ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅមិនទាន់ដឹងមូលហេតុនៅឡើយទេ…៕​  ||   

លោកស្រី ម៉ែន សំអន ចូលរួមសម្ពោធ មណ្ឌលសុខភាព ត្រពាំងស្ដៅ

ស្វាយរៀង៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ទំនាក់រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំ អន នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០១៣ បានអញ្ជើញចូលរួមសម្ពោធមណ្ឌលសុខភាពម៉ែន សំអន ត្រពាំង ស្ដៅ ដែលស្ថិតនៅក្នុងឃុំត្រពាំងស្ដៅ ស្រុករមាសហែក។ មណ្ឌលសុខនេះ ត្រូវបានឧបត្ថមកសាង ដោយធនាគា ជប៉ុន ម៉ារីហាន់ ចំណាយអស់ថវិកាជាង ១៩ម៉ឺនដុល្លាអាមេរិក។

មានប្រសាសន៍នៅក្នុងពីធីសម្ពោធមណ្ឌលសុខភាពនោះ លោកស្រី ម៉ែន សំអន បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក  ពីសំណាក់សម្ដេចទាំងបួន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្តី ដែលជានិច្ចកាលសម្ដេចតេជោ និង សម្ដេចកិត្តិព្រិទ្ធបណ្ឌិតតែងតែគិតគូរពីសុខទុកជានិច្ចដល់ប្រជាពលរដ្ឋ ដោយក្នុងនោះបញ្ហាសុខភាពរបស់ប្រជា ជន គឺជាកង្វល់មួយរបស់សម្ដេចតេជោ ហេតុដូច្នោះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានកសាងមណ្ឌលសុខភាពជាច្រើន ហើយរាជរដ្ឋាភិបាល ក៏បានគៀងគរសប្បុរសជនមួយ ចំនួនឲ្យជួយកសាងផងដែរ ដែលនេះ ជាការគិតគូរខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខភាពរបស់ ប្រជាជន។

នៅក្នុងពីធីនោះលោកស្រី ម៉ែន សំអន ក៏ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃ ទី២៨ ខែ កក្កដា ឆ្នាំ២០១៣ខាងមុខនេះ ហើយមុននិងបងប្អូនបោះឆ្នោតសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណា មួយ សូមបងប្អូនពិចារណាថា តើអ្នកណាម្នាក់ ដែលនៅជាប់ជានិច្ចជាមួយបងប្អូន និងគណបក្សណាមួយ ដែលក សាងសមិទ្ធិផលជាច្រើនជូនប្រជាជន។ ការបោះឆ្នោតនាពេលខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានឈរនៅ ក្នុងលំដាប់លេខរៀងទី៤ ហើយក្នុងនោះសម្ដេចតេជោ ហ៊ុន សែន បានឈរជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ គណបក្សប្រជាកម្ពុជា ដូច្នោះបើបងប្អូនស្រលាញ់សម្ដេចតេជោ គោរពអាណិតសម្ដេចតេជោ ជឿទុកចិត្តសម្ដេចតេ ជោ សូមបងប្អូនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺមានន័យស្មើនិងបោះឆ្នោតឲ្យសម្ដេចតេជោ ហ៊ុន សែន  ហើយបោះឆ្នោតឲ្យសម្ដេចតេជោ ហ៊ុន សែន មានតម្លៃស្មើ និងបោះឆ្នោតឲ្យខ្លួនឯងផងដែរ៕

 

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-