ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៏ឲ្យដឹងនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មានមនុស្សជាង១រយនាក់ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារតែឥទ្ធិពលនៃពាក្យចចាមអារ៉ាម ស្ដីពីការវិនាសបង់នៃផែនដី ។
សេចក្ដីរាយការណ៏បានឲ្យដឹងថា ប៉ូលិសបានរឹបអូសខិត្តប័ណ្ណ DVDនិង ឧបករណ៏ផ្សេងៗទៀតសម្រាប់បំរើឲ្យការផ្សព្វផ្សាយពាក្យចចាមអារ៉ាមនោះ ។ ភាគច្រើននៃអ្នកដែលត្រូវបានចាប់ខ្លួនជាសមាជិកនៃ ក្រុមសាសនា Almighty God ។
គួរបញ្ជាក់ថា មានការផ្សព្វផ្សាយតៗគ្នានៅលើប្រព័ន្ធអ៊ីនធឺណិតដែលថា នៅមុនថ្ងៃទី២១ធ្នូ ឆ្នាំ២០១២នេះ ពួកជនជាតិម៉ាយ៉ាន់បានព្យាករណ៍ទុកថា គឺជាពេលអវសាននៃផែនដី ។ ហើយពាក្យនេះក៏ត្រូវបានសមាជិកនៃក្រុមសាសនា Almighty Godយកទៅពង្រីកបន្ថែមទៀតថា ចាប់ពីថ្ងៃទី២១ធ្នូព្រះអាទិត្យនឹងឈប់រៈ ហើយអគ្គីសនីចាប់ផ្ដើមដាច់៣ថ្ងៃ ដែលចាំបាច់ដើម្បីសង្គ្រោះស្ថានការណ៏ត្រូវតែក្រោកឈរប្រយុទ្ធជាមួយ ”នាគក្រហម” ជាការសំដៅទៅលើរដ្ឋាភិបាលកុម្មុយនិស្តចិន ដែលមិនអាចប៉ះពាល់បាន ៕



