Alerts News :
 នាវេលាម៉ោង ៨:៣០ នាទី ព្រឹកថ្ងៃទី ១៩ មិថុនា នេះ លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី នឹង​ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ នៅ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ…៕​  ||   

» ព័ត៌មានទូទៅ » កម្ពុជា​ទទួល​រង​សម្ពាធ​ទាប​ចាប់​ពី​ថ្ងៃទី០២ ដល់​ថ្ងៃទី០៦ ខែកញ្ញា

កម្ពុជា​ទទួល​រង​សម្ពាធ​ទាប​ចាប់​ពី​ថ្ងៃទី០២ ដល់​ថ្ងៃទី០៦ ខែកញ្ញា

ក្រសួង​ធន​ធាន​ទឹក​កម្ពុជា​បាន​ធ្វើ​ការ​អំពាវ​នាវ​មួយ​ដល់​ពលរដ្ឋ​ទាំង​អស់ ដែល​រស់​នៅ​តំបន់​ភ្នំ តំបន់​ទំនាប និង​តំបន់​ជាប់​ផ្លូវ​ទឹក​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​សម្ពាធ​ទាប​ ចាប់​ពី​ថ្ងទី​០២ ដល់​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១២​នោះ។

ស្ថានភាពទឹកជំនន់ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំកន្លងទៅ

តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ចាប់​ពី​ថ្ងៃទី​៣១ ខែ​សីហា រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែ​កញ្ញា​ មាន​ជ្រលង​សម្ពាធ​ទាប​មួយ​បាន​អូស​បន្លាយ​ពីលើ​អាង​​ទន្លេ​មេគង្គ រហូត​ដល់​ភាគ​ខាង​ជើង​ប្រ​ទេស​កម្ពុជា។ ដែល​លក្ខណៈ ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​ពពក​ច្រើន​មីរ​ដេរ​ដាស​ ​ និង​​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្ត​បន្ទាប់​​ ចាប់​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៦​ ​ខែកញ្ញា នៅ​តំបន់​វាល​ទំនាប និង​តំបន់​ខ្ពង់​រាប ដែល​អាច​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ទឹក​ភ្លៀង នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា ខេត្ត​ឧត្តរ​មាន​ជ័យ បន្ទាយ​មានជ័យ​ បាត់​ដំបង ពោធិ៍សាត់ សៀម​រាប ព្រះវិហារ ក្រចេះ កំពង់​ចាម កំពង់​ធំ រតនគិរី មណ្ឌល​គិរី កំពង់​ស្ពឺ កំពង់​ឆ្នាំង តាកែវ កណ្តាល ព្រៃវែង និង​ស្វាយ​រៀង។ ទន្ទឹម​នឹង​នោះ កំពស់​ទឹក​ទន្លេមេគង្គ ទន្លេ​បាសាក់ និង​ទន្លេ​សាប នឹង​ហក់​ឡើង​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ចំពោះ​លក្ខណៈ​អាកាស​ធាតុ​បែប​នេះ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម បាន​អំពាវ​នាវ​ដល់​​អាជ្ញាធរ​ដែន​ដី និង​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​រស់​នៅ​តាម​តំបន់ និង​បណ្តា​ខេត្ត​​មួយ​ចំនួន​ ជា​ពិសេស​ភូមិ​សាស្ត្រ​​ជាប់​តំបន់​ភ្នំ​ ​តំបន់​ខ្ពង់​រាប និង​តំបន់​ជាប់​​ផ្លូវ​ទឹក ឲ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រ​យ័ត្ន​ខ្ពស់ ដើម្បី​ចៀស​វាង​​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ជា​យថា​ហេតុ៕

Copyright © 2010-2013 · The Free Press Magazine · All Rights Reserved.
---