លទ្ធផលនៃការបោះឆ្នោតក្នុងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យម្សិលមិញ បានឈានទៅបញ្ចប់អំណាចដឹកនាំប្រទេសរបស់គណបក្ស (DPJ) នឹងជំនួសដោយគណបក្សគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែល ធ្លាប់បានគ្រប់គ្រងអំណាចដ៏យូរ ដឹកនាំដោយលោក ស៊ីនហ្សូ អាបេ វិញ ។ការបរាជ័យនេះក៏បានជម្រុញឲ្យលោក យ៉ូស៊ីហ៊ីកុ ណូដា លាឈប់ពីតួនាទីជាប្រធានគណបក្ស (DPJ) ផងដែរ ។
លោក ណូដា ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញថា ” ខ្ញុំនឹងឈប់ជាប្រធានគណបក្ស DPJ ពីព្រោះខ្ញុំចាត់ទុកវាជា ការទទួលខុសត្រូវធំណាស់ ។ខ្ញុំសុំទោសដោយសារមិនអាចបង្កើតលទ្ធផល ល្អសំរាប់គណបក្ស”។
ការបរាជ័យរបស់គណបក្ស DPJ គឺស្របពេលដែលស្ថានភាពជម្លោះហួងហែងគ្រប់គ្រងដែនកោះរវាងចិននិងជប៉ុន កាន់តែមានសភាពតានតឹង ។ជាមួយគ្នានៅប្រទេសកម្ពុជាឯហ្នេះវិញលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ក៏បានថ្លែងអបអរសារទរចំពោះជ័យជំនះរបស់លោក ស៊ីនហ្សូ អាបេ នៃគណបក្ស LDP ផងដែរ ។
គួរបញ្ជាក់ថា ជប៉ុនគឺជាប្រទេសម្ចាស់ជំនួយធំ លំដាប់ទីពីររបស់កម្ពុជា បន្ទាប់ពីប្រទេសចិន ៕



