កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១២ មេធាវីការពារក្តីឲ្យលោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ គឺលោក សរ សុវណ្ណ បានដាក់ពាក្យបណ្តឹងមួយទៅកាន់សាលាឧទ្ធរណ៍ ដោយទាមទារឲ្យកូនក្តីរបស់លោកដែលមានវ័យ៧១ឆ្នាំបាននៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែក្នុងសវនាការកាលពីថ្ងៃទី១៤ ធ្នូ ម្សិលមិញ សាលាឧទ្ធរណ៍បានបដិសេធចំពោះការទាមទារនេះ ដោយបង្ហាញមូលហេតុថា ប្រសិនបើដោះលែង លោក ម៉ម សូណង់ដូ អាចរៀបចំគេចខ្លួនចេញពីក្នុងប្រទេសកម្ពុជា ព្រោះលោកមានសញ្ជាតិពីរ និងថា លោកអាចមានឱកាសដើម្បីដាក់សម្ពាធលើសាក្សី និងអាចបន្តបង្កើតនូវ «ចលាចល» ឬ អសណ្តាប់ធ្នាប់សាធារណៈ។
សូមស្តាប់កិច្ចសន្ទនារវាងលោក ចាន់ សុវ៉េត មន្ត្រីអង្គការអាដហុក និងលោក យូ សារ៉ាវុឌ្ឍ អំពីបញ្ហានេះដូចតទៅ៖
Podcast: Play in new window | Download (3.5MB)


