ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 លោក កឹម សុខា បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​១​រដ្ឋសភា ដោយ​សំឡេង​ឯកច្ឆ័ន្ទ ១១៦ សំឡេង _ លោក ងួ​ន ញ៉ិល បាន​ជាប់ឆ្នោត​ជា​អនុប្រធាន​ទី​២​រដ្ឋសភា ដោយ​សំឡេង​ឯកច្ឆ័ន្ទ ១២២ សំឡេង​។​  ||   

ហោរាសាស្ត្រ ឆ្នាំម្សាញ់ បញ្ចសក ពុទ្ឋសករាជ ២៥៥៧

       ឆ្នាំជូត ពង្សទេព្តាប្រុស (ធាតុទឹក)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះដោយសារ តែមានផ្កាយ “ភ្លឺថ្លា”គ្របដណ្តប់ លើដួងរាសីកំ ណើតទើប ការងារ និង ការរកស៊ី ពុំគ្រាន់ តែអាចបោះជំហានទៅមុខជា លំដាប់ប៉ុណ្ណោះទេ ព្រមទាំងត្រូវបាន អ្នកមានមុខមាត់ ខ្ពង់ខ្ពស់ជួយណែនាំ និង ជួយបង្ហាញ ផ្លូវទៀតផង ប៉ុន្តែចូរកុំឈ្លក់វង្វេងនឹងជោគជ័យឱ្យសោះ ។ក្រៅពីនោះត្រូវប្រយ័ត្នប្រយែងក្រែងមានជនខិលខូចប៉ង បំផ្លាញ ។ បណ្តាខែដែលការងារ និង ការរក ស៊ីអាចដំណើរការបានស្រួលរួមមាន មេសា សីហា វិច្ឆិកា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ឧសភា មិថុនា កញ្ញា និង តុលា ។

ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះជីវិតគូស្វាមីភរិយាមានសេចក្តីសុខដុមរមនា ។រីឯសុខភាពវិញក៏ល្អប្រសើរដែរ តែទោះជាយ៉ាងណាត្រូវយកចិត្តទុកដាក់គ្រប់គ្រង របបហូបចុកឱ្យបាន ត្រឹមត្រូវ ទើបពុំមានបញ្ហាចោទឡើង ។

ចំពោះយុវនារីក្នុងឆ្នាំនេះពិតមែនតែជាមនុស្សសម្បូរស្នេហ៍ក្តី តែកុំឃើញភ្លាមស្រឡាញ់ភ្លែតឱ្យសោះ ពុំនោះទេ បានត្រឹមតែអង្គុយកើតទុក្ខសម្រក់ទឹកភ្នែកតែម្នាក់ឯងប៉ុណ្ណោះ ។

ចំពោះយុវជនក្នុងឆ្នាំនេះដោយសារតែមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃនោះ ទើបការសិក្សា រៀនសូត្រ ទទួលបានលទ្ធផលល្អប្រសើរ តែចូរកុំមានអំនួតអួតក្អេងក្អាងឱ្យសោះប្រយ័ត្ននៅឯកោ ។ ចំពោះសុខភាពពិតមែនតែល្អ ជាក្តី តែអាចមានរោគផ្តាសាយ ឈឺក្បាល វិលមុខខ្លះៗ ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះពិតមែនតែមានផលចំណូលហូរចូលច្រើនមកពីគ្រប់ទិសទីក្តីប៉ុន្តែដោយសារតែមានផ្កាយ “ទ្រព្យឡើងទ្រព្យចុះ” គ្របដណ្តប់លើដួងរាសីកំណើតនោះ

ទើបត្រូវយកចិត្តទុកដាក់ការបណ្តាក់ទុនរកស៊ី និង ចេះគ្រប់ គ្រងបញ្ជីប្រាក់កាសឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការថ្លោះធ្លោយក្នុងប្រការណាមួយ ។

បណ្តាខែដែលមានចំណូលហូរ ចូលច្រើនរួមមាន មេសា សីហា វិច្ឆិកា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ឧសភា មិថុនា កញ្ញា តុលា ធ្នូ និង មីនា (២០១៤) ។

ជោគសុខភាព-ក្នុងឆ្នាំនេះពិតមែនតែមានសុខភាពល្អជាក្តី តែត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះងាយជួបគ្រោះថ្នាក់ផ្សេងៗ ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន ធ្នូ និង កុម្ភៈ (២០១៤) ។ ដូច្នេះត្រូវចេះគ្រប់គ្រង របបនៃការហូបចុក និង ត្រូវប្រយ័ត្នកុំធ្វើការឱ្យហួសកម្លាំង ។ បណ្តាខែដែលសុវត្ថិភាពផ្ទាល់ខ្លួនងាយចោទបញ្ហារួមមាន ខែមីនា (២០១៤) ត្រូវយកចិត្តទុកដាក់សុវត្ថិភាពក្រុមគ្រួសារ ។ខែឧសភា ប្រយ័ត្នអាចជួបគ្រោះថ្នាក់មុតកាំបិត ពូថៅ ឬ ឧបករណ៍ចុងស្រួច ។ ខែមិថុនា និង កក្កដា ប្រយ័ត្នអាចជួបគ្រោះលង់ទឹក ។

ជោគស្នេហា-ក្នុងឆ្នាំនេះថ្វីដ្បិតតែលោកអ្នកជាមនុស្សសម្បូរស្នេហ៍ក្តី ប៉ុន្តែចូរកុំងប់ងុលខ្លាំងពេក និង កុំឃើញភ្លាមស្រឡាញ់ ភ្លែត ពុំនោះទេអាចមានវិប្បដិសារៈអស់មួយជីវិត ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើននោះរួមមាន មេសា សីហា វិច្ឆិកា និង មករា និង កុម្ភៈ (២០១៤) រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន តុលា ធ្នូ និង មីនា (២០១៤) ។

ទិសល្អប្រចាំឆ្នាំ-រួមមាន ពាយព្យ ខាងជើង និង ខាងត្បូង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី ។ បើអាចចៀសវាងបានពុំគប្បីដាក់ តាំងឱ្យចំទិសខាងលិច និង ទិសនិរតីឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ-រួមមាន ពណ៌ខ្មៅ ខៀវ និង បៃតង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀក ពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើ ពណ៌ក្រហម និង ពណ៌លឿង ។លេខហេងប្រចាំឆ្នាំ    រួមមាន លេខ ៣ និង ៦ ។

      ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស (បធាតុដី)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីរឿងរកាំរកូសនឹងជួបឧបសគ្គច្រើន ។ ដូច្នេះបើហ៊ានតែធ្វេសប្រហែស បន្តិចអាចដួលរលំងើបលែងរួចមិនខាន ។ បណ្តាខែដែលការងាររកស៊ីងាយចោទបញ្ហាច្រើនរួមមាន មេសា កក្កដា វិច្ឆិកា និង មករា កុម្ភៈ មីនា (២០១៤) ។ រីឯបណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន ឧសភា កញ្ញា និង ធ្នូ ។

ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះមានទឹកចិត្តរំជើបរំជួលខ្លាំង ងាយបង្កភាពសប្បាយរីករាយ ហើយក៏ឆាប់ ខឹងឆេវឆាវ ដែរ ។ ដូច្នេះសូមប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់ សម្ពន្ធភាពរវាងគូស្វាមីភរិយា ។ ក្រៅពីនោះ ត្រូវយកចិត្តទុក ដាក់ ចំពោះបញ្ហាសុវត្ថិភាព និង សុខភាពរបស់កូនចៅ ព្រមទាំងប្រុង ប្រយ័ត្នក្រែងចាញ់បោកគេទៀតផង ។

ចំពោះយុវនារីក្នុងឆ្នាំនេះគឺច្រើនតែមានអំនួតអួតពីសម្រស់ខ្លួនឯង ប្រហែលជាអាចនៅ អផ្សុកគ្មាន គូគាប់ឡើយ ។

ចំពោះយុវជនក្នុងឆ្នាំនេះងាយនឹងទទួលរងនូវឥទ្ធិពល អាក្រក់ពីខាងក្រៅដែលបង្កឱ្យទឹកចិត្តក្នុងការ សិក្សារៀន សូត្រធ្លាក់ចុះ ។ ប្រសិនបើពុំឆាប់ដកខ្លួនចេញទេនោះ គឺពិតជាអាចខូចអនាគតជាក់ជាមិនខាន ។ ក្នុងឆ្នាំនេះដែរ អ្នកមិនត្រូវមានចិត្តមានះរឹងរូសពេកទេ គឺត្រូវចេះស្តាប់យោបល់គេខ្លះៗផង ទើបអាចកាត់បន្ថយបានកំហុសឆ្គងពុំចាំបាច់ ជាច្រើន ។ ក្រៅពីនោះចំពោះបញ្ហាសុខភាពមិនល្អជាឡើយ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យ ជីវភាពរស់នៅប្រចាំ ថ្ងៃផង ទើបបានសុខកាយសប្បាយចិត្ត ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះជោគទ្រព្យធ្លាក់ដុនដាបខ្លាំង ។ ដូច្នេះមិនត្រូវបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំឡើយ ប្រយ័ត្នតែ ភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ បណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន កក្កដា តុលា វិច្ឆិកា និង មករា កុម្ភៈ មីនា (២០១៤) ។ ក្នុងខែវិច្ឆិកា និង កុម្ភៈ (២០១៤) ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ ។ ក្នុងខែមិថុនា និង មីនា (២០១៤) ចូរកុំមានចិត្តលោភលន់ចង់បានលាភប្រយោលឱ្យសោះ ។ ក្នុងខែកក្កដា តុលា និង មករា (២០១៤) ត្រូវប្រយ័ត្នអាចជួបគ្រោះចាញ់បោកគេ ។ រីឯបណ្តាខែដែលជោគទ្រព្យល្អប្រសើរនោះរួមមាន ឧសភា កញ្ញា និង ធ្នូ ។

