ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣ ដែលរងគ្រោះដោយសារគ្រាប់មីនខ្លាំងជាងគេនៅលើសកល។កម្ពុជា ជាប្រទេសដែលមានស្នាដៃគំរូដាច់គេក្នុងវិស័យបោសសំអាតមីន បើប្រៀបធៀបនឹងប្រទេសនានាដែលរងគ្រោះដោយសារមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ។ ជាងនេះទៅទៀត កម្ពុជា ក៏ជាហត្ថលេខីនៃអនុសញ្ញាអូតាវ៉ាស្តីពីការប្រឆាំងគ្រាប់មីន។ ទោះជាយ៉ាងនេះក្តី កម្ពុជាមិនមែនជារដ្ឋភាគី នៃអនុសញ្ញាប្រឆាំងគ្រាប់បែកចង្កោមទេ។
នៅទីក្រុងអូស្លូ ប្រទេសន័រវ៉េស្ស នាសប្តាហ៍ទី២ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា កម្ពុជាបានបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកចូលរួមប្រជុំប្រចាំឆ្នាំលើកទី៣ ក្នុងឋាន:ជាអ្នកសង្កេតការណ៍។ក្នុងឪកាសនោះដែរ អគ្គនាយកទស្សនាវដ្តីសារព័ត៌មានសេរីនិងវិទ្យុសម្លេងខ្មែរដើម្បីសេរីភាព គឺលោកឡឹម ពិសិដ្ឋ បានជួបសម្ភាសជា មួយប្រធានគណៈប្រតិភូកម្ពុជា គឺលោកចាន់ រដ្ឋា អគ្គលេខាធិការរងនៃអាជ្ញាធរមីនកម្ពុជា (Cambodian Mine Action Authority) ដែលហៅកាត់ថា CMAA។
លោកឡឹពិសិដ្ឋ បានលើឈ្លេចសួរគណៈប្រតិភូកម្ពុជានូវសំណួរសំខាន់ៗមួយចំនួនដូចជាថា តើហេតុអ្វីបានជាកម្ពុជា មិនចូលជាសមាជិក ឬរដ្ឋភាគីនៃអនុសញ្ញាប្រឆាំងគ្រាប់បែកចង្កោម តើមានសារសំខាន់អ្វីដែលកិច្ចប្រជុំនេះចាំបាច់ធ្វើនៅប្រទេសន័រវ៉េស្ស តើប្រទេសន័រវ៉េស្សមានទំនាក់ទំនងជាមួយកម្ពុជាលើវិស័យដោះមីនយ៉ាងណាដែរ ហើយថាតើអាជ្ញាធរCMAAបានពិនិត្យយ៉ាងណាទៅលើការប្រើគ្រាប់បែកឆ្នៃបំផ្ទុះ នៅខេត្តកំពុងស្ពឺ តែមួយថ្ងៃមុនព្រះករុណាព្រះមហាក្សត្រយាងទៅចែកអំណោយដល់ជនក្រីក្រនៅទីនោះ កាលពីចុតខែ.សីហាកន្លងទៅ។
សូមលោកអ្នកនាងតាមដានស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖


