នៅក្នុងពីធីមួយឯខេត្តកោះកុងកាលពីម្សិលមិញ ជាផ្នែកនៃការចូលរួមសារទរជោគជ័យរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP ) នៃលោក ហ្ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) ដែលទើបជាប់ឆ្នោត ហើយនឹងត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុននាពេលឆាប់ៗខាងមុខនេះនោះ មេដឹកនាំខ្មែរបានសន្យាថា នឹងជម្រុញទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនឲ្យកាន់តែខ្លាំងក្លា ។
លោក ហ៊ុន សែន បានលើកឡើងនៅក្នុងលិខិតចូលរួមអបអរសាទរជាផ្លូវការមួយកាលពីថ្ងៃទី១៧ធ្នូម្សិលមិញផ្ញើទៅកាន់លោក ហ្ស៊ីនហ្ស៊ូ អាបេ ថា ” ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងជប៉ុនពិតជាត្រូវបានបន្តពង្រឹង និងពង្រីកថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ..”។
ក្នុងឋានៈជាប្រទេសម្ចាសជំនួយធំទី២បន្ទាប់ពីចិន លោកនាយករដ្ឋមន្ត្រីខ្មែរធ្លាប់បានលើកឡើងដោយក្ដីរំពឹងថា ទោះបីជាជប៉ុនមានការផ្លាសប្ដូរមេដឹកនាំរបស់ខ្លួនយ៉ាងណាក្ដីក៏កញ្ចប់ជំនួយរបស់ប្រទេសនេះមកកាន់កម្ពុជាមិនប្រែប្រួលដែរ ៕



