Wednesday, July 29th 2015
 Last News :
 អគ្គ​ស្នងការរង​នគរបាលជាតិ៖ នគរបាលកំពុងស្វែងរក​ចាប់ខ្លួន​ទណ្ឌិត ឈូក បណ្ឌិត​  .....     មន្ត្រីរដ្ឋសភា៖ រដ្ឋសភាជាតិអាចនឹងអន្តរាគមន៍ទៅកាន់ក្រសួងយុតិធម៌ប្រសិនប្រញាតិរបស់កម្មការិនីមានឯកសាេគ្រប់គ្រាន់​  .....     សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដ៏ចម្រូងចម្រាស់ និងត្រូវបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីនៅខែក្រោយ​  .....     លោក ទៀ បាញ់ ប្រកាសថាមិនអនុញ្ញាតឲ្យ​មានបដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ឡើយ​  .....     ពលករខ្មែរ៣៣នាក់ទៀត ត្រូវបាន​ជួយសង្គ្រោះពី​ប្រទេស​ឥណ្ឌូនេស៊ី​​  .....   

កិច្ចសន្ទនា​នយោបាយ ៖ ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក ឈូក បណ្ឌិត របស់​​តុលាការ​ខេត្ត​ស្វាយរៀង

ទី​បំផុត​ទៅ តុលាការ​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ក្នុង​រឿង​ប្រើ​កាំភ្លើង​បាញ់​លើ​ស្ត្រី​កម្មករ​៣​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​កាល​ពី​ដើម​ឆ្នាំ​នេះ​ហើយ។​

លោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត

​ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​លោក ហ៊ីង ប៊ុន​ជា បាន​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​កាល​ពីថ្ងៃ​ទី​១៨ ខែ​ធ្នូ ម្សិលមិញ​ថា តាមរយៈ​ការ​ស៊ើប​អង្កេត​របស់​តុលាការ ​ពុំមាន​វត្ថុ​តាង​គ្រប់គ្រាន់​ដើម្បី​ដាក់​សំអាង​ចោទ​លើ​លោក ឈូក​ ​បណ្ខិត នោះ​ទេ។ ដូច្នេះ​លោក​បាន​សំរេច​លើក​លែង​ការចោទប្រកាន់​លើ​អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ​កាល​ពី​សបា្តហ៍​មុន។

ចំពោះ​បញ្ហា​នេះ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង​លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក និង​លោក យូ សារ៉ាវុឌ្ឍ ដូច​តទៅ៖

comment closed

Copyright © 2010-2015 · The Free Press Magazine · All Rights Reserved.
Develop by Sek Sathya