Alerts News :
 នៅព្រឹក​ ថ្ងៃទី​​២៤ ឧសភានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតី ក្នុងពិធី​ពុទ្ធាភិសេក​ព្រះ​ពុទ្ធ​​​រូបអង្គធំ​​សាងពី​ថ្មភក់​នៅវត្ត​ផ្កាឈូក​មាស ស្ថិតក្នុង​ភូមិ​បឹង​ដែង ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម…៕​  ||   

» ព្រឹត្តិការណ៍អន្តរជាតិ » កូរ៉េខាងត្បូង​​​ជ្រើសបាន​មេដឹកនាំ​​ជាស្ត្រីលើកដំបូង​​​

កូរ៉េខាងត្បូង​​​ជ្រើសបាន​មេដឹកនាំ​​ជាស្ត្រីលើកដំបូង​​​

ឆ្លងកាត់វិញ្ញាសារ​ដ៏តាន​តឹង​​អំឡុងការបោះ​ឆ្នោតជាតិ​​កាលពីថ្ងៃពុធម្សិលមិញលោកស្រី​​ ប៉ាក ហ្គឺ​ន​-​ហ្យេ ពីគណបក្សអភិរក្សនិយម​ បាន​ទទួលជោគជ័យដ៏ត្រចះត្រចង់ ដែល​នឹងក្លាយជាប្រធានាធិបតី​ស្ត្រី​លើកទីមួយ​នៃ​ប្រវត្តិសាស្ត្រប្រទេសមហាអំណាច​សេដ្ឋកិច្ច​ទី​៤​នៅអាស៊ី​មួយ​នេះ ។​

លោកស្រី ប៉ាក ពេលទទួលបាន ជោគជ័យ អំឡុង ការ បោះ ឆ្នោត កាលពី ម្សិលមិញ

ទីភ្នាក់ងារ​ព័ត៌​មាន​ចិន​ស៊ិន​ហូ បានរាយ​ការណ៏​នៅ​ថ្ងៃព្រហស្បតិ៏​នេះ​ថា ជាមួយនឹងសម្លេងឆ្នោត ៩៤,៥ភាគរយ លោក ស្រីប៉ាក ដែលមានវ័យ​ ៦០ឆ្នាំ ហើយក៏ជាកូន ស្រីរបស់អតីតមេដឹកនាំ ផ្តាច់​ការ​កូរ៉េខាងត្បូង លោក ផាក ជុងហេ ដែលសរុប ទៅបានឈ្នះ លើគូ ប្រជែងជាមួយ នឹងសម្លេង ៥១,៧ភាគរយ ក្លាយ​ជា​មនុស្សដំបូង ដែលទាក់ទាញ់ការគាំទ្រ ច្រើនជាងពាក់កណ្តាល នៃ​សម្លេង​ឆ្នោត​ទំាងអស់ ចាប់តំាងពីមាន ការបោះឆ្នោតតាមប្រព័ន្ធ​ ប្រជាធិបតេយ្យ ដែលផ្ដើម​កាល​ពី ឆ្នាំ១៩៨៧មក។

លោកស្រី ប៉ាក បានយកឈ្នះលើ​គូប្រជែងមកពីគណបក្ស បង្រួបបង្រួម ដើម្បីប្រជាធិបតេយ្យ របស់​លោក ​មូន ជែ-អ៊ីន  ដែលទទួលបាន សម្លេងគំាទ្រតែ ៤៧,៩ភាគរយ៕

Copyright © 2010-2013 · The Free Press Magazine · All Rights Reserved.
Developed by Sek Sathya