ជោគសុខភាព-ក្នុងឆ្នាំនេះដោយសារតែមានផ្កាយ “ខ្លាស” គ្របដណ្តប់លើដួងរាសីកំណើត គឺពុំគ្រាន់តែអាចបំផ្លាញដល់ សុខភាពប៉ុណ្ណោះទេ ថែមទាំងត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ក្រុមគ្រួសារ ជាពិសេសត្រូវចេះមើលថែទាំសុខភាព និង សុវត្ថិភាពរបស់ក្មេងតូចៗទៀតផង ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន មិថុនា និង មករា មីនា (២០១៤) ។ ក្នុងខែមេសា វិច្ឆិកា និង មករា (២០១៤) ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និង សុខភាពក្រុមគ្រួសារ ។

ជោគស្នេហា-ក្នុងឆ្នាំនេះលោកអ្នកជាមនុស្សមានទឹកចិត្តរំជើបរំជួលខ្លាំង និង មានចរិយាមារយាទប្រែប្រួលច្រើន ។ ដូច្នេះប្រហែលជាអាចធ្វើឱ្យញ្ញាតិមិត្ត ឬ គូស្នេហ៍គេចវេះពុំហ៊ានជួបឡើយ ។ បណ្តាខែដែលជោគស្នេហាងាយចោទ បញ្ហារួមមាន មិថុនា កក្កដា វិច្ឆិកា និង កុម្ភៈ មីនា (២០១៤) រីឯបណ្តាខែដែលជោគស្នេហាល្អប្រពៃនោះរួមមាន មេសា ឧសភា និង ធ្នូ ។

ទិសល្អប្រចាំឆ្នាំ-រួមមាន ឦសាន ខាងត្បូង និង ខាងជើង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសនិរតី និង ខាងកើតឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ-រួមមាន ពណ៌ក្រហម លឿង ទឹកក្រូច និង ប្រផេះ ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅ តុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់ អាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរ តមប្រើពណ៌បៃតង និង ពណ៌ស ។លេខហេងប្រចាំឆ្នាំ រួមមាន លេខ ១ និង ៩  ។

      ឆ្នាំខាល ពង្សយក្សស្រី (ធាតុឈើ)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះការងារ និង ការរកស៊ីពិតមែនតែមានការរីកលូតលាស់ទៅមុខ និង ត្រូវបានបងប្អូនញ្ញាតិមិត្តជួយ ជ្រោមជ្រែងក្តី តែជួនពេលជាមួយគ្នានោះស្រាប់តែមានផ្កាយ “បង្កហេតុ” លេចធ្លោឡើងនៅក្នុងដួងរាសីកំណើត ដែលជាសញ្ញាប្រាប់ឱ្យដឹងជាមុនថា ក្នុងឆ្នាំនេះងាយបង្ករឿង ជម្លោះដោយសារតែពាក្យសម្តី ។ ដូច្នេះត្រូវចេះប្រយ័ត្ន មាត់កបន្តិច ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មេសា មិថុនា កញ្ញា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ឧសភា កក្កដា សីហា និង ធ្នូ ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះពិតមែនតែនៅក្នុងក្រុមគ្រួសារមានសេចក្តីសុខដុមរមនា និង ជីវិតគូ ស្វាមីមានភាព ល្អូកល្អិនក្តី តែត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស។

ជ់រានៅ ក្នុងផ្ទះ ។ ក្រៅពីនោះពេលយប់ព្រលប់ត្រូវ បិទ ឬ ចាក់សោគន្លឹះទ្វារបង្អួចឱ្យបានត្រឹមត្រូវ ដើម្បីការពារចោរចូលលួចឆក់ប្លន់ ។

ចំពោះយុវនារីក្នុងឆ្នាំនេះពិតមែនតែមានភាពល្អូក ល្អិនជាមួយគូស្នេហ៍ក្តី តែត្រូវប្រយ័ត្នអាច មានមាត់ចាបមាត់ ព្រាបបង្កឱ្យចំណងស្នេហារង្គោះរង្គើ ។

ចំពោះយុវជនក្នុងឆ្នាំនេះពិតមែនតែមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ការងារ និង ការរៀនសូត្រទទួល បានលទ្ធផលល្អប្រពៃក្តី តែគួរឱ្យស្តាយ ព្រោះក្នុងឆ្នាំនេះងាយនឹង បង្ករឿងជម្លោះ ផ្សេងៗ ដូច្នេះត្រូវចេះប្រយ័ត្នមាត់ក បន្តិចមុននឹងនិយាយស្តី ។ ចំពោះសុខភាពពិតមែនតែល្អជាក្តី តែលៃលកយ៉ាងណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ផ្ទាល់ខ្លួន ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះពិតមែនតែជោគទ្រព្យចម្រុងចម្រើនក្តី តែដោយសារតែមានផ្កាយ “ចោរ” គ្របដណ្តប់លើដួងរាសី កំណើតដែលព្រមានថា មិនត្រូវបញ្ចោញប្រាក់កាស ឬ ទ្រព្យមានតម្លៃ នៅតាមទីសាធារណៈឡើយ ដើម្បីចៀសវាងទ្រព្យ ច្រើនអាចជួបគ្រោះចោរលួចឆក់ប្លន់ ។ បណ្តាខែដែលជោគទ្រព្យល្អប្រសើររួមមាន មេសា មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ឧសភា កក្កដា សីហា ធ្នូ និង មីនា (២០១៤) ។ ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ និង ក្នុងខែវិច្ឆិកាប្រយ័ត្នអាចជួបគ្រោះចាញ់បោកគេ ។

ជោគសុខភាព-ក្នុងឆ្នាំនេះពិតមែនតែមានសុខភាពល្អជាក្តី តែដោយសារតែមានផ្កាយ “ស្លៀកខោអាវកាន់មរណទុក្ខ” គ្របដណ្តប់លើដួងរាសីកំណើតនោះ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ សុខភាពរបស់មនុស្ស ចាស់ទុំនៅក្នុងផ្ទះឱ្យបានល្អ ជា ដើម្បីចៀសវាងកុំឱ្យកើតរឿងអាក្រក់ ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន ឧសភា កញ្ញា វិច្ឆិកា ធ្នូ និង មីនា (២០១៤) ។ ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះថ្នាក់ផ្សេងៗ ។ ក្នុងខែកក្កដាត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ មនុស្សចាស់ទុំ និង ក្នុងខែសីហាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពក្រុមគ្រួសារ ។

ជោគស្នេហា-ក្នុងឆ្នាំនេះចំពោះកំលោះក្រមុំអាចទាក់ទងសាងពន្លកស្នេហា ដោយពុំមានឧបសគ្គអ្វីមករាំងស្កាត់ឡើយ ។ បណ្តាខែដែលជោគស្នេហាល្អប្រពៃនោះរួមមាន មេសា ឧសភា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែល ជោគស្នេហាងាយចោទបញ្ហារួមមាន កក្កដា សីហា និង មីនា (២០១៤) ។

ទិសល្អប្រចាំឆ្នាំ-រួមមាន ឦសាន ខាងត្បូង និង ខាងជើង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាង បានពុំគប្បីដាក់តាំងឱ្យ ចំទិសនិរតី ទិសអាគ្នេយ៍ឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ-រួមមាន ពណ៌ស្វាយ ក្រហម និង ស ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបី នេះយកទៅតុបតែង នៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាច ចៀសវាង បានគួរតមប្រើ ពណ៌ខៀវ និង ពណ៌ខ្មៅ ។លេខហេងប្រចាំឆ្នាំ   រួមមាន លេខ ២ និង ៥ ។

      ឆ្នាំថោះ ពង្សមនុស្សស្រី (ធាតុឈើ)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីពុំគ្រាន់តែធ្លាក់ចុះ និង ជួបឧបសគ្គច្រើនប៉ុណ្ណោះទេ ថែមទាំងត្រូវ ប្រឈមមុខនឹងការប្រកួតប្រជែង ទទួលរងនូវការអុកឡុក និង ការស្តីបន្ទោសឥតសមហេតុផលទៀតផង ។ ដូច្នេះចូរកុំ តបតទាំងកំហឹងទល់កំហល់ឱ្យសោះ ។ បណ្តាខែដែលការងាររកស៊ីងាយចោទបញ្ហាច្រើនរួមមាន ឧសភា សីហា កញ្ញា តុលា ធ្នូ និង មករា មីនា (២០១៤) ។ រីឯបណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មេសា កក្កដា និង វិច្ឆិកា ។

ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះរាល់ទំនាក់ទំនងជាមួយនឹងអ្នកផងទាំងឡាយមិនល្អជាឡើយ ព្រោះងាយនឹងបង្ករឿង ជម្លោះវិវាទជាមួយអ្នកផ្ទះ ឬ បងប្អូនញ្ញាតិមិត្ត ដូច្នេះត្រូវចេះរំងាប់ ចិត្តឱ្យបានត្រជាក់ ។ ក្រៅពីនោះប្រយ័ត្នអាចជួប គ្រោះចាញ់បោកគេ ។

