Alerts News :
 នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ​​រាជា​​ណា​ចក្រ​ក​ម្ពុជា​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមមហាសន្និបាត អង្គការអ្នកប្រជាធិបតេយ្យអាស៊ីប៉ាស៊ីហ្វិក និយមកណ្ដាល (CAPDI) អន្ដរជាតិលើកទី២ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី…៕….នាថ្ងៃទី១៩ ឧសភានេះ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ (​អ.ស.​ប)ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី មកដល់​កម្ពុជា​ជាថ្មី​ម្តងទៀត​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៧ថ្ងៃ​នៅ​កម្ពុជា…៕​  ||   

» ព័ត៌មានទូទៅ » សហគមន៏ព្រៃឡង់បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ មនុស្ស ៥០០នាក់ ​ម៉ូតូ ៣០០គ្រឿង​រុលចូលព្រៃឡង់​ស្វែង​រកបទល្មើស

សហគមន៏ព្រៃឡង់បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ មនុស្ស ៥០០នាក់ ​ម៉ូតូ ៣០០គ្រឿង​រុលចូលព្រៃឡង់​ស្វែង​រកបទល្មើស

ផ្ដើម​ពី​ថ្ងៃ​ទី ​១៤កញ្ញា ​នេះ​ហើយ​ តាម​គម្រោង​​បណ្ដាញ​សហគមន៏ព្រៃឡង់​​ដែល​មាន​គ្នីគ្នា​​៥រយនាក់​រួម​​ជា​មួយ​ម៉ូតូ​ចំនួន​​៣រយគ្រឿង​ជា​មធ្យោបាយ​ ពួក​គេនឹង​រុល​ចូល​ទៅ​ក្នុង​ព្រៃឡង់​​ដើម្បី​​ស្វែងរក​និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​  នៅ​ក្នុង​តំបន់​ព្រៃ​​ដែល​ត្រូវ​​បាន​គេ​ចាត់​ទុក​ថា ​អាម៉ាហ្សូន កម្ពុជា​នេះ ។

ឈើក្នុងតំបន់ ព្រៃឡង់ ដែល កំពុង រង ការ កាប់បំផ្លាញ ពី ក្រុម ហ៊ុន ឈ្មួញ ដែល ទទួល បាន សិទ្ធិ ពី រដ្ឋ

យោង​តាម​សេចក្ដីប្រកាសព័ត៌មាន​​របស់​បណ្ដាញនេះ​​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​ចូលរួម​​ដែល​មក​ពី​ខេត្ត​ព្រះវិហារ​ កំពងធំ​ ស្ទឹងត្រែង និង ក្រចេះ នឹង បើក​​យុទ្ធនាការ​​ជា​ទ្រង់ទ្រាយ​ធំ​​ដែលចាប់ផ្ដើមពី​ថ្ងៃទី​១៤​​កញ្ញានេះ ដល់​ថ្ងៃ​ទី១៧កញ្ញា ឆ្នាំ ២០១២​ ដោយ​ឆ្ពោះ​ទៅកាន់​គោលដៅ​សំខាន់ៗ​ដែល​កំពុង​តែ​កើត​មាន​ការ កាប់ បំផ្លាញ និង ឈូសឆាយដី​ព្រៃឈើ ក្នុងនោះមានដូចជា ៖ តំបន់ទូកមាស និង តំបន់ប្រាំ នៅជាប់​ព្រំប្រទល់ខេត្ត ព្រះវិហារ និង ស្ទឹងត្រែង តំបន់​អូរ​ក្រាក់ ក្នុងខេត្ត ក្រចេះ និង តំបន់​ក្បាល​ទឹកថ្លា ក្នុងខេត្ត កំពង់ធំ ជាដើម។

ព្រៃឡង់​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ​ជាអាម៉ាហ្ស៊ូន​កម្ពុជា​​មាន​ព្រំប្រទល់​ជាប់​​ខេត្តចំនួន​៤មាន​ខេត្ត កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង ក្រចេះ គឺជាទីពំនាក់​អាស្រ័យ​ខាង​ជីវភាព​​របស់​ប្រជាពល​រដ្ឋ​ដែល​ភាគ​​ច្រើន​ជាជនជាតិភាគតិច​ប្រមាណ​​៦ម៉ឺនគ្រូសារ ​នៅ​ជាប់​តំបន់​នេះ​​រាប់ជំនាន់មក​ហើយ​​ ។​ តែ​បន្ទាប់​ពីរដ្ឋាភិបាល​​បានផ្ដល់ផ្ទៃដីព្រៃ​ឈើក្នុង​តំបន់​នេះ​​ទៅ​ឲ្យ​ក្រុម​ហ៊ុនឯកជន​​ក្រោម​រូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច ​ព្រៃ​ឈើ​ត្រូវ​​បាន​គេ​បំផ្លាញ​​យ៉ាងវិនាស​ ដែល​បង្ខំ​ចិត្ត​ឲ្យ​​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ ​ត្រូវ​តែ​ក្រោក​ឡើង​​​តវ៉ា​ ដើម្បី​ការពារ​​ជីវភាព​របស់​ពួកគេ៕

Copyright © 2010-2013 · The Free Press Magazine · All Rights Reserved.
Developed by Sek Sathya