ទឹកដោះគោមិនមែនត្រឹមតែល្អចំពោះរាងកាយទេ ព្រោះការស្រាវជ្រាវបានអោយគេដឹងថា វាក៏ល្អចំពោះសុខភាពខួរក្បាលដែរ។ ការសិក្សាមួយធ្វើលើបុរសដែលបានញ៉ាំទឹកដោះគោចាប់ពី ៤៥២មីលីលីត្រឡើងទៅក្នុងមួយថ្ងៃអាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Thromboembolic (កំណកស្ទះលំហូរឈាមទៅចិញ្ចឹមខួរក្បាល) រហូតដល់ ៥០ភាគរយ។
ប្រធានដឹកនាំស្រាវជ្រាវ វេជ្ជបណ្ឌិត រ៉ូបឺត អាបបុត (Dr. Robert Abbott, PhD) សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រសុខភាពសាធារណៈ នៅឯសាកលវិទ្យាល័យនៃសាលាវេជ្ជសាស្ត្រ Virginia ក្នុងទីក្រុង Charlottesville និយាយថា កាល់ស្យូមមិនបានដើរតួនាទីធ្វើអ្វីឡើយចំពោះរឿងនេះចាប់តាំងពីអ្នកដែលប្រើថ្នាំបំប៉នជាតិកាល់ស្យូមដែលគ្មានទាក់ទងនឹងអាហារធ្វើពីទឹកដោះគោមកគឺមិនបានបង្ហាញពីអត្ថប្រយោជន៍ដូចគ្នាឡើយ។ គាត់បានបន្ថែមទៀតថា “ប៉ុន្តែទឹកដោះគោផ្ទុកទៅដោយជីវជាតិគ្រប់ប្រភេទក្រៅពីកាល់ស្យូម ហើយវាពិតជាមានប្រសិទ្ធភាពជួយការពារមែន។
អត្ថប្រយោជន៍ជាច្រើនមិនមែនដោយសារតែទឹកដោះគោនោះទេ “អ្នកផឹកទឹកដោះគោមាននិន្នាការធ្វើសកម្មភាពរាងកាយកាន់តែច្រើន និងញ៉ាំអាហារផ្តល់សុខភាពច្រើនជាងអ្នកមិនបានផឹកទឹកដោះគោទៅទៀត” ៕
អត្ថបទត្រួតពិនិត្យដោយវេជ្ជ.ងួន សេរ័ត្ន
(ដកស្រង់ពីគេហទំព័រ Health.com.kh)