ចំពោះយុវនារីក្នុងឆ្នាំនេះចូរកុំវាយឫកក្រអឺតក្រទមឱ្យសោះ ។ រវាងមិត្តភក្តិ និង គូស្នេហ៍ ចូរកុំចាប់កំហុសគ្នា ទៅវិញទៅមកទាំងងងឹតងងល់ឡើយ ដើម្បីចៀសវាងពីមិត្តក្លាយជាសត្រូវ និង ដើរផ្លូវផ្សេងរៀងៗខ្លួនទៀតផង ។

ចំពោះយុវជនក្នុងឆ្នាំនេះពុំគ្រាន់តែត្រូវបង្កើននូវការ ខិតខំដើម្បីត្រៀមទុកសម្រាប់ទប់ទល់នឹងលទ្ធផលនៃការ រៀនសូត្រប៉ុណ្ណោះទេ ព្រមទាំងត្រូវចិញ្ចឹមចិត្តគំនិតដើម្បី ត្រៀមចាត់ចែងកិច្ចការងារផ្សេងៗទៀតផង ពុំនោះទេ អាចធ្វើឱ្យ លទ្ធផលនៃការរៀនសូត្រចុះថមថយ និង អាចក្លាយជាសត្រូវរបស់មហាជនផង ។ ចំពោះបញ្ហាសុខភាពមិនល្អជាទេ ជាពិសេសគឺថ្លើម និង បេះដូងងាយចោទបញ្ហា ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះជោគទ្រព្យជួបគ្រោះអន្តរាយទ្រព្យ ផលចំណូលហូរបានតិចតួចស្តួចស្តើង និង បានមកដោយកម្លាំង ញ្ញើសឈាម ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរ ប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារចៀសមិនផុត ។ ក្រៅពីនោះចូរកុំប្រព្រឹត្តល្បែងស៊ីសងឱ្យសោះ ប្រយ័ត្នភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ បណ្តាខែ ដែលជោគទ្រព្យងាយចោទបញ្ហារួមមាន ឧសភា មិថុនា កញ្ញា ធ្នូ និង មករា មីនា (២០១៤) ។ រីឯបណ្តាខែដែលជោគ ទ្រព្យល្អប្រសើររួមមាន មេសា កក្កដា និង វិច្ឆិកា ។

ជោគសុខភាព-ក្នុងឆ្នាំនេះដោយសារតែមានផ្កាយ “រាហ៊ូ” គ្របដណ្តប់លើដួងរាសីកំណើត ទើបសុខភាពងាយទទួលរងនូវការ អន្តរាយ ។ ដូច្នេះប្រសិនបើថ្លើម និង បេះដូងមានបញ្ហា គួរប្រញ្ញាប់ប្រញ្ញាល់ព្យាបាល ។ បណ្តាខែដែលសុខភាពងាយ ចោទបញ្ហារួមមាន ឧសភា កញ្ញា និង មករា កុម្ភៈ (២០១៤) ។ ក្នុងខែឧសភា និង ខែកុម្ភៈ (២០១៤) ចូរប្រយ័ត្នប្រយែង ក្រែងជួបគ្រោះថ្នាក់ផ្សេងៗ ។ ក្នុងខែសីហា ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់សមាជិកក្រុមគ្រួសារ ។

ជោគស្នេហា-ក្នុងឆ្នាំនេះចំពោះអ្នកដែលកើតក្នុងឆ្នាំថោះ គឺងាយនឹងបង្ករឿងវិវាទជាមួយអ្នកដទៃ រីឯរាល់ទំនាក់ទំនងជាមួយ អ្នកផងទាំងឡាយក៏មិនល្អដែរ ។ ចំពោះគូស្នេហ៍ ក្នុងឆ្នាំនេះមិនត្រូវវាយឫកក្រអឺតក្រទមពេកទេ គឺត្រូវចេះយកចិត្ត ទុកដាក់ និង ចេះយោគយល់ដល់ដៃគូស្នេហាផង ទើបចំណងស្នេហាអាចគង់វង្សបានយូរអង្វែង ។ បណ្តាខែដែលជោគ ស្នេហាងាយចោទបញ្ហារួមមាន ឧសភា កញ្ញា ធ្នូ និង មករា មីនា (២០១៤) ។ រីឯបណ្តាខែដែលជោគស្នេហាល្អប្រពៃ រួមមាន មេសា កក្កដា និង វិច្ឆិកា ។

ទិសល្អប្រចាំឆ្នាំ- រួមមាន ពាយព្យ អាគ្នេយ៍ និង និរតី ។ ប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុងទទួល ភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យចំទិសខាង លិច និង ទិសខាងកើតឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន ពណ៌លឿង បៃតង និង ខៀវ ។ ប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុងបន្ទប់ តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើពណ៌ ក្រហម និង ពណ៌លឿងទឹកក្រូច ។ លេខហេងប្រចាំឆ្នាំ រួមមាន លេខ ៦ និង ៨ ។

      ឆ្នាំរោង ពង្សទេព្តាប្រុស (ធាតុមាស)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះ ជោគការងារ និង ការរកស៊ីល្អជាមធ្យម និង ពុំគ្រាន់តែបោះជំហានទៅមុខដោយសន្សឹមៗប៉ុណ្ណោះ ទេ ព្រមទាំងជួបភាពស្មុគស្មាញ និង ប្រហែលជាអាចខំប្រឹង តែពុំទទួលបានផលប្រយោជន៍អ្វីទៀតផង ។ ដូច្នេះត្រូវចេះ សង្កេតតាមដានមើលមនុស្សល្អ និង អាក្រក់ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យគេដណ្តើមយកផលប្រយោជន៍អស់ ។ បណ្តា ខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១៤) រីឯបណ្តាខែដែល ជួបឧបសគ្គច្រើនរួមមាន មេសា ឧសភា មិថុនា វិច្ឆិកា និង មករា (២០១៤) ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះពិតមែនតែនៅក្នុងគ្រួសារមានសេចក្តីសុខដុមរមនាក្តី តែត្រូវយកចិត្តទុកដាក់ក្នុងការ ថែទាំសុខភាពរបស់ក្រុមគ្រួសារ និង សុខភាពរបស់ខ្លួនឯងផ្ទាល់ផង ។ ក្រៅពីនោះ ចូរកុំមានចិត្តលោភលន់ឱ្យសោះ ដើម្បីចៀសវាងភាពអន្តរាយ ។

ចំពោះយុវនារី ក្នុងឆ្នាំនេះមានទំនាក់ទំនងល្អជាមួយមនុស្សភេទផ្ទុយ ហើយប្រហែលជាអាចសាងពន្លកស្នេហា បានប្រកបដោយភាពផ្អែមល្ហែមទៀតផង ។

ចំពោះយុវជន ក្នុងឆ្នាំនេះដោយសារតែទឹកចិត្តសិក្សាពុំបានប្រមូលផ្តុំនោះ ទើបចៀសមិនផុតប៉ះពាល់ដល់ លទ្ធផលនៃការសិក្សាឡើយ ។ ក្រៅពីនោះដោយសារតែមានដួងផ្កាយ “ជំងឺឈឺថ្កាត់” គ្របដណ្តប់លើដួងរាសីកំណើត នោះ ទើបសុខភាពងាយមានបញ្ហា ។ ដូច្នេះត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុក ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះ ពិតមែនតែមានផលចំណូលហូរចូលបានតិចតួចស្តួចស្តើងក្តី តែបើចេះចាយវាយដោយក្បិតក្បៀត បន្តិចគឺមិនប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារឡើយ ។ ក្រៅពីនោះ ចំពោះទ្រព្យក្តៅក្រហាយចូរកុំមានចិត្តលោភលន់ឱ្យសោះ ប្រយ័ត្នកើតរឿងរ៉ាវអាចនាំអំពល់ទុក្ខដាក់ខ្លួន ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន មេសា ឧសភា មិថុនា តុលា វិច្ឆិកា និង មីនា (២០១៤) ។

ជោគសុខភាព-ក្នុងឆ្នាំនេះ ដោយសារតែមានដួងផ្កាយ “ជំងឺឈឺថ្កាត់” គ្របដណ្តប់លើដួងរាសីកំណើត ទើបសុខភាពងាយមាន បញ្ហា ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការថែទាំថ្លើម និង ក្រពះឱ្យបានល្អ ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហា រួមមាន ឧសភា មិថុនា កក្កដា តុលា វិច្ឆិកា និង មីនា (២០១៤) ។ នៅខែសីហា ត្រូវប្រយ័ត្នខូចសុខភាពដោយសារគ្រឿង ស្រវឹង ។ ខែកញ្ញា ត្រូវប្រយ័ត្នអាចជួបគ្រោះលង់ទឹក និង នៅខែមករា (២០១៤) ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ គូស្នេហ៍ឱ្យបានល្អជា ។

ជោគស្នេហា-ឆ្នាំនេះ ដោយសារតែមានដួងផ្កាយ “រីករាយ” រះព្រោងព្រាតក្នុងដួងរាសីកំណើត ទើបនៅក្នុងផ្ទះមានរឿង សប្បាយរីករាយ ដោយមានពិធីរៀបអាពាហ៍ពិពាហ៍ ។ ក្នុងឆ្នាំនេះដែរ ចំពោះគូស្នេហ៍មានភាពល្អូកល្អិនល្អណាស់ អាចគិតគូររឿងរៀបអាពាហ៍ពិពាហ៍បានដោយពុំមានឧបសគ្គអ្វីឡើយ ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន សីហា កញ្ញា ធ្នូ និង កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន មេសា និង មិថុនា ។

