ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 លោក កឹម សុខា បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ដោយ​សំឡេង​ឯកច្ឆ័ន្ទ ១១៦ សំឡេង _ លោក ងួ​ន ញ៉ិល បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​២​រដ្ឋសភា ដោយ​សំឡេង​ឯកច្ឆ័ន្ទ ១២២ សំឡេង​។​  ||   

ក្រុមហ៊ុន​ Apple ប្រកាស​តម្លៃ iPad mini ត្រឹម​តែ​ $329

ក្រុមហ៊ុន​ Apple ​បាន​បង្កើត​នូវ​ភាព​អស្ចារ្យ​សម្រាប់​អតិថិជន​ទាំង​ឡាយ​ ដោយ​ក្រុមហ៊ុន​បាន​ផលិត​នូវ​ផលិត​ផល​ថ្មី​មួយ​គឺ​ iPad mini ​ដែល​វា​មិន​ត្រឹម​តែ​មាន​រូប​រាង​តូច​ និង​ស្ដើង​ជាង​មុន​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ផលិត​ផល​មុន​ទៀត​ផង។​ ទើប​តែ​ប៉ុន្មាន​ម៉ោង​មុន​នេះ​លោក​ Phil Schiller ដែល​ជា​នាយក​ផ្នែក​ទីផ្សារ​ទូទាំង​ពិភព​លោក​ បាន​ប្រកាស​ថា​ iPad mini ​ថ្មី​នេះ​មាន​តម្លៃ​ចាប់​ផ្ដើម​ត្រឹម​តែ​ ៣២៩ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

សម្រាប់​ iPad mini ថ្មី​មួយ​គ្រឿង​នេះ​ បាន​បំពាក់​ដោយ​លក្ខណ​សម្បត្តិ​ដ៏​ពិសេស​ជា​ច្រើន​ដូចជា​ កម្រាស់​ត្រឹម​តែ ៧.២មិល្លីម៉ែត្រ​ ដោយ​វា​មាន​ភាព​ស្ដើង​ជា​ the new iPad ​២៥ភាគរយ​ និង​មាន​ទម្ងន់​ប្រហែល​ជា​ ៣៦៣ក្រាម​ប៉ុណ្ណោះ។​ វា​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើស​រើស​គឺ​ពណ៌ស​ និង​ខ្មៅ ចំណែក​អេក្រង់​របស់​វា​មាន​ resolution ទំហំ​ 1024 x 768 pixel ​គឺ​ដូច​ទៅ​នឹង​ iPad និង​ iPad 2 ផង​ដែរ​ ប៉ុន្តែ​អេក្រង់​របស់​វា​មាន​ទំហំ​ត្រឹម​តែ​ ៧.៩អ៊ីញ​។ ជាង​នេះ​ទៅ​ទៀត​ យើង​អាច​ទទួល​បាន​ប្រព័ន្ធ​ 4G LTE ​សម្រាប់​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ រួម​ជាមួយ​ CPU ​ប្រភេទ dual-core A5 ​ព្រម​ទាំង​កាមេរ៉ា​ក្រោយ​មាន​ទំហំ​ ៥មេហ្កាភិចសែល​ ប្រភេទ iSight ​ដែល​អាច​ចាប់​យក​វីដេអូ​ក្នុង​កម្រិត​ 1080p HD ​ទៀត​ផង។

គួរ​បញ្ជាក់​ដែរ​ថា​ សម្រាប់​ត្រកូល​ iPad ​នេះ​ ក្រុមហ៊ុន Apple ​លក់​បាន​ចំនួន​ ១០០លាន​គ្រឿង​មក​ហើយ​ ក្នុង​រយៈពេល​ ២ឆ្នាំ​កន្លះ​ មក​នេះ៕

(អត្ថបទ​ដក​ស្រង់​ពី​គេហទំព័រ www.cm.com.kh)

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-