រូបសំណាករបស់អតីតមេទ័ពខ្មែរ តេជោមាស តេជោយ៉ត ដែលសាងសង់អំពីស្ពាន់កំពស់ ៣,៦ម៉ែត្រ លើផ្ទាំងថ្មដាមួយដុំធំមានបណ្តោយ៥ម៉ែត្រ កំពស់១,៨០ម៉ែត្រ ត្រូវបានគេយកមកដាក់នៅសួនច្បារមុខវត្តឧណ្ណាលោម ក្នុងទីក្រុងភ្នំពេញ ហើយត្រូវបានសម្ពោធកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២។
លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញបាននិយាយថា ការរៀបចំរូបសំណាក់អតីតមេទ័ពខ្មែរទាំង២រូបនេះឡើង គឺដើម្បីចង់បង្ហាញបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានស្គាល់ពីមេទ័ពដែលជាវីរៈបុរសការពារទឹកដី និងដើម្បីឧទ្ទិសដល់វីរៈភាពដ៏អង់អាចក្លាហានរបស់មេទ័ពទាំងពីររូប និងទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីប្រវត្តិពិតរបស់មេទ័ពខ្មែរ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរ និងលើកកំពស់សោភ័ណភាពទីក្រុងភ្នំពេញផងដែរ៕



