ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 មន្ត្រីរាជ​រដ្ឋាភិបាល ក្នុងអាណត្តិទី៥ ថៅកែ​រោងចក្រ និង​សហជីព ជួបប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការកំណត់​ប្រាក់ខែ​កម្មករ​នា​ព្រឹក​នេះ​​  ||   

ថៃ​សម្រួល​​ឲ្យពលករ​កម្ពុជា​ជាង​១៦ម៉ឺន​នាក់​​ស្រប​ច្បាប់​

ក្រសួង​ការបរទេសថៃ​​កាល​ពីពេលថ្មីៗ​នេះ​ អំឡុងជួប​​​ប្រជុំ​​គណៈកម្មាធិការចម្រុះ​កម្ពុជា-ថៃ​លើកទី​៨​​​ក្នុង​ទីក្រុង​បាងកក បាន​យលព្រម​​សម្របសម្រួល​​ឲ្យ​ពលករ​ខ្មែរចំនួន​ជាង​១៦​ម៉ឺនាក់​ ដែល​ត្រូវ​បាន​រក​ឃើញ​​ថា​ កំពុងបំពេញ​ការងារក្នុងប្រទេសថៃ​​ដោយ​ខុសច្បាប់ ​បាន​​ទទួលសិទ្ធិ​​ប្រកប​​​ការងារ​​ត្រឹម​ត្រូវ​តាម​ច្បាប់​​​។

ពលករខ្មែរ ដែលព្យាយាម ឆ្លងដែនទាំងប្រថុយ ប្រថាន ទៅ ធ្វើ ការ នៅប្រទេសថៃ នាពេល កន្លងទៅ

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ បាន​សម្ដែង​​អំណរគុណ​ចំពោះ​ឥរិយាបទ​បែប​នេះ​​របស់ថៃ​ ដែល​បាន​សម្រួល​ដល់ដំណើរការ​ចេញប័ណ្ណ សម្គាល់​អត្ដសញ្ញាណ ( CI ) ដល់​ពលករ​កម្ពុជា​ទាំង​​ជាង ១៦នាក់ ​នោះ​ឱ្យ​ទៅ​ជាពលករ​ស្របច្បាប់ រួម​ទាំង​ការ​សម្រួល​ឱ្យ​ក្រុមការងារ​ក្រសួងមហាផ្ទៃ​កម្ពុជា មាន​លទ្ធភាព​​ទៅ​ផ្ដល់​លិខិត​ឆ្លងដែន​ដល់​ពលករកម្ពុជា ដែល​នៅ​សេស​សល់ផងដែរ​​។​

យ៉ាងណាក៏​ដោយ​​ទាំងរដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា​​ក៏​ដូច​ជា​រដ្ឋមន្ត្រីក្រសួង​ការបរទេសថៃ​​លោក ស៊ូរ៉ាពុង តុវិចាក់ចៃគូល បាន​​ដាក់​ការ​ស្ដីបន្ទោស​​ទៅ​លើ​ចំនួន​កើនឡើង​នៃ​ពលករ​ខ្មែរ​​ទៅ​​ប្រកប​ការងារ​​ក្នុង​ប្រទេសថៃ​​ដោយ​​ខុសច្បាប់​​ថា បណ្ដាលមក​ពី​ពួកមេខ្យល់ទាំង​​ជនជាតិ​ កម្ពុជា និង ​ថៃ​។​ហើយ​ភាគី​​ទាំងពីរ​បាន​​សន្យា​​រួម​គ្នា ​បំបាត់​​ក្រុមជន​ខិល​ខូច​រត់ពន្ធមនុស្ស​ឆ្លងដែនទាំងនោះ៕

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-