Wednesday, May 27th 2015
 Last News :
 ក្រុម​កំណាយ​​បុរាណវិទ្យា​​រកឃើញ​​ដងខ្លួន​​ពុទ្ធ​បដិមា ​​ក្នុង​​កាយវិការ​​ទ្រ​បាត ​​នៅ​​ប្រាសាទ​​នាគព័ន្ធ​​  .....     តារាសម្តែង ដួង ស្រីពេជ្រ រងការរិះគន់ជាថ្មី​  .....     ក្រុមហ៊ុន Huawei Marine និង MCT ចុះ​កិច្ចព្រមព្រៀង​សាងសង់​ប្រព័ន្ធ​ខ្សែ​កា​ប្លិ៍អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​រវាង​ម៉ាឡេស៊ី​-​កម្ពុជា​-​ថៃ ដើម្បី​អភិវឌ្ឍ​ការប្រើប្រាស់ Broadband ក្នុង​តំបន់​ឥណ្ឌូចិន​​  .....     ប្រជាពលរដ្ឋ​ខេត្តក្រចេះ ​រអ៊ូរទាំ​ពី​រឿងដាច់ចរន្ត​អ​គិ្គ​ស​នី​  .....     ថៃបាញ់​ស្លាប់​ខ្មែរ​ម្នាក់ ក្នុងពេលបង្រ្កាបគ្រឿងញៀន នៅខេត្ត​ស្រះកែវ​  .....   

ស្វែង​យល់​ពី​យន្ត​ហោះ​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក បារ៉ាក់ អូបាម៉ា នឹង​មក​ដល់​ប្រទេស​កម្ពុជា​នា​រសៀល​នេះ​តាម​រយៈ​យន្ត​ហោះ​ពិសេស​មួយ​ដែល​មាន​ឈ្មោះ​ថា Air Force One។ តើ​យន្ត​ហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ?

តាម​ឯកសារ​នានា​ឲ្យ​ដឹង​ថា យន្ត​ហោះ​សម្រាប់​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នេះ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស ហើយ​មាន​តែ​ចំនួន​ពីរ​គ្រឿង​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​ផ្លាស់​ប្តូរ​​គ្នា។ នៅ​លើ​នោះ​មាន​បន្ទប់​ពិសេស​ជា​ច្រើន​សម្រាប់​ប្រធានាធិបតី​ធ្វើ​ការ ដោយ​មាន​ការិយាល័យ បន្ទប់​ប្រជុំ កន្លែង​កម្សាន្ត កង​សន្តិសុខ និង​មាន​ចុង​ភៅ​នៅ​លើ​នោះ​ផង។ និយាយ​រួម​វា​ប្រៀប​ដូច​ជា​សេតវិមាន​ដូច្នេះ​ដែរ។

មុន​ការ​ចុះ​ចត​របស់​យន្តហោះ​ដឹក​ប្រធានាធិបតី​ យន្តហោះ​ពិសេស​មួយ​ទៀត​ដែល​ផ្ទុក​ដោយ​រថយន្ត​ពិសេស​រួម​ជាមួយ​នឹង​កង​សន្តិសុខ​ផង​នឹង​មក​ដល់​ជា​មុន។ ហើយ​បន្ទាប់​ពី​យន្ត​ហោះ Air Force One ដែល​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចុះ​ចត នឹង​មាន​យន្ត​ហោះ​មួយ​ទៀត​ចុះ​ចត​តាម​ក្រោយ​ដែរ ដែល​វា​គឺ​ជា​យន្ត​ហោះ​សម្រាប់​ត្រៀម​នៅ​ពេល​ដែល Air Force One មាន​បញ្ហា៕

បោះពុម្ភ   ប្រធានបទ:

comment closed

Copyright © 2010-2015 · The Free Press Magazine · All Rights Reserved.
Develop by Sek Sathya