ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាង៣០០នាក់តំណាងឲ្យ៣០០គ្រួសារមកពី៦ភូមិស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបុរី បានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ៥តវ៉ាតម្លៃអគ្គិសនីឡើងខ្ពស់កប់ពពកទាំងមេឃកំពុងបង្អុរភ្លៀង បង្កឲ្យមានការកកស្ទះចរាចរណ៍រថយន្តនិងអ្នកដំណើរជាច្រើនណែនណាន់តាន់តាប់ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៨ ឧសភា ២០១៣ ។






