តាមការសិក្សាចុងក្រោយនៅចក្រភពអង់គ្លេសបានបង្ហាញថា ការចាក់តន្ត្រីឲ្យអ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យស្តាប់វាអាចជួយឲ្យពួកគេដកដង្ហើមកាន់តែងាយស្រួល ។
ក្រុម អ្នកជំនាញនៅបណ្ណាល័យខូក្រេនីបានថ្លែងថា តន្ត្រីអាចមានប្រសិទ្ធភាពល្អ ជាឱសថដើម្បីធ្វើឲ្យអ្នកជំងឺបានធូរស្រាកស្រាន្ត ក្នុងអំឡុងពេលអ្នកជំងឺធ្ងន់កំពុងបញ្ចូលខ្យល់ដកដង្ហើម។ អ្នកជំងឺធ្ងន់ធ្ងរជាង ២០០ នាក់ ដែលបានស្តាប់តន្ត្រីអាចកាត់បន្ថយ នូវអារម្មណ៍អន្ទះអន្ទែងសម្រួលចង្វាក់ដង្ហើម និងបេះដូង។
ក្រុម វេជ្ជបណ្ឌិតបានគាំទ្រការចាក់តន្ត្រីបុរាណបែបបស្ចិមប្រទេស ដូចជា តន្ត្រីព្យាណូ ឬក៏បទភ្លេងណាដែលស្រទន់ស្រួលស្តាប់ ព្រោះតន្ត្រីអាចជួយសម្រួលអារម្មណ៍របស់អ្នកជំងឺ ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ការជ្រើសរើសប្រភេទតន្ត្រីខុសក៏អាចធ្វើឲ្យរំជួលចិត្តអ្នកជំងឺ និងអាចធ្វើឲ្យពួកគេបង្កើនអារម្មណ៍តានតឹងកាន់តែខ្លាំងឡើងផងដែរ៕
(ប្រភព http://health.cen.com.kh)



