
លោកឧបនាយករដ្ឋមន្ត្រិយឹម ឆៃលី លោកទេសរដ្ឋមន្ត្រី អៀង មូលី និងមន្ត្រីក្រសួងពាក់ព័ន្ធចូលរួមក្នុងសន្និសីទថ្នាក់ជាតិលើកទី៧ កាលពីព្រឹកថ្ងៃទី៧ ធ្នូ ២០១២
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានថ្លែងថា វិស័យកសិកម្មបានផ្តល់ការងារដល់ប្រជាជនខ្មែរច្រើនជាងវិស័យនានា និងថាវិស័យនេះបានរួមចំណែកក្នុងការបង្កើនផលិតផលសរុប (Gross Domestic Product-GDP)ប្រហែលជិតពាក់កណ្តាល ។
“មុខរបរក្នុងវិស័យកសិកម្មបានផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណ៧០ភាគរយ បើប្រៀបធៀបទៅនឹងកម្លាំងពលកម្មសរុប ហើយបានរួមចំណែក៣៣% នៃផលិតផលសរុប។”
ការថ្លែងដូច្នេះបានធ្វើឡើងនៅក្នុងសន្និសីទថ្នាក់ជាតិលើកទី៧ ស្តីពី ការធ្វើការរួមគ្នាដើម្បីអភិបាលកិច្ចល្អលើវិស័យដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលចំនួន១៨នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ថៃទី៧ ធ្នូ នេះ ។
យោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រជាជនខ្មែរ៨០% កំពុងរស់នៅជនបទ និងអាស្រ័យផលលើមុខរបរកសិកម្ម ។


