ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 មុខតំណែងនាយករដ្ឋមន្រ្តី ត្រូវទទួលបានប្រាក់បំណាច់មុខងារក្នុងមួយខែៗ ៣.៦៧៥.០០០រៀល, ឧបនាយករដ្ឋមន្រ្តី ២.៨០០.០០០រៀល, ទេសរដ្ឋមន្រ្តី ២.៤៥០.០០០រៀល, រដ្ឋមន្រ្តី ២.១០០.០០០រៀល, រដ្ឋលេខាធិការ ១.៧៥០.០០០រៀល និងអនុរដ្ឋលេខាធិការ ១.៤០០.០០០រៀល៕​ ||​  ||   

យុគ ចិន្តា បក​ស្រាយ​​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​​ក្តោប​ទុក​លុយ​​ជាង១ម៉ឺន​ដុល្លារ​មិន​ឲ្យ​សមាគម​អ្នក​សិល្បៈករ​​ខ្មែរ​ប្រើប្រាស់

​ពិធី​ការិនី យុគ ចិន្តា នៃ​ស្ថានីយ៍​ទូរទស្សន៍ CTN ដ៏​ល្បី​ឈ្មោះ បាន​ចេញមុខ​មក​ធ្វើ​ការ​បកស្រាយ​ហើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​បាន​កាន់កាប់​លុយ​របស់​សមាគម​សិល្ប​ករ​ខ្មែរ​ជាង​១​ម៉ឺន​ដុល្លារ ដោយ​មិន​ឱ្យ​សមាគម​ប្រើប្រាស់​ក្នុង​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​នោះ។

នាង យុគ ចិន្តា

ក្នុង​បទ​សម្ភាស​មួយ​ដែល​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​សមាគម​សិល្បករ​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ​ ពិធី​ការិនី​យុគ ចិន្តា បាន​អះអាង​ថា ប្រាក់​ដែល​សមាគម​មាន​នា​ពេល​សព្វ​ថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​នាង និង​លោក​ យុត្ថារ៉ា ឆានី ចាប់​តាំង​ពី​អាណត្តិ​របស់​លោក​ អៀង ស៊ីធុល រហូត​មក​ដល់​អាណត្តិ​នេះ។ ហើយ​កាលពី​អាណត្តិ​មុន​ដើម្បី​ប្រើប្រាស់​ថវិកា​របស់​សមាគម​បាន ​គឺ​លុះត្រា​តែ​មាន​ការ​ចុះហត្ថលេខា​ពី​លោក​ មិញ សុធីវណ្ណ លោក យុ​ត្ថា​រ៉ា ឆា​នី នាង​សឿ សុធា​រ៉ា និង​រូប​នាង​ផ្ទាល់​សិន។​

នាង យុគ ចិន្តា បាន​បញ្ជាក់​ថា កាល​ក្នុង​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ មិញ សុធី​វណ្ណ សមាគម​មាន​លុយ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ក្នុង​ធនាគារ ហើយ​ក្រោយ​មក​គ្មាន​លុយ​អ្វី​ទាំងអស់ ។ ដោយ​សារ​បែប​នេះ​ហើយ សមាគម​បាន​មូលមតិ​គ្នា​រៀបចំ​កម្មវិធី​រាត្រី​សមោសរ​មួយ ដើម្បី​ស្វែងរក​ប្រាក់​ដាក់​នៅ​ក្នុង​សមាគម​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​សកម្មភាព​ផ្សេងៗ។ ប្រាក់​ដែល​រក​បាន​នា​ពេល​នោះ​គឺ​មាន​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ។​

