Alerts News :
 នាវេលាម៉ោង ៨:៣០ នាទី ព្រឹកថ្ងៃទី ១៩ មិថុនា នេះ លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី នឹង​ ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ នៅ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ…៕​  ||   

» ព័ត៌មានទូទៅ » ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​កីឡា​ប៉ារ៉ា​អូឡាំពិក​នៅ​ស្ថានទូត​អាមេរិក

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​កីឡា​ប៉ារ៉ា​អូឡាំពិក​នៅ​ស្ថានទូត​អាមេរិក

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា រួម​ជាមួយ​ស្ថានទូត​អង់គ្លេស នឹង​រួម​គ្នា​ធ្វើ​ការ​បញ្ចាំង​ការ​ប្រកួត​កីឡា​ប៉ារ៉ា​អូឡាំពិក ដែល​ជា​កីឡា​អូឡាំពិក​សម្រាប់​ជន​ពិការ ដោយ​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​នា​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង​៤​និង​៣០នាទី រហូត​ដល់​ម៉ោង​៨​យប់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ភ្នំពេញ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន ការ​បញ្ចាំង​ផ្ទាល់​ការ​ប្រកួត​កីឡា​ប៉ារ៉ា​អូឡាំពិក​នេះ គឺ​មាន​ការ​ជួយ​ពី​អង្គការ Veterans International Cambodia, អង្គការ​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ (Disability Action Council), អង្គការ​ជន​ពិការ​កម្ពុជា (Cambodia Disabled People’s Organization) និង​អង្គការ​ជន​ពិការ​អន្តរជាតិ (Handicap International)។ ហើយ​ភ្ញៀវ​ដែលត្រូវ​បាន​អញ្ជើញ​មក​ទស្សនា​រួម​មាន​ជន​រង​គ្រោះ​ដោយ​គ្រាប់​មីន និង​ជន​ពិការ ដែល​វា​ដើម្បី​បង្ហាញ​ពី​ការ​ភ្ជាប់​គម្លាត​គ្នា និង​ការ​ទទួល​យក​ជន​ពិការ។

ការ​ប្រកួត​កីឡា​ប៉ារ៉ា​អូឡាំពិក​នេះ ប្រទេស​កម្ពុជា​ក៏​បាន​បញ្ជូន​កីឡា​ការិនី​ម្នាក់​ទៅ​ចូល​រួម​ប្រកួត​ផង​ដែរ។ កីឡា​ការិនី​កម្ពុជា​នឹង​ចូល​រួម​ប្រកួត​ជុំ​ទី១ ក្នុង​ការ​រត់​ល្បឿន​ចម្ងាយ​២០០​ម៉ែត្រ​នា​ថ្ងៃទី​០៥ កញ្ញា នោះ វេលា​ម៉ោង​៥​រសៀល ម៉ោង​នៅ​ប្រទេស​កម្ពុជា៕

Copyright © 2010-2013 · The Free Press Magazine · All Rights Reserved.
---