ទិសល្អប្រចាំឆ្នាំ- រួមមាន ខាងជើង ឦសាន និង ខាងលិច ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះ គឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសពាយព្យ និង ទិសអាគ្នេយ៍ឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន ពណ៌ក្រហម លឿង ទឹកក្រូច និង ប្រផេះ ។ ដូច្នេះបើបានប្រើពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីមិនខាន ។ តែបើអាចចៀសវាងបានគួរតមប្រើពណ៌ស និង ពណ៌បៃតង ។ លេខហេងប្រចាំឆ្នាំ  រួមមាន លេខ ១ និង ៧ ។

      ឆ្នាំម្សាញ់ ពង្សមនុស្ថប្រុស (ធាតុភ្លើង)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះ ជោគការងារ និង ការរកស៊ីពុំគ្រាន់តែបានជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងងាយនឹងបង្ក រឿងទំនាស់ទៀតផង ។ ដូច្នេះត្រូវចេះរម្ងាប់ចិត្តឱ្យបានត្រជាក់ និង ខិតខំរក្សាភាពស្ងៀមស្ងាត់ ។ ប៉ុន្តែដោយសារតែមាន ដួងផ្កាយ “ដំណោះស្រាយ” គ្របដណ្តប់លើដួងរាសីកំណើត គួបផ្សំមានការប្រុងប្រយ័ត្នផងនោះ នៅចុងឆ្នាំអាចសង្ឃឹម ថា មានភាពល្អប្រសើរឡើងវិញហើយ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មេសា កក្កដា និង កញ្ញា ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន ឧសភា សីហា វិច្ឆិកា ធ្នូ និង កុម្ភៈ (២០១៤) ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះហាក់ដូចជាមានការសោះអង្គើយបន្តិច ។ ដូច្នេះត្រូវចេះធ្វើទំនាក់ទំនងជាមួយអ្នក ផងទាំងឡាយឱ្យបានច្រើន ទើបមិននៅឯកោតែម្នាក់ឯង ។ ក្រៅពីនោះត្រូវចេះគិតគូរពីប្រាក់ចំណូល និង ចំណាយ ដើម្បីចៀសវាងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារ ។

ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាប្រៀបដូចជាស្នេហ៍ដូចជាមិនស្នេហ៍ មានទុក្ខព្រួយហាក់ដូចជាគ្មានទុក្ខ ព្រួយ ។ ដូច្នេះត្រូវចេះគិតគូរឱ្យបានវែងឆ្ងាយបន្តិច ដាច់ខាតមិនត្រូវយកជ័រព្នៅត្បៀតក្លៀកឡើយ ។

ចំពោះយុវជន ក្នុងឆ្នាំនេះសន្ទុះលទ្ធផលសិក្សា ប្រៀបដូចជាអុំទូកបញ្ច្រាសខ្សែទឹកហូរ គឺងាយធាក់ថយក្រោយ ពិបាករុលទៅមុខ ដូច្នេះទាល់តែខិតខំប្រឹងប្រែងបន្តិច ចៀសវាងប្រឡងធ្លាក់ ។ ក្រៅពីនោះ ច្រើនតែបង្ករឿងឈ្លោះ ប្រកែកជាមួយសិស្សរួមថ្នាក់ ។ ចំពោះបញ្ហាសុវត្ថិភាពវិញគឺត្រូវប្រយ័ត្នអាចជួប គ្រោះថ្នាក់ផ្សេងៗពេលដើរលេងកម្សាន្ត តាមទីជិតឆ្ងាយ និង អាចជួបគ្រោះមុតកាំបិត ពូថៅ ឬ ឧបករណ៍ចុងស្រួចទៀតផង ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះ ជោគទ្រព្យល្អបង្គួរដោយមានផលចំណូលហូរចូលជាហូរហែ តែចំពោះទ្រព្យ ប្រយោលមានការ ប្រែប្រួលពុំទៀងទាត់ឡើយ ។ ដូច្នេះចូរកុំផ្តោតក្តីសង្ឃឹមខ្លាំងពេក ប្រយ័ត្នខក បំណងនាំឱ្យខាតពេលខាតប្រយោជន៍ឥត អំពើ ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន មេសា កក្កដា និង កញ្ញា ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ ខ្សោយរួមមាន ឧសភា សីហា វិច្ឆិកា ធ្នូ និង កុម្ភៈ (២០១៤) ។ ខែវិច្ឆិកាប្រយ័ត្នអាចចាញ់បោកគេបង់ខាតទ្រព្យ ។ ក្នុងខែធ្នូមិនត្រូវឱ្យគេខ្ចីបុល ឬ ខ្ចីវត្ថុមានតម្លៃឡើយ ។

ជោគសុខភាព- ក្នុងឆ្នាំនេះ ដោយសារតែមានដួងផ្កាយ “មុខកាំបិត” គ្របដណ្តប់លើដួងរាសីកំណើតនោះ ងាយនឹងជួបគ្រោះ មុតកាំបិត ពូថៅ ឬ ឧបករណ៍ចុងស្រួច ជាពិសេសញ្ញឹកញ្ញាប់ជាងគេគឺក្នុងខែសីហា និង តុលា ។ ក្រៅពីនោះ ខែមិថុនា ត្រូវប្រយ័ត្នអាចជួបគ្រោះលង់ទឹក ។ ក្នុងឆ្នាំនេះដែរ ថ្វីដ្បិតតែសុខភាពពុំសូវមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវយកចិត្ត ទុកដាក់ក្នុងការថែទាំក្រពះ ពោះវៀនឱ្យបានល្អ និង ត្រូវប្រយ័ត្នអាចមានជំងឺឆ្លងមកបៀតបៀន ។

ជោគស្នេហា-ក្នុងឆ្នាំនេះ ជោគស្នេហាមិនដំណើរការបានស្រួលឡើយ ព្រោះខ្វះការប្រាស្រ័យទាក់ទងជាមួយអ្នកផងទាំងឡាយ ។ ដូច្នេះរឿងជោគជ័យ ឬ បរាជ័យនៃល្បែងស្នេហា គឺអាស្រ័យទៅលើសាមីខ្លួនថាតើចេះកែប្រែចរិតដែរឬក៏អត់ ? បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន មេសា កក្កដា កញ្ញា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហា ច្រើនរួមមាន ឧសភា សីហា វិច្ឆិកា និង កុម្ភៈ (២០១៤) ។

ទិសល្អប្រចាំឆ្នាំ- រួមមាន ខាងត្បូង ឦសាន និង ខាងលិច ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យ ចំទិសពាយព្យ និង ខាងកើតឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន ពណ៌ស ខៀវ និង ប្រផេះ ។ ប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុងបន្ទប់តាម គេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើពណ៌ក្រហម និង ពណ៌បៃតង ។ លេខហេងប្រចាំឆ្នាំ  រួមមាន លេខ ៥ និង ៩ ។

      ឆ្នាំមមី ពង្សទេព្តាស្រី (ធាតុភ្លើង)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះ ដោយសារតែមានផ្កាយ “ព្រះអាទិត្យ” រះចែងចាំងលើដួងរាសីកំណើតនោះ ទើបការងារ និង ការរកស៊ីមានសន្ទុះរីកលូតលាស់ទៅមុខជាលំដាប់ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងក្រែងមានជនខិលខូចបង្កើតជាឧបសគ្គនាំឱ្យ រាំងស្ទះ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន សីហា កញ្ញា ធ្នូ និង មីនា (២០១៤) ។

ចំពោះស្ត្រីមេផ្ទះ ឆ្នាំនេះពិតមែនតែគូស្វាមីភរិយាមានភាពល្អូកល្អិនក្តី ប៉ុន្តែគួរឱ្យស្តាយ ព្រោះមានអារម្មណ៍ តានតឹងដែលងាយនឹងបង្កឱ្យមានអាការឈឺក្បាល និង ដេកមិនលក់បក់មិនល្ហើយ ។ ហេតុនេះត្រូវបំភ្លេចរឿងក្តីកង្វល់ និង ឆ្លៀតពេលសម្រាកឱ្យបានច្រើន ។ ក្រៅពីនោះ ត្រូវប្រយ័ត្នរឿងសេដ្ឋកិច្ចគ្រួសារដែលចំណូលតិចតែចំណាយធំ ។

ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាច្រើនសម្បូរបែបណាស់ ងាយនឹងសាងពន្លកស្នេហាជាមួយមនុស្សភេទ ផ្ទុយ ប៉ុន្តែចូរកុំងប់ងុលខ្លាំងពេក ពុំនោះទេមិនខុសពីសត្វមមាចហើរចូលភ្នក់ភ្លើងនោះឡើយ ។

