ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 វេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក​ នាថ្ងៃ​ទី​២១ មេសា​នេះ មានការប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាងកម្លាំងសន្តិសុខខណ្ឌដូនពេញ​ ជាមួយអ្នកថត​រូបឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅទីលានប្រជាធិបតេយ្យ បណ្តាល​ឱ្យ​រង​របួស​៤ទៅ​៥​នាក់៕​  ||   

ឈ្មួញ​ថា ស្រូវធ្លាក់​ថ្លៃ​មកពី​រដូវ​ប្រមូល​ផល ហើយ​កសិករ​ប្រមូល​​បាន​ផលច្រើន​

ជាការ​ឆ្លើយ​តប​​ចំពោះពាក្យ​ត្អូញ​ត្អែ​រ​របស់​កសិករ ​ពី​តម្លៃស្រូវ​ធ្លាក់​នោះ​ ប្រធាន​សហព័ន្ធ​នាំ​អង្គរ​ចេញ​​កម្ពុជា​ដែលទើប​ជាប់ឆ្នោតថ្មី ​បាន​លើកឡើងថា​ គឺ​​បណ្ដាល​មក​ពី​​រដូវ​នេះ​​​ ជា​រដូវ​ប្រមូលផល ​ហើយ​​កសិករ ​ប្រមមូល​ផល​បាន​ច្រើន​។

កសិករខ្មែរ ប្រើ កណ្ដៀវ តាមបែបបុរាណ ដើម្បី ច្រូតស្រូវ ខណៈ ប្រទេស ជិតខាង ប្រើ ម៉ាស៊ីន ច្រូត ស្រូវ

លោក គឹម សាវុធ បាន​​ថ្លែងប្រាប់​​ក្រុម​អ្នករាយ​ការណ៏ព័ត៌​​មាន​​កាល​ពីម្សិលមិញ​ថា​ មូល​ហេតុ​ដែល​នាំ​ឲ្យ​ស្រូវ​របស់ប្អូន​ប្រជាកសិករធ្លាក់ថ្លៃ ក៏ដោយ​សារតែ​រដូវប្រមូលផលស្រូវ ចាប់ផ្តើមទូទាំងប្រទេស ដែល​ធ្វើ​ឲ្យប្រជាកសិករ​​ទទួលបានទិន្នផលដំណាលគ្នា ធ្វើ​ឲ្យ​ស្រូវចេញ លក់ពេញទីផ្សារ « វាជាទូទៅ ទៅហើយ ឲ្យ​តែ​ដល់​រដូវប្រមូលផល គឺ​វាតែងតែធ្លាក់ថ្លៃ បែបនេះ»។

គេ​នៅ​​ចាំ​បាន​ថា ​កាល​ពីប៉ុន្មាន​​ឆ្នាំ​​មុន​​លោក​ ចម ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បាន​ធ្វើការ​ស្ដី​បន្ទោសកសិករ​ខ្មែរ​ ក្នុង​ស្ថាន​ភាព​​ដែល​កម្ពុជា​​មិន​អាច​នាំ​អង្ករ​​ទៅ​កាន់ទី​ផ្សារ​ក្រៅប្រទេសបាន​ គឺ​មក​ពី​កសិករ​​ខ្មែរ​​ប្រើ​ប្រាសពូជមិន​ត្រឹមត្រូវ​ ឬ ពូជ បន្លេមបន្លំ ពិបាក​កំណត់​ស្តង់ដារ​អង្ករ។

ប៉ុន្តែ​យ៉ាងណាក៏​ដោយ​​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែលបំរើ​ការ​លើផ្នែក​កសិកម្ម​​បាន​​និយាយ​ថា ​ក្នុង​ស្ថាន​ភាព​​ដែល​ប្រទេសជិតខាង​​មាន ​វៀតណាម និង ថៃ ជាដើម គេ​ធ្វើស្រែតាម​បែប​វិទ្យាសាស្ត្រ​ទំនើប​ទៅ​​ហើយ តែ​ដោយ​ឡែក​​កសិករ​ខ្មែរ ​នៅ​​តែ​បន្តធ្វើស្រែតាម​យកថាកម្ម ពឹងមេឃ ពឹង​ផ្កាយ​នៅឡើយ ។​ដូច្នេះ​ចាំបាច់​ណាស់​​ដើម្បី​លើក​ទឹក​ចិត្ត​ជួយ​ទប់ស្កាត់​​​កុំឲ្យពួកគាត់​​បោះបង់​ដីស្រែ​ ដោយ​ទៅ​​ធ្វើ​ចំណាក​ស្រុក​ប្រថុយ​ប្រថាន​​ស្វែងរក​ការងារនៅ​ក្រៅប្រទេស ទាំង​រដ្ឋាភិបាល​ ក៏​ដូច​ជាក្រុម​ហ៊ុន ​ដែល​ទទួល​​បានសិទ្ធិ​​ពីរដ្ឋ​ក្នុងការ​នាំ​អង្ករ​ចេញ មិន​ត្រូវ​ចេះតែស្ដី​បន្ទោស​​​ជា​មធ្យោ​បាយ​​ដើម្បី​គេច​ចេញ​​ពីការទទួលខុសត្រូវ​នោះ​ទេ គឺ​ត្រូវ​​តែផ្ដល់លុយ​​ដើម្បី​​ធានា​​តម្លៃ​​ស្រូវ​​របស់​​កសិករ ធ្វើ​យ៉ាង​ណា​​​ដើម្បី​កុំឲ្យ​ពួកគាត់​បាក់ទឹកចិត្ត៕

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-