នាង យុគ ចិន្តា បាន​បន្ត​ថា ក្នុង​កាលៈទេសៈ​នោះ​ដោយសារ​ត្រូវ​មាន​ភារកិច្ច​ជួយ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ក៏​ផ្ទេរ​ប្រាក់​ប្រមាណ​៧០​ភាគរយ យក​ទៅ​ទិញ​សម្ភារ​ជួយ​ដល់​កងទ័ព។ ចំណែក​លុយ​ដែល​នៅសល់​ជាង​មួយ​ម៉ឺន​ដុល្លារ​គឺ​ទុក​នៅ​ក្នុង​ធនាគារ​ក្រោម​ការគ្រប់គ្រង​របស់​នា​ង និង​លោក ​យុ​ត្ថា​រ៉ា ឆា​នី។

​លុះ​មកដល់​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ សុះ ម៉ាច លុយ​ទាំងនោះ​គឺ​ត្រូវ​ផ្ទេរ​ទៅ​លោក​ ឆា​នី តែ​ដោយ​សារ​មាន​ការ​ពិគ្រោះ​គ្នា​ពី​ថ្នាក់​លើ​ឱ្យ​មាន​ការ​រក្សា​លុយ​ដែល​មាន​នោះ​នៅ​ក្នុង​សមាគម​កុំ​ឱ្យ​បាត់បង់​ ហេតុ​ដូច្នេះ​ហើយ​លុយ​ទាំង​នេះ​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង​នៅ​ក្នុង​សមាគម និង​មួយ​ចំណែក​តូច​ទៀត​គឺ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​សិល្បករ​ដែល​មាន​ជំងឺ និង​បាត់​បង់ជីវិត។​

​អ្នកនាង​ យុគ ចិន្តា បញ្ជាក់​ទៀត​ថា រាល់​ការ​ចំណាយ​ទាំងអស់​សម្រាប់​ប្រាក់​នៅ​ក្នុង​សមាគម​គឺ​ត្រូវ​មាន​ការ​ចុះ​ហត្ថលេខា​ពី​លោក​ ឆា​នី និង​រូប​នាង​ផ្ទាល់ ប៉ុន្តែ​នាង​មិនបាន​កាន់កាប់​ក្បាល​បញ្ជី​របស់​សៀវភៅ​ធនាគារ​ឡើយ សូម្បីតែ​លេខ​កូដ​ធនាគារ​ក៏​នាង​មិនបាន​ចាំ​ដែរ គ្រាន់​តែ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ចំណាយ​របស់​សមាគម​មាន​ចំនួន​ច្រើន ទើប​នាង​ និង​លោក​ ឆានី​ បាន​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប្រាក់​នោះ​ចេះ​តែ​ខើច​ទៅៗ។ ក្រោយ​មក​នាង​ក៏​សម្រេច​ចិត្ត​មិន​ចុះហត្ថលេខា​ដើម្បី​ដក​ប្រាក់​របស់​សមាគម​ប្រើប្រាស់​បន្ត​ទៀត​ឡើយ ដោយ​ត្រូវ​រង់ចាំ​ពិគ្រោះ​យោបល់​ពី​លោក​សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគម។​

​ពិធី​ការិនី​រូប​នេះ​អះអាងថា លុយ​ដែល​សល់​មិន​បាត់បង់​ទៅ​ណា​ទេ គឺ​នៅ​ក្នុង​ធនាគារ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ឆានី និង​រូប​នាង​ផ្ទាល់។

ចំពោះ​បញ្ហា​នេះ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករខ្មែរ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ការ​ប្រើប្រាស់​លុយ​នៅ​ក្នុង​សមាគម​ពិត​ជា​មាន​ការ​លំបាក​ដោយសារ​តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា លុយ​ដែល​នៅសល់​ក្នុង​សមាគម​នោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ដក​លុយ​ទាំង​នោះ​ដែរ ។​ ប៉ុន្តែ​ឆ្លង​តាម​ការ​បកស្រាយ​របស់​អ្នកនាង​ យុគ ចិន្តា ដែល​ជា​ហេរញ្ញិក​របស់​សមាគម​ទើប​លោក​យល់​ច្បាស់​អំពី​បញ្ហា​នេះ​បន្ទាប់ពី​មាន​មន្ទិល​កន្លងមក៕

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-