ចំពោះយុវជន ក្នុងឆ្នាំនេះជាអ្នកមានចិត្តជ្រះថ្លា និង មានគំនិតផ្តួចផ្តើម ព្រោះងប់ងុលនឹងចំណេះដឹង និង សម្ភារៈថ្មីៗ ប៉ុន្តែចូរកុំងប់ងុលជ្រុលប្រយ័ត្នអាចប៉ះពាល់ដល់លទ្ធផលសិក្សា ។ ក្នុងឆ្នាំនេះដែរ បើខិតខំព្យាយាមរៀនសូត្រ គឺពិតជាអាចជាប់ចំណាត់ថ្នាក់ល្អជាក់ជាមិនខាន ។ ក្នុងឆ្នាំនេះដែរ បញ្ហាសុខភាពមិនសូវល្អជាឡើយ ដូច្នេះត្រូវយកចិត្ត ទុកដាក់ចំពោះអនាម័យនៃការហូបចុកប្រចាំថ្ងៃ ដើម្បីចៀសវាងកុំឱ្យមានជំងឺចូលបៀតបៀនបាន ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះ អាចជួបគ្រោះវិនាសអន្តរាយទ្រព្យ ។ ផលចំណូលហូរចូលតិចតួចស្តួចស្តើង និង រកមកបានតិចតែ ចាយធំទៀតផង ។ ដូច្នេះត្រូវប្រយ័ត្នក្នុងការចាត់ចែងការចាយវាយផ្សេងៗដែលពុំចាំបាច់ ។ បណ្តាខែដែលមានចំណូល ហូរចូលច្រើនរួមមាន មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន ឧសភា កក្កដា សីហា កញ្ញា ធ្នូ និង មីនា (២០១៤) ។ ក្នុងខែមីនា (២០១៤) ប្រយ័ត្នអាចចាញ់បោកគេបង់ខាតទ្រព្យ ។ ក្នុងខែសីហា និង វិច្ឆិកា ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ ។ ក្នុងខែកញ្ញា មិនត្រូវឱ្យគេខ្ចីបុល ឬ ខ្ចីវត្ថុមានតម្លៃ ឡើយ ។

ជោគសុខភាព-ក្នុងឆ្នាំនេះ បញ្ហាសុខភាពមិនសូវល្អជាឡើយ ជាពិសេសប្រព័ន្ធស៊ាំជំងឺនៅក្នុងរាងកាយខ្សោយ ដូច្នេះត្រូវឆ្លៀត ពេលសម្រាកឱ្យបានច្រើន ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ចំពោះគ្រឿងស្រវឹងដែលអាចបំផ្លាញសុខភាព ។ បណ្តាខែ ដែលសុខភាពងាយចោទបញ្ហារួមមាន សីហា កញ្ញា វិច្ឆិកា និង កុម្ភៈ មីនា (២០១៤) ។ ក្នុងខែឧសភា ប្រយ័ត្នអាចជួប គ្រោះលង់ទឹក ។ ក្នុងខែកក្កដា ប្រយ័ត្នអាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។

ជោគស្នេហា- ក្នុងឆ្នាំនេះ ជោគស្នេហាល្អប្រពៃ និង សម្បូរបែបណាស់ ។ ដូច្នេះអាចទាក់ទងសាងពន្លកស្នេហាបានដោយភាព សប្បាយរីករាយ តែចូរកុំសប្បាយជ្រុលភ្លេចខ្លួន ប្រយ័ត្នសប្បាយក្លាយជាទុក្ខ ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើន រួមមាន មេសា មិថុនា តុលា និង មករា កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន កក្កដា សីហា វិច្ឆិកា និង មីនា (២០១៤) ។

ទិសល្អប្រចាំឆ្នាំ- រួមមាន ខាងត្បូង ឦសាន និង ពាយព្យ ។ ដូច្នេះបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យចំទិស ខាងជើង និង ខាងកើតឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន ពណ៌ស បៃតង និង ខៀវខ្ចី ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុង បន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកពាក់ គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានគួរតមប្រើ ពណ៌ស្វាយ និង ពណ៌លឿង ។លេខហេងប្រចាំឆ្នាំ រួមមាន លេខ ២ និង ៧ ។

      ឆ្នាំមមែ ពង្សទេព្តាស្រី (ធាតុមាស)  

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះ ជោគការងារ និង ការរកស៊ីជួបឧបសគ្គច្រើន ។ ដូច្នេះទោះជាបានប្រកបកិច្ចការងារ ឬ រកស៊ីអ្វី គួររៀបចំផែនការជាមុនសឹមយកទៅអនុវត្តតាមក្រោយ ទើបពុំមានការថ្លោះធ្លោយ ។ ក្រៅពីនេះ សម្បូរទៅដោយរឿង រកាំរកូស ។ ដូច្នេះត្រូវចេះអត់ធ្មត់ និង រម្ងាប់ចិត្តឱ្យបានត្រជាក់ ដាច់ខាតមិនត្រូវតបតទាំងកំហឹងទល់នឹងកំហល់ឡើយ ទើបរឿងតូចមិនអាចក្លាយជារឿងធំ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន មិថុនា វិច្ឆិកា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន : មេសា ឧសភា កក្កដា កញ្ញា តុលា និង មករា (២០១៤) ។

ចំពោះស្ត្រីមេផ្ទះ ក្នុងឆ្នាំនេះរវាងគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ដូច្នេះត្រូវឆាប់បញ្ចប់ បើពុំនោះទេនៅក្នុង គ្រួសារចៀសមិនផុតពីរង្គោះរង្គើឡើយ ។ ចំពោះបញ្ហាសុខភាពមិនសូវល្អជាទេ ។ ដូច្នេះក្រៅពីយកចិត្តទុកដាក់ក្នុងការ ថែទាំឱ្យបានល្អជានោះក៏ត្រូវជួយមើលថែទាំមនុស្ស វ័យចាស់ជរានៅក្នុងផ្ទះផងដែរ ។

ចំពោះយុវនារី ក្នុងឆ្នាំនេះជោគស្នេហាហាក់ដូចជាសោះកក្រោះ និង មានភាពឯកោ ។ រីឯមិត្តភក្តិដែលធ្លាប់តែ ស្និទ្ធស្នាលពីមុនៗមកក៏នាំគ្នាបែរខ្នងដាក់ដែរ ប៉ុន្តែជាការបណ្តោះអាសន្នតែប៉ុណ្ណោះ ចូរកុំអស់សង្ឃឹមឱ្យសោះ ។

ចំពោះយុវជន ក្នុងឆ្នាំនេះហាក់ដូចជាពុំមានទឹកចិត្តរៀនសូត្រទាល់តែសោះ ។ ដូច្នេះត្រូវតែខិតខំប្រឹងប្រែង បន្តិច ពុំនោះទេអាចប្រឡងធ្លាក់រៀនត្រួតថ្នាក់ចៀសមិនផុតឡើយ ។ ក្នុងឆ្នាំនេះដែរងាយនឹងត្រូវគេបោះបង់ចោលឱ្យ នៅឯកោតែម្នាក់ឯង ។ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុង ការប្រាស្រ័យទាក់ទងល្អជាមួយអ្នកផងទាំងឡាយ ហើយត្រូវ ចៀសវាងការប៉ះទង្គិចគ្នាក្នុងប្រការណាមួយ ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំពោះវៀន ក្រពះ ឱ្យបានល្អ ជា ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះ ដោយសារតែផលចំណូលហូរចូលបានតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញ្ញើសឈាម នោះ ។ ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ ប្រយ័ត្នអាចជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ ។ បណ្តាខែដែលមាន ចំណូលហូរចូលច្រើនរួមមាន មិថុនា វិច្ឆិកា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន មេសា ឧសភា កក្កដា កញ្ញា តុលា និង មករា កុម្ភៈ (២០១៤) ។ ក្នុងខែកក្កដា ប្រយ័ត្នអាចចាញ់បោកគេបង់ខាតទ្រព្យ ។ ក្នុងខែធ្នូ ប្រយ័ត្នអាចជួបគ្រោះចោរលួចឆក់ប្លន់ ។

ជោគសុខភាព-ក្នុងឆ្នាំនេះ បញ្ហាសុខភាពមិនសូវល្អជាឡើយ ។ ដូច្នេះត្រូវយកចិត្តទុកដាក់ក្នុងការថែទាំឱ្យបានល្អជា និង មិនត្រូវ ធ្វើកិច្ចការងារឱ្យហួសកម្លាំងឡើយ ទើបពុំមានជំងឺចូលបៀតបៀនបាន ។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ ពោះវៀន ក្រពះ ឱ្យបានល្អជា ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន មេសា សីហា កញ្ញា និង កុម្ភៈ (២០១៤) ។ ក្នុងខែមេសា និង ឧសភា ប្រយ័ត្នអាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។ ក្នុងខែតុលា និង មករា (២០១៤) ត្រូវយក ចិត្តទុកដាក់ក្នុងការមើលថែទាំសុខភាព និង សុវត្ថិភាពមនុស្សចាស់ជរានៅក្នុងផ្ទះ ។

ជោគស្នេហា-ក្នុងឆ្នាំនេះ អ្នកដែលកើតក្នុងឆ្នាំមមែពិបាកសម្រុះសម្រួល និង រួមរស់ជាមួយអ្នកផងទាំងឡាយ ហើយនៅឯកោ តែម្នាក់ឯង ត្រូវខិតខំធ្វើទំនាក់ទំនងល្អជាមួយអ្នកផងទាំងឡាយឡើងវិញ ។ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបចំណងស្នេហាអាចគង់វង្សបានយូរអង្វែង ។ បណ្តាខែដែលជោគស្នេហា ចម្រុងចម្រើនរួមមាន មិថុនា និង មីនា (២០១៤) ។ រីឯបណ្តាខែដែលជួបបញ្ហាច្រើនរួមមាន កក្កដា សីហា កញ្ញា តុលា និង មករា កុម្ភៈ (២០១៤) ។

