ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 លោក កឹម សុខា បានប្រសាសន៏ថា គម្រោងចូលស្បថ​សច្ចាប្រណិធានចំពោះ​ព្រះភក្រ្តព្រះមហាក្សត្រ​នៅថ្ងៃទី២៥កក្កដានេះ ​ត្រូវលុបចោលវិញហើយ…៕​  ||   

ទស្សនៈ ៖ ពលរដ្ឋ​ចង់ឃើញ​​រដ្ឋា​ភិបាល​​​បញ្ចប់​ការ​ទារ​​លុយ​​​ពីផ្លូវ​ជាតិ​លេខ៤​ដែរ​

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​​កាលពីថ្ងៃសុក្រ​​ចុងសប្ដាហ៏កន្លងទៅ​ ​មេដឹកនាំ​​ខ្មែរ​បាន​ប្រកាស​ជា​សាធារណៈ​​​​​បញ្ចប់ការ​យកលុយ​ក្បាលឡាន​​​​​​​នៅ​លើកំណាត់​ផ្លូវ​មួយខ្សែ​ ប្រវែង​ជាង​មួយ​រយ​ម៉ែត្រ​​ក្នុង​ខេត្ត​​សៀម​រាប ​ដែល​​វិនិយោគ​​ដោយ​ក្រុម​ហ៊ុន​សំណង់​ក្នុងស្រុកមួយ ។​ ប្រព័ន្ធផ្សព្វផ្សាយ​ដែល​គាំ​ទ្រ​​រដ្ឋាភិបាល​បាន​ប​ន្ទរព្រោងព្រាត ​ដោយចាត់ទុកថា​ នេះ​ជាចំណង​​ដៃ​របស់​រដ្ឋាភិបាល​​ដល់​ពលរដ្ឋ​សម្រាប់​​ឆ្នាំ​ថ្មី​  ។​ប៉ុន្តែ​​ប្រជាពលរដ្ឋ​​ភាគច្រើន​​ចង់ឃើញ​រដ្ឋាភិបាល​​ធ្វើ​​កាដូបែប​នេះ​ ជា​​កញ្ចប់​​តែម្ដង​ជា​មួយ​​ផ្លូវជាតិលេខ៤​  ដែល​​វា គួរតែជា​របស់ពួកគាត់​ ។

បញ្ជរទារ លុយឡាន របស់ ក្រុម ហ៊ុន AZ នៅ លើកំណាត់ ផ្លូវជាតិ លេខ ៤ ដែល ជា របស់ខ្មែរ

កំណាត់​​ផ្លូវជាតិលេខ៤​​ពីភ្នំពេញ​​ទៅ​ក្រុងព្រះសីហនុ​​ប្រវែង​​២៣០គីឡូម៉ែ​ត្រ​ ​​ដែល​ស្ថាបនា​​កាល​ពី​ទសវ​ត្សរ៏ទី​៦០ ​គឺ​ជាអំណោយ​របស់​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក ​ចំពោះ​ប្រជា​ពលរដ្ឋខ្មែរ ។ ​តែផ្លូវ​នេះ​ត្រូវ​​បាន​​រដ្ឋាភិបាល​​ប្រគល​​ទៅ​​ឲ្យ​ក្រុម​ហ៊ុន​AZកើបលុយ​​​​អស់រយៈពេលជាង​​១០​ឆ្នាំ​ហើយ​ក្រោមហេតុផល​ ថែរក្សា​ ដែល​ជាច្រើន​លើក​​ច្រើន​គ្រា ​​ពល​រដ្ឋបាន​ធ្វើបាតុកម្ម​​ប្រចឆាំង​​​ការទារ​លុយ​ ​ដោយ​មិន​សម​ហេតុ​ផលនោះ​ ។​ថែមលើនេះ​ វា​ក៏​បាន​​បន្ថែម​​ភាពក្រីក្រ​​ទៅលើ​​ប្រជាពល​រដ្ន​​ដែល​​ផ្ទុយ​ខុស​​ពីគោល​នយោបាយ​ កាត់បន្ថយភាពក្រីក្រ​របស់រដ្ឋាភិបាល​ ។​

ការ​ទារ​លុយ​ពីឡាន​​ដែល​ធ្វើ​ដំណើឆ្លងកាត់ផ្លូវ​​បែប​នេះ​ នៅ​ប្រទេសថៃ​​ជាប់​​យើង​ក៏មាន​ដែរ​ ។​ប៉ុន្តែ​ជាការ​ទារ​​ទៅលើផ្លូវ​មួយថ្មី​ ដែល​គេ​បាន​វិនិយោគពី​​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ ។ ឧទារហរណ៏​ក្រុមហ៊ុន​​គេ​ធ្វើ​​ផ្លូវ​​អាកាស​ ឬ ធ្វើផ្លូវផ្សេងទៀត​​​​ពីលើ​ ឬ អែប​ផ្លូវ​របស់រដ្ឋដែលមានស្រាប់​ , អ្នក​ជិៈផ្លូវ​របស់​រដ្ឋ​គេមិន​​យកលុយ​ទេ លើក​លែង​តែអ្នក​ចង់​លឿន​​រហ័ស​ជិៈតាម​ផ្លូវ​​របស់ក្រុម​ហ៊ុន ​ទើប​តម្រូវ​​ឲ្យ​មានការ​បង់លុយ​​បន្តិបន្តួច​ ។​នេះ​​ទើបហៅថា​ការវិនិយោគប្រកប​ដោយ​យុត្តិធម៌​ ខុស​ប្លែក​​ពី​ក្រុម​ហ៊ុន​AZ នៅ​កម្ពុជាយើង​​  ដែលអារកខ្មែរ​សម្រក់ឈាម​​​ដោយ​គ្មាន​​ការអៀនខ្មាស ។

ក្នុង​ស្ថានភាពបែបនេះ​​រដ្ឋាភិបាល​ខ្មែរ​​ដែល​កាលពីអាណត្តិ​មុន​​​ប្រកាសថា​ ជារដ្ឋាភិបាល​​ផ្លូវថ្នល់ ហើយ​ផ្គួប​និង​លុយ​បង់ពន្ធផ្លូវ​​ប្រចាំឆ្នាំ​​ជាញើសឈាម​​របស់ពលរដ្ឋ​ផង តើ​អាចយក​ទៅ​ថែ​រក្សា​កំណាត់​ផ្លូវជាតិលេខ៤​ សម្រាប់ជា​ប្រយោជន៏​ពលរដ្ឋ​ខ្មែរ​ជាម្ចាស់​​បាន​ដែរ​ឬទេ ?  បើ​មិន​ដូច្នេះ​​ប្រាក​ដ​ជា​ខ្មាស​អាមេរិកាំង​អស់​ស្ទះ​ហើយ !  ៕

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-