាក់ចុះកម្រិតជាតិ ស្ករក្នុងឈាម ។
ការធ្លាក់ចុះកម្រិតជាតិស្ករនៅក្នុងឈាម ដែលមិនបានដឹងខ្លួនទាល់តែសោះនោះ ជាធម្មតា តែងតែកើត មានចំពោះអ្នកជំងឺ ដែលបានរស់នៅ ក្នុងរយៈពេលយូរមកហើយជាមួយនឹងជំងឺទឹកនោមផ្អែមនេះ និង ជាមួយក្រុមអ្នកជំងឺដែលបានទទួលរង ការខូចខាតសសៃប្រសាទ, អ្នកជំងឺទឹកនោមផ្អែម ដែលបានប្រើថ្នាំបញ្ចុះសម្ពាធឈាម និង ចំពោះអ្នកជំងឺដែលកំពុង ស្ថិតក្នុងការគ្រប់គ្រងកម្រិតគ្លុយកូស ក្នុងឈាមយ៉ាង តឹងរឹងផងដែរ ។
រោគសញ្ញារបស់ការធ្លាក់ចុះកម្រិតជាតិស្ករ នៅក្នុងឈាមមានដូចជា ៖
- មានអារម្មណ៍ថា ឈឺចាក់ៗ នៅជុំវិញមាត់
- វិលមុខ ឬ ធីងធោង
- បែកញើស
- ញ័រខ្លួន ឬ ញ័រដៃជើង
- ឈឺក្បាល
- ស្បែកស្លេកស្លាំង
- ឆាប់ខឹង មួម៉ៅ មានអារម្មណ៍មិនល្អ
- ប្រកាច់
- មានការភ័ន្តច្រលំ
- ធ្វើអ្វីៗបានដោយឆ្គាំឆ្គង
- ស្រែកឃ្លានខ្លាំង ៕
អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន
(ដកស្រង់ពីគេហទំព័រ Health.com.kh)