ទិសល្អប្រចាំឆ្នាំ- រួមមាន ខាងត្បូង អាគ្នេយ៍ និង ខាងជើង ។ ប្រសិនបើលោកអ្នកបានដាក់គ្រែដេក តុធ្វើការ និង កៅអីសាឡុង ទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំងឱ្យចំទិស ឦសាន និង ខាងលិចឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន ពណ៌លឿង បៃតង និង ខៀវខ្ចី ។ ប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅក្នុងបន្ទប់ តាមគេហដ្ឋាន ឬ ការស្លៀកពាក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានគួរតមប្រើពណ៌ ស្វាយ និង ពណ៌ក្រហម ។ លេខហេងប្រចាំឆ្នាំ រួមមាន លេខ ៣ និង ៥ ។

      ឆ្នាំវក ពង្សយក្សប្រុស (ធាតុដែក)

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីបានកាក់កបល្អណាស់ ។ ចំពោះជោគការងារថ្វីដ្បិតតែនៅជួបឧបសគ្គខ្លះៗក្តី តែពុំចោទជាបញ្ហាធ្ងន់ធ្ងរឡើយ ព្រោះអាចរកដំណោះស្រាយបានជ្រះស្រឡះ ប៉ុន្តែទោះជាបានប្រកបកិច្ចការអ្វីចូរកុំហ៊ាន ប្រថុយប្រថានឱ្យសោះ ដើម្បីចៀសវាងកុំឱ្យមានរឿងក្តីក្តាំកើតឡើង ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការ បានស្រួលរួមមាន ៈ មេសា  ឧសភា  កញ្ញា  ធ្នូ និង មករា(២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន : មិថុនា  តុលា  វិច្ឆិកា និង កុម្ភៈ(២០១៤) ។

ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះសម្បូរទៅដោយរឿងរកាំរកូស  ដូច្នេះត្រូវចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ ទើបនៅក្នុងគ្រួសារពុំរង្គោះរង្គើ ។ ចំពោះសេដ្ឋកិច្ចគ្រួសារមានលំនឹងល្អ ។ ចំពោះទ្រព្យក្តៅក្រហាយចូរកុំមានចិត្តលោភលន់ ឱ្យសោះ ប្រយ័ត្នអាចនាំអំពល់ទុក្ខដាក់ខ្លួន ។

ចំពោះយុវនារីក្នុងឆ្នាំនេះហាក់ដូចជាមានអំនួតបន្តិច ដូច្នេះត្រូវចេះដាក់ខ្លួនដាក់កាយប្រកបដោយចរិតទន់ភ្លន់ ពុំនោះទេពុំមានញ្ញាតិមិត្តរាប់រក និង អាចនៅឯកោតែម្នាក់ឯងទៀតផង ។

ចំពោះយុវជនក្នុងឆ្នាំនេះចូលចិត្តទទួលយកអ្វីៗដែលជាថ្មីសន្លាង ។ ដូច្នេះប្រសិនបើខិតខំព្យាយាមរៀនសូត្របន្ថែម គឺពិតជាអាចជាប់ចំណាត់ថ្នាក់ល្អជាក់ជាមិនខាន ។ ប៉ុន្តែអន់ចរិតបន្តិច  ដូច្នេះត្រូវឆាប់កែប្រែ និង ចេះគោរពច្បាប់វិន័យ សាលាឱ្យបានល្អខ្ជាប់ខ្ជួន ទើបពុំមានការសោកស្តាយ ។ ក្រៅពីនោះដោយសារតែមានគំនិតគិតគូរពិចារណាច្រើននោះទើប រមែងតែងតែមានអារម្មណ៍ខ្វល់ខ្វាយ ។

ជោគទ្រព-ក្នុងឆ្នាំនេះមានផលចំណូលហូរចូលច្រើនមកពីគ្រប់ទិសទី ដូច្នេះមានអំណោយផលល្អក្នុងការបណ្តាក់ទុនរកស៊ី ឬ បើកហាងលក់ដូរថ្មីៗ ប៉ុន្តែចំពោះទ្រព្យក្តៅក្រហាយ ចូរកុំមានចិត្តលោភលន់ឱ្យសោះ ពុំនោះទេអាចនាំអំពល់ទុក្ខដាក់ខ្លួន ចៀសមិនផុតឡើយ ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន : មេសា ឧសភា  កញ្ញា  ធ្នូ និង មករា (២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន : មិថុនា  តុលា  វិច្ឆិកា និង កុម្ភៈ(២០១៤) ។ ក្នុងខែមិថុនាប្រយ័ត្នអាច ជួបគ្រោះចោរលួចឆក់ប្លន់ ។ ក្នុងខែវិច្ឆិកាមិនត្រូវឱ្យគេជំញក់បំណុល ឬ ខ្ចីវត្ថុមានតម្លៃឡើយ ។

ជោគសុខភាព- ក្នុងឆ្នាំនេះពិតមែនតែបញ្ហាសុខភាពល្អជាធម្មតាក្តី តែចំពោះទឹកចិត្តងាយរំជើបរំជួល និង មានអារម្មណ៍តានតឹង  ដូច្នេះត្រូវខិតខំរំងាប់ចិត្តឱ្យបានត្រជាក់ និង បន្ធូរអារម្មណ៍ ។ បណ្តាខែដែលសុខភាពងាយចោទរួមមាន : ឧសភា  មិថុនា និង កុម្ភៈ (២០១៤) ។ ក្នុងខែកក្កដា និង សីហាប្រយ័ត្នអាចជួបគ្រោះលង់ទឹក ។ ក្នុងខែមករា(២០១៤)ត្រូវប្រយ័ត្នគ្រឿង ស្រវឹងអាចបំផ្លាញសុខភាព ។ បណ្តាខែដែលសុខភាពល្អជារួមមាន : មេសា  កញ្ញា និង ធ្នូ ។

ជោគស្នេហា-ក្នុងឆ្នាំនេះជោគស្នេហាហាក់ដូចជានៅកណ្តោចកណ្តែងតែម្នាក់ឯង ។ ដូច្នេះត្រូវចាប់ផ្តួចផ្តើមគំនិតធ្វើទំនាក់ទំនង ល្អជាមួយមនុស្សផងទាំងឡាយ ជាពិសេសជាមួយគូស្នេហ៍ ។ ក្រៅពីនោះចំពោះកំលោះក្រមុំបើមានទាក់ទងរឿងស្នេហាគឺត្រូវ ឱ្យរលូនទៅតាមសាច់រឿង ព្រោះកាលបើមានការបង្ខិតបង្ខំដោយប្រការណាមួយគឺឥតប្រយោជន៍ឡើយ ។ បណ្តាខែដែល ជោគស្នេហាជួបបញ្ហាច្រើនរួមមាន : មិថុនា  កក្កដា  តុលា  វិច្ឆិកា  និង កុម្ភៈ  មីនា(២០១៤) ។

ទិសល្អប្រចាំឆ្នាំ- រួមមាន : ខាងត្បូង  ខាងជើង និង ញយព្យ ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក  តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសឦសាន និង និរតីឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ-រួមមាន : ពណ៌ក្រហម  លឿងទឹកក្រូច  និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយក ទៅតុបតែងនៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាង បានគួរតមប្រើពណ៌ស និង ពណ៌ប្រផេះ ។លេខហេងប្រចាំឆ្នាំ រួមមាន : លេខ ៤ និង ៦ ។

      ឆ្នាំរកា ពង្សយក្សប្រុស (ធាតុដែក)

ជោគការងារ និង ការរកស៊ី-ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីបានកាក់កបល្អណាស់ ដោយសារតែមានដួងផ្កាយ“បីជាន់”គ្របដណ្តប់ លើដួងរាសីកំណើតនោះ ទើបរាល់កិច្ចការបោះជំហានទៅមុខលំដាប់ ។ រីឯរាល់ឧបសគ្គក៏បានរលាយសាបសូន្យបាត់ស្រមោល អស់រលីងដែរ ហើយនៅចុងឆ្នាំនឹងបានឡើងតួនាទីឋានៈ និង ប្រាក់ខែទៀតផង ។ ប៉ុន្តែទន្ទឹមនោះដែរក៏មានគេច្រណែន ឈ្នានីស ដូច្នេះទោះជាបានប្រកបការងារអ្វីក៏ដោយក៏តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួល រួមមាន មេសា កក្កដា សីហា វិច្ឆិកា និង មករា (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើន រួមមាន ៈ មិថុនា  កញ្ញា  ធ្នូ និង មីនា (២០១៤) ។

ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះប្រកបតែភាពសុខដុមរមនា ។ រីឯមនោសញ្ចេតនារវាងគូស្វាមីភរិយាគឺមានភាពល្អូកល្អិន កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែគួរឱ្យស្តាយ ព្រោះមានរឿងរកាំរកូសច្រើនជាមួយបងប្អូនញ្ញាតិមិត្ត ។ ដូច្នេះត្រូវចេះអត់ ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបរឿងតូចមិនអាចក្លាយជារឿងធំបាន ។

