Friday, September 4th 2015
 Last News :
 ក្មេងប្រុសម្នាក់​រអិល​ជើង​ធ្លាក់ចូល​​ទឹកស្រះ លង់​ស្លាប់​​  .....     បុរស​ពោះម៉ាយ​ម្នាក់ ​​តូច​ចិត្តនឺង​ជីវភាពក្រីក្រ សម្រេចចងក​សម្លាប់ខ្លួន ចោល​កូនតូច​២​នាក់ ឲ្យ​នៅ​កំព្រា​  .....     កូនចិត្តខ្មៅខឹង​ម្តាយ​ស្តីបន្ទោស ទាញ​កាំបិតផ្គាក់ អា​រក​ម្តាយរបស់ខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់​  .....     ចំណូល​លក់​សំបុត្រចូល​ទស្សនា​រមណីដ្ឋាន​អង្គរ ក្នុង​ខែសីហា ជាង​៤​លាន​ដុល្លារ​  .....     ស្រ្តីម្នាក់ ផិតក្បត់ប្តី នាំប្រុសផ្សេងចូលទៅដេក នៅផ្ទះសំណាក់​  .....   

កិច្ច​សន្ទនា​នយោបាយ ៖ ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​លោក ស៊ូប៊ែឌី នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​របស់​ឧត្ដមស្នងការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ជិត ១​សប្ដាហ៍​នៅ​កម្ពុជា ហើយ​ជា​លទ្ធផល​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បាន​វាយតម្លៃ​ថា កម្ពុជា​មាន​ចំណុច​មួយចំនួន មាន​ភាពប្រសើរ ហើយក៏​មាន​បញ្ហា​មួយចំនួន ទៀត​នៅ​មាន​ចន្លោះ​ដែល​ត្រូវតែ​ខិតខំ​អនុវត្ត​បន្ត​ទៀត​។ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល បាន​លើកឡើង​ថា លោក ស៊ូ​ប៊ែ​ឌី មិនមែនជា​ចៅហ្វាយនាយ​របស់​កម្ពុជា ដែល​ត្រូវ​មក​បង្គាប់បញ្ជា​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។​

ចំពោះ​បញ្ហា​នេះ សូម​ស្តាប់​កិច្ច​សន្ទនា​រវាង​លោក ចាន់ សុវ៉េត មន្ត្រី​អង្គការ​អាដហុក និង​លោក យូ សារ៉ាវុឌ្ឍ ដូចតទៅ៖

comment closed

Copyright © 2010-2015 · The Free Press Magazine · All Rights Reserved.
Develop by Sek Sathya