ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 លោក កឹម សុខា បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ដោយ​សំឡេង​ឯកច្ឆ័ន្ទ ១១៦ សំឡេង _ លោក ងួ​ន ញ៉ិល បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​២​រដ្ឋសភា ដោយ​សំឡេង​ឯកច្ឆ័ន្ទ ១២២ សំឡេង​។​  ||   

សុខភាព ៖ មធ្យោបាយ​ក្នុង​ការរៀបចំ​ដើម្បី​អោយមាន​សុខភាព​ល្អ​

អ្នក​មិន​គួរ​គិតតែ​គ្រូពេទ្យ​របស់​អ្នកនោះ​ទេ​នៅ​ពេល​ដែល​អ្នក​មិន​មាន​អារម្មណ៍​សុខ​ស្រួល​នោះ​។ ប៉ុន្តែ​គាត់​ក៏​អាច​ផ្តល់​នូវ​សេវា​ថែទាំ​ដើម្បី​ជួយ​អ្នក​អោយមាន​សុខភាព​ល្អ​ផងដែរ​។​

American Academy of Family Physicians បាន​ស្នើ​អោយ​អ្នក​ពិភាក្សា​អំពី​សេវា​នៃ​ការថែទាំ​ទាំងនេះ​ជាមួយនឹង​គ្រូពេទ្យ​ដែល​មាន​ដូចជា៖

- សូម​ធ្វើ​ការតាមដាន ឬ​ធ្វើ​តេស្ត​ដែល​អាច​បង្ហាញ​ពី​បញ្ហា​មុននឹង​វា​ក្លាយទៅជា​ធ្ងន់ធ្ងរ​

- សូម​តាមដាន​ទម្ងន់ និង​សម្ពាធ​ឈាម​អោយ​បាន​ទៀងទាត់​

- ណែនាំ​អំពី​បញ្ហា​មួយចំនួន​ដូចជា ការពារ​ពី​ការគ្រោះថ្នាក់​, គ្រប់គ្រង​ស្ត្រេ​ស​, រក្សា​ទម្ងន់​, ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​, ធ្វើ​លំ​ហាត់ប្រាណ និង​ជៀសវាង​ការជក់បារី​

- សូម​ចាក់​វ៉ាក់សាំង​ដើម្បី​ជួយ​ការពារ​ជំងឺ​ផ្សេងៗ​ ៕

អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន
(ដក​ស្រង់​ពី​គេហទំព័រ www.Health.com.kh)

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-