ចំពោះយុវនារីក្នុងឆ្នាំនេះមានសកម្មភាព មមាញ្ញឹកនៃទំនាក់ទំនងក្នុងសង្គម ។ រីឯជីវិតស្នេហាវិញគឺសម្បូរបែបណាស់ និង ប្រកបតែភាពផ្អែមល្ហែមទៀតផង ។

ចំពោះយុវជនក្នុងឆ្នាំនេះទឹកចិត្តនៃការរៀនសូត្រគឺផុលផុសខ្លាំងណាស់ ។ ដូច្នេះទាំងការរៀនសូត្រ និង ទាំងសកម្មភាពនៅក្រៅថ្នាក់សុទ្ធតែបានទទួល លទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត ។ ប៉ុន្តែគួរឱ្យស្តាយ ព្រោះមានលេចឮនូវ ញក្យចចាមអារ៉ាមច្រើនសម្បូរបែប ។ ដូច្នេះត្រូវចេះចាត់ចែងឱ្យបានល្អ ពុំនោះទេអាចអំពល់ទុក្ខដាក់ខ្លួន ដែលនាំឱ្យប៉ះញល់ ដល់អនាគតនៃការរៀនសូត្រជាក់ជាមិនខាន ។ ចំពោះសុខភាពពិតមែនតែពុំមានបញ្ហាចោទក្តី តែចូរកុំល្មោភស៊ីល្មោភផឹក ឱ្យសោះ ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះដោយសារតែមានដួងផ្កាយ“ជោគទ្រព្យ”រះញ្រេងញ្រតលើដួងរាសីកំណើតនោះ ដូច្នេះមានផល ចំណូលហូរចូលច្រើនមកពីគ្រប់ទិសទី អាចបណ្តាក់ទុនរកស៊ី ឬ ពង្រីកមុខរបរចាស់ ។ ប៉ុន្តែចំពោះទ្រព្យក្តៅក្រហាយ ចូរកុំលូកដៃទទួលយកឱ្យសោះ ប្រយ័ត្នអាចបង្កជារឿងរ៉ាវបង់ខាតលាភសក្ការៈវិញ ។ បណ្តាខែដែលមានចំណូលហូរចូល ច្រើនរួមមាន : មេសា  កក្កដា  សីហា វិច្ឆិកា និង មករា(២០១៤) ។ រីឯបណ្តាខែដែលជោគទ្រព្យខ្សត់ខ្សោយរួមមាន : មិថុនា កញ្ញា  ធ្នូ និង មីនា(២០១៤) ។ ក្នុងខែកញ្ញាអាចជួបគ្រោះចាញ់បោកគេនាំឱ្យបង់ខាតទ្រព្យ ។ ក្នុងខែមីនា (២០១៤)ប្រហែល ជាអាចជួបគ្រោះវិនាសអន្តរាយទ្រព្យ ។

ជោគសុខភាព-ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវចៀសវាងការល្មោភស៊ី ល្មោភផឹក ដើម្បីចៀសវាងកុំឱ្យ មានបញ្ហាដល់បេះដូង និង សម្ពាធឈាម ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន មិថុនា  តុលា  ធ្នូ  និង កុម្ភៈ មីនា(២០១៤) ។ ក្នុងខែឧសភាប្រយ័ត្នអាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។ ក្នុងខែមិថុនាប្រយ័ត្នជួបគ្រោះលង់ទឹក ។ ក្នុងខែវិច្ឆិកាត្រូវយកចិត្ តទុកដាក់ក្នុងការថែទាំសុខភាពរបស់កូនចៅនៅក្នុងផ្ទះ ។

ជោគស្នេហា-ក្នុងឆ្នាំនេះរាល់សកម្មភាពនៃទំនាក់ទំនងក្នុង សង្គមមានការមមាញ្ញឹកខ្លាំង  ដូច្នេះបានទទួលនូវ ការស្រឡាញ់រាប់អានពី បងប្អូនញ្ញាតិមិត្ត ជាពិសេសអាចសាងពន្លកស្នេហាជាមួយមនុស្សភេទផ្ទុយ ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន : មេសា  កក្កដា  សីហា  តុលា និង មករា(២០១៤) ។ រីឯខែដែលជួបបញ្ហាច្រើនរួមមាន : ឧសភា , កញ្ញា  និង មីនា (២០១៤) ។

ទិសល្អប្រចាំឆ្នាំ-រួមមាន : ញយព្យ  ខាងជើង  និង អាគ្នេយ៍ ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក  តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសខាងកើត និង និរតីឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន : ពណ៌កាហ្វេ  ក្រហម និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែង នៅក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ តែបើអាចចៀសវាងបានគួរតម ប្រើពណ៌ខ្មៅ និង ពណ៌ប្រផេះ ។លេខហេងប្រចាំឆ្នាំ រួមមាន : លេខ ៧ និង ៨ ។

      ឆ្នាំច ពង្សយង្សស្រី (ធាតុដី) 

ជោគការងារ និង ការរកស៊ូ- ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីទោះជាបានជួបឧបសគ្គតូចធំមករាំងស្កាត់យ៉ាងណាក្តី ក៏មិនភ័យព្រួយអ្វីដែរ ព្រោះអាចរកដំណោះស្រាយបានជ្រះស្រឡះទាំងអស់ ។ តែអ្វីដែលមិនអាចបំបាត់ចោលបាននោះគឺមានមនុស្សខិលខូចមួយ ចំនួនមកបង្ករឿងរ៉ាវឥតឈប់ឈរ ។ ដូច្នេះត្រូវតែរៀបចំចាត់ចែងឱ្យបានល្អនូវ រាល់ទំនាក់ទំនងជាមួយមនុស្សផង ទាំងឡាយឡើងវិញ ទើបអ្វីៗអាចដំណើរការបានរលូនដូចប្រក្រតី ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបាន ស្រួលរួមមាន : មិថុនា  តុលា  ធ្នូ និង មីនា(២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន : មេសា ឧសភា  កក្កដា និង វិច្ឆិកា ។

ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះមនោសញ្ចេតនា រវាងគូស្វាមីភរិយាគឺមានភាពល្អូកល្អិនល្អណាស់ ហើយនៅក្នុងគ្រួសារ អាចបន្ថែមសមាជិកថ្មីមួយរូបទៀតផង ។ ប៉ុន្តែគួរឱ្យស្តាយ ព្រោះសុខភាពមិនសូវល្អជាឡើយ ដោយមានជំងឺតូចតាចខ្លះៗ មកញ្ញាំញ្ញី ។ ចំពោះសេដ្ឋកិច្ចគ្រួសារគឺរឿងប្រាក់កាសងាយនឹងហូរចេញ ដូច្នេះត្រូវចេះចាយវាយដោយក្បិតក្បៀតបន្តិច ។

ចំពោះយុវនារីក្នុងឆ្នាំនេះដោយសារតែមានដួងផ្កាយ“ហង្សក្រហម”គ្របដណ្តប់លើដួងរាសីកំណើតនោះ ទើប ចំណងស្នេហាមានការជឿនលឿនទៅមុខ និង សង្ឃឹមថាអាចទទួលបានជាផ្លែផ្កា ។

ចំពោះយុវជនក្នុងឆ្នាំនេះទឹកចិត្តនៃការរៀនសូត្រ មានការប្រែប្រួលពុំទៀងទាត់ឡើយ ។ រីឯលទ្ធផលនៃការរៀនសូត្រ ក៏ពុំមានភាពនឹងនរដែរ ។ ដូច្នេះទាល់តែខិតខំប្រឹងប្រែងបន្តិចទើបមានអនាគតល្អ ។ ក្រៅពីនោះសម្បូររឿងរកាំរកូសច្រើន ដូច្នេះត្រូវចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបរឿងតូចមិនអាចក្លាយជារឿងធំបាន ។ ចំពោះសុខភាពវិញពិតមែនតែ ពុំមានចោទបញ្ហាធ្ងន់ធ្ងរក្តី តែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំប្រព័ន្ធដកដង្ហើមឱ្យបានល្អជា ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះពិតមែនតែមានផលចំណូលហូរចូលច្រើនមកពីគ្រប់ទិសទីក្តី តែដោយសារតែមានដួងផ្កាយ “បង់ខាតទ្រព្យតូចតាច”គ្របដណ្តប់លើដួងរាសីកំណើតនោះ ទើបប្រាក់កាសងាយនឹងហូរចេញដោយខ្ទង់ចំណាយធំជាងខ្ទង់ ចំណូល ។ បណ្តាខែដែលមានចំណូលហូរចូលច្រើនរួមមាន  មិថុនា  តុលា  ធ្នូ និង មីនា(២០១៤) ។ រីឯបណ្តាខែដែល ជោគទ្រព្យខ្សត់ខ្សោយរួមមាន : មេសា  ឧសភា  កក្កដា និង វិច្ឆិកា ។ ក្នុងខែឧសភាត្រូវត្រួតពិនិត្យមើលបញ្ជីប្រាក់ចំណូល ចំណាយឱ្យបានល្អិតល្អន់ ។ ក្នុងខែកញ្ញាប្រយ័ត្នអាចជួបគ្រោះចោរលួច ឆក់ ប្លន់ ។ ក្នុងខែវិច្ឆិកាប្រយ័ត្នអាចចាញ់បោកគេ ។

