Alerts News :
 ជន​រង​គ្រោះ​នៃគុក​ទួល​ស្លែង​ប្រតិ​កម្ម​និង​សំដី​លោក​ ​កឹម​ សុខា​​  ||   

» សិល្បៈ / វប្បធម៌ » តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ម្តាយ អេ ភូថង ​ឲ្យ​ជាប់​ពន្ធនាគារ​១៧ឆ្នាំ

តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ម្តាយ អេ ភូថង ​ឲ្យ​ជាប់​ពន្ធនាគារ​១៧ឆ្នាំ

ម្តាយ​របស់​កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ អេ ភូថង ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាល​ក្រម​កាល​ពី​ព្រឹក​មិញ ដោយ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៧ឆ្នាំ​ពី​បទ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន។

តុលាការក្រុងភ្នំពេញ

ម្តាយ​របស់ អេ ភូថង គឺ​អ្នកស្រី អាត អន់ អាយុ​៥៨ឆ្នាំ ក៏​ត្រូវ​តុលាការ​បង្គាប់​ឲ្យ​បង់​សំណង​ទៅ​ដើម​បណ្តឹង​ចំនួន​៦០លាន​រៀល​ផង​ដែរ។

បន្ទាប់​ពី​ប្រកាស​សាលក្រម​រួច​អ្នកស្រី អាត អន់ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា ការ​សម្រេច​របស់​តុលាការ​នេះ វា​អយុត្តិធម៌​សម្រាប់​រូប​អ្នកស្រី។ ហើយ​ថា អ្នកស្រី​នឹង​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត គឺ​ប្តឹង​រហូត​ដល់​ស្លាប់៕

Copyright © 2010-2013 · The Free Press Magazine · All Rights Reserved.
Developed by Sek Sathya