តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនឲ្យដឹងថា គណបក្សប្រឆាំងក្នុងប្រទេសនេះ គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) បានឈ្នះការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីកាលពីថ្ងៃអាទិត្យ។
សារព័ត៌មាន NHK បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យសេរី បានឈ្នះកៅអីចំនួនជាង៣០០ ក្នុងចំណោមកៅអីសភា៤៨០ ខណៈគណបក្សគូរប្រជែងគឺគណបក្សប្រជាធិបតេយ្យជប៉ុន (DPJ) ដែលបានគ្រប់គ្រងប្រទេសរយៈពេល៣ឆ្នាំ ទទួលបានកៅអីប្រមាណពី៥៥ ទៅ៧៧នោះ។
ភ្លាមៗបន្ទាប់ពីទទួលដំណឹងពីជ័យជំនះ លោក ស៊ិនហ្សូ អាបេ ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងជាអនាគតនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុនបានចេញមកធ្វើការសន្យាថា លោកនឹងបញ្ឈប់ការទាមទាររបស់ចិន លើកម្រងកោះដែលមានជម្លោះរវាងប្រទេសទាំងពីរ៕