ជោគសុខភាព-ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំប្រព័ន្ធដកដង្ហើម ឱ្យបានល្អជា ហើយបើមានបញ្ហាចោទឡើងគឺត្រូវ ប្រញ្ញាប់ប្រញ្ញាល់ព្យាបាលឱ្យទាន់ពេលវេលា ។ បណ្តាខែដែលសុខភាពងាយ ចោទបញ្ហារួមមាន  ឧសភា មិថុនា  កញ្ញា  វិច្ឆិកា និង មករា(២០១៤) ។ ក្នុងខែមេសា  កក្កដា  សីហា និង កុម្ភៈ(២០១៤)អាចជួបគ្រោះថ្នាក់រងរបួសហូរឈាម ។

ជោគស្នេហា-ក្នុងឆ្នាំនេះដោយសារតែមានដួងផ្កាយ“ហង្សក្រហម”គ្របដណ្តប់លើដួងរាសីកំណើតនោះទើបចំណងស្នេហាមាន ការជឿនលឿនទៅមុខជាលំដាប់ ព្រមទាំងមានសង្ឃឹមថាអាចបានទទួលជាផ្លែផ្កា និង កាន់តែមានភាពស្អិតល្មួតទៀតផង ។ បណ្តាខែដែលជោគស្នេហាចម្រុងចម្រើនរួមមាន : កញ្ញា  តុលា  ធ្នូ  និង កុម្ភៈ មីនា(២០១៤) ។ រីឯបណ្តាខែដែលជួប បញ្ហាច្រើនរួមមាន : មេសា និង វិច្ឆិកា ។

ទិសល្អប្រចាំឆ្នាំ- រួមមាន : ញយព្យ , ខាងជើង និង ខាងត្បូង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក  តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសខាងលិច និង អាគ្នេយ៍ឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន : ពណ៌ខ្មៅ , ប្រផេះ និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅ ក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន តែបើអាចចៀសវាងបានគួរតមប្រើ ពណ៌ស និង ពណ៌ស្វាយ ។ លេខហេងប្រចាំឆ្នាំ រួមមាន : លេខ ៣ និង ៩ ។

      ឆ្នាំកុរ ពង្សមនុស្សស្រី (ធាតុទឹក) 

ជោគការងារ និង ការរកស៊ី- ក្នុងឆ្នាំនេះជោគការងារ និង ការរកស៊ីស្រុតចុះខ្លាំង និង ជួបឧបសគ្គច្រើន ។ ដូច្នេះទោះជាបានធ្វើការងារអ្វី ឬ ប្រកបមុខរបរអ្វីចូរចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ដាច់ខាតកុំប្រថុយប្រថានឱ្យសោះ ។ ក្រៅពីនោះអាចជួបរឿងក្តីក្តាំ ទៀតផង ។ ដូច្នេះចូរកុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ ។ បណ្តាខែដែលការងារ និង ការរកស៊ីអាចដំណើរការបានស្រួលរួមមាន : កក្កដា , កញ្ញា និង កុម្ភៈ (២០១៤) ។ រីឯបណ្តាខែដែលជួបឧបសគ្គច្រើនរួមមាន មេសា ឧសភា សីហា តុលា និង មករា កុម្ភៈ(២០១៤) ។

ចំពោះស្ត្រីមេផ្ទះក្នុងឆ្នាំនេះមនោសញ្ចេតនារវាង គូស្វាមីភរិយាគឺមានរឿងរកាំរកូសច្រើន ។ ដូច្នេះត្រូវចេះអត់ឱនឱ្យ គ្នាទៅវិញទៅមកទើបពុំមានការប្រេះឆា ។ ក្រៅពីនោះអាចជួបវិបត្តិសេដ្ឋកិច្ចគ្រួសារចៀសមិនផុតឡើយ ព្រោះខ្ទង់ចំណាយធំ ជាងខ្ទង់ចំណូល ។

ចំពោះយុវនារីក្នុងឆ្នាំនេះចំណងស្នេហាគឺប្រៀបដូចជា ល្បែងលេងបិទពួនដែលមិនខុសពី ការពិបាក ស្វែងយល់ចិត្ត យល់ថ្លើមគ្នាទៅវិញទៅមក ។

ចំពោះយុវជនក្នុងឆ្នាំនេះត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រជាទ្វេឡើង ពុំនោះទេបញ្ជីលេខរៀងនៃចំណាត់ថ្នាក់អាច ធ្លាក់ដល់បាតតារាងជាក់ជាមិនខាន ។ ក្រៅពីនោះត្រូវយកចិត្តទុកដាក់ គោរពច្បាប់វិន័យសាលាឱ្យបានល្អខ្ជាប់ខ្ជួន ដាច់ខាតកុំ ទោរទន់ទៅតាមការអូសទាញពីមិត្តភក្តិអាក្រក់ ។ ចំពោះសកម្មភាពនៅក្រៅសាលាគឺត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ផ្ទាល់ខ្លួន ជាពិសេសត្រូវប្រយ័ត្នអាចជួបគ្រោះរត់ដួល ឬ ធ្លាក់ពីទីខ្ពស់ ។

ជោគទ្រព្យ-ក្នុងឆ្នាំនេះដោយសារតែមានផលចំណូលហូរចូលបានតិចតួចស្តួចស្តើង និង រកបានមកដោយកម្លាំងញ្ញើសឈាម នោះ ដូច្នេះកុំរកបានមកដោយតឹងតែចាយធូរឱ្យសោះ ប្រយ័ត្នអាចមានវិបត្តិសេដ្ឋកិច្ចចៀសមិនផុត ។ បណ្តាខែដែលជោគ ទ្រព្យខ្សត់ខ្សោយរួមមាន : មេសា ឧសភា  សីហា  តុលា  ធ្នូ និង មករា(២០១៤) ។ ក្នុងខែមេសា និង មីនា(២០១៤) ត្រូវ ប្រយ័ត្នប្រយែងក្រែងជួបគ្រោះចាញ់បោកគេអាចវិនាសអន្តរាយទ្រព្យ ។ ក្នុងខែឧសភា ចូរកុំប្រព្រឹត្តល្បែងស៊ីសងឱ្យសោះ ប្រយ័ត្នអាចរលាយទ្រព្យឆាប់ ។

ជោគសុខភាព- ក្នុងឆ្នាំនេះពិតមែនតែសុខភាពពុំមានបញ្ហាចោទធ្ងន់ធ្ងរក្តី តែត្រូវប្រយ័ត្នប្រយែងក្រែងជួបគ្រោះរបូតដៃរអិលជើង ធ្លាក់ពីទីខ្ពស់ ឬ មានវត្ថុរឹងធ្លាក់ពីទីខ្ពស់បង្កឱ្យរងរបួសបែកក្បាលហូរឈាម ។ បណ្តាខែដែលសុខភាពងាយចោទបញ្ហារួមមាន : សីហា និង តុលា ។ ក្នុងខែឧសភា , មិថុនា និង វិច្ឆិកិា ពេលឡើងទីខ្ពស់ត្រូវប្រយ័ត្នប្រយែង ។ ក្នុងខែធ្នូត្រូវយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាពរបស់មនុស្សចាស់ទុំនៅក្នុងផ្ទះឱ្យបានហ្មត់ចត់ ។

ជោគស្នេហា-ក្នុងឆ្នាំនេះរាល់ទំនាក់ទំនងមិនសូវល្អជាឡើយ ព្រោះពិបាកក្នុងការសហការជាមួយអ្នកផងទាំងឡាយ ជាពិសេស ចំពោះគូស្នេហ៍គឺពិបាកស្វែងយល់ពីគ្នាណាស់ ។ ដូច្នេះត្រូវចៀសវាងការបង្ករឿងជម្លោះវិវាទបន្ថែមទៀត ពុំនោះទេអាច ចែកផ្លូវគ្នាដើររៀងខ្លួនចៀសមិនផុតឡើយ ។ បណ្តាខែដែលជោគស្នេហាងាយចោទជាបញ្ហារួមមាន ៈ ឧសភា មិថុនា  ធ្នូ និង មករា , មីនា(២០១៤) ។ ក្នុងរយៈពេលនេះត្រូវចេះប្រាស្រ័យទាក់ទងគ្នាឱ្យបានច្រើន និង ចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ទើបចំណងស្នេហាពុំមានការប្រេះឆា ។

ទិសឆ្នាំប្រចាំឆ្នាំ- រួមមាន : ឦសាន  ខាងកើត និង ខាងត្បូង ។ ដូច្នេះប្រសិនបើលោកអ្នកបានដាក់គ្រែដេក ,តុធ្វើការ និង កៅអី សាឡុងទទួលភ្ញៀវនៅចំទីតាំងនៃទិសទាំងបីខាងលើនេះគឺអាចជួយលើករាសី តែបើអាចចៀសវាងបានពុំគប្បីដាក់តាំង ឱ្យចំទិសខាងលិច និង អាគ្នេយ៍ឡើយ ។

ពណ៌លើករាសីប្រចាំឆ្នាំ- រួមមាន : ពណ៌ត្នោត  បៃតង និង ពណ៌លឿង ។ ដូច្នេះប្រសិនបើបានប្រើប្រាស់ពណ៌ទាំងបីនេះយកទៅតុបតែងនៅ ក្នុងបន្ទប់តាមគេហដ្ឋាន ឬ ការស្លៀកញក់គឺពិតជាអាចជួយលើករាសីជាក់ជាមិនខាន ។ បើអាចចៀសវាងបានគួរតមប្រើ ពណ៌ស និង ពណ៌ប្រផេះ ។  លេងហេងប្រចាំឆ្នាំ  រួមមាន : លេខ ១ និង ៨ ៕

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-