Wednesday, April 22nd 2015
 Last News :
 សម្តេច​ម៉ែ ថ្លែង​អំណរ​គុណ​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​​ប៉េកាំង ដែល​បរិច្ចាគ​ថវិកា​សាង​សង់​មជ្ឈ​មណ្ឌល​មនុស្ស​ចាស់-​ព្រះ​សីហនុ​រាជ​  .....     អ​.​វ​.​ត​.​ក​ ប្រកាស​ពី​គម្រោង​ថវិកា​កែសម្រួល​ថ្មី សម្រាប់​ឆ្នាំ​២០១៤-​២០១៥​  .....     សាលា​រាជធានី​ភ្នំពេញ មិនទាន់មាន​គម្រោង​កសាង​ស្ពាន​ថ្មើរជើង​ឆ្លងកាត់​ផ្លូវក្នុង​រាជធានី នៅឡើយ​ទេ​  .....     លោកហេង សំរិន នឺង​ចួល​រួម​កិច្ច​ប្រជុំ​អាយ​ប៉ាលើក​ទី​២៦នៅ​ទីក្រុង​កូឡាឡាំពួ ពី​ថ្ងៃទី​២៥-​២៨មេសា​  .....     តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌលព្រៃវែង កោះហៅ អភិបាលខេត្ត​ព្រៃវែងចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​​  .....   

លិខិត​ប្រកាស​ពន្ធ​នឹង​ឈប់​លក់​​​ចាប់​ពីដើម​ឆ្នាំ​២០១៣​តទៅ

យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​នាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០១៣​តទៅ ឯកសារ​លិខិត​ប្រកាស​ពន្ធ​គ្រប់​ប្រភេទ​នឹង​ត្រូវ​ឈប់​លក់​ដល់​អ្នក​ជាប់​ពន្ធ​ទៀត​ហើយ។

លិខិតប្រកាសពន្ធនឹងត្រូវតម្រូវឲ្យទាញយកពីគេហទំព័ររបស់អគ្គនាយក ដ្ឋានពន្ធដារចាប់ពីដើមឆ្នាំ២០១៣តទៅ

តាម​សេចក្តី​ជូន​ដំណឹង​ដដែល លិខិត​ប្រកាស​ពន្ធ​គ្រប់​ប្រភេទ​នឹង​ត្រូវ​គេ​ដាក់​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (www.tax.gov.kh) ហើយ​អ្នក​ជាប់​ពន្ធ​គ្រាន់​តែ​ទាញ​យក​មក​ប្រើ​ប្រាស់​ជា​ការ​ស្រេច។

ដោយ​ឡែក​ក្នុង​ករណី​អ្នក​ជាប់​ពន្ធ​ពុំ​មាន​លទ្ធភាព​ចូល​ទៅ​កាន់​គេហទំព័រ​នេះ​វិញ គឺ​គ្រាន់​តែ​មក​កាន់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​គ្រប់​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ដើម្បី​ទទួល​យក​លិខិត​ប្រកាស​ពន្ធ​គ្រប់​ប្រភេទ​ដោយ​ឥត​គិត​ថ្លៃ៕

comment closed

Copyright © 2010-2015 · The Free Press Magazine · All Rights Reserved.
Develop by Sek Sathya