ថ្ងៃ | ទស្សនាទិដ្ឋភាពចរាចរណ៍ក្នុងរាជធានី​ភ្នំពេញ
 មុខតំណែងនាយករដ្ឋមន្រ្តី ត្រូវទទួលបានប្រាក់បំណាច់មុខងារក្នុងមួយខែៗ ៣.៦៧៥.០០០រៀល, ឧបនាយករដ្ឋមន្រ្តី ២.៨០០.០០០រៀល, ទេសរដ្ឋមន្រ្តី ២.៤៥០.០០០រៀល, រដ្ឋមន្រ្តី ២.១០០.០០០រៀល, រដ្ឋលេខាធិការ ១.៧៥០.០០០រៀល និងអនុរដ្ឋលេខាធិការ ១.៤០០.០០០រៀល៕​ ||​  ||   

លោក​ សៅ​ សុខា​ អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង​៩៧៩​ម៉ែត្រ​ទុកជា​ចំណងដៃ​ប្រជាពលរដ្ឋ​

ខេត្តស្វាយរៀងៈ​ ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​ដែល​មាន​ទទឹង​៩​ម៉ែត្រ​ និង​បណ្ដោយ​៩៧៩​ម៉ែត្រ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ ប្រាស់​ជា​ផ្លូវការ​ កាលពី​ព្រឹក​ម៉ោង​៨​ ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៣​ ក្រោម​អធិបតីភាព​លោក​ សៅ​ សុខា​ អនុប្រធាន​គណៈកម្មាធិការ​គណៈ​ពង្រឹង​ខេត្តស្វាយរៀង​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​រមាស​ហែក​ ដែល​មាន​ ការ​ចូលរួម​ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​ លោក​ហុង​ វិ​ណុ​ល​ ប្រធាន​គណៈ​ពង្រឹង​ឃុំ​ដូង​ និង​ក្រុមការងារ​គណ​ បក្ស​ឃុំ​ទាំង​៦​ឃុំ​ ក្នុងស្រុក​រមាស​ហែក​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ដូង​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។​

​លោក​ហែម​ សុគន្ធ​ ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​ស្រុក​រមាស​ហែក​ បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​សមាជិក​សមាជិកា​ ក្នុងស្រុក​រមាស​ហែក​ បច្ចុប្បន្ន​ទទួល​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​ដែល​កើត​ចេញពី​ការ​ ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ ជា​ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​ តែងតែ​គិតគូរ​ជា​និច្ច​ទាំង​សុខទុក្ខ​ ជីវភាព​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ប្រធាន​បក្ស​ស្រុក​បាន​បន្ត​ថា​ ក្នុង​នាម​លោក​សៅ​ សុខា​ ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​រមាស​ហែក​ បាន​ធ្វើ​ឲ្យ​ ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​រមាស​ហែក​ទាំងមូល​ទទួល​បាន​នូវ​សមិទ្ធផល​ និង​ការ​រីក​ចម្រើន​ទាំង​វិស័យ​ពុទ្ធិ​ចក្រ​ និង​ វិស័យ​អាណាចក្រ​ ដែល​លោក​ រួម​ទាំង​ថ្នាក់ដឹកនាំ​ក្រុមការងារ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ របស់​ប្រជាពលរដ្ឋ​ ក្នុង​នោះ​ជា​មោទនភាព​ផង​ដែរ​ដល់​ប្រជា​កសិករ​ ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវ​ ជា​លទ្ធផល​ប្រជា​ ពលរដ្ឋ​ក្នុងស្រុក​រមាស​ហែក​ទាំងមូល​បាន​ធ្វើ​ស្រូវ​ក្នុង​រដូវវស្សា​បាន​ចំនួន​៣២២៤០​ហិ​កតា​ស្មើនឹង​១០១​ភាគរយ​ ក្នុង​ផែនការ​ ៣១៨០០​ហិ​កតា​ ដែល​ទិន្នផល​នេះ​ក្នុង​១​ហិ​កតា​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ​បាន​២៤៥០​គីឡូក្រាម​ មិន​តែ​ ប៉ុណ្ណោះ​គាត់​ក៏​បាន​ធ្វើស្រែ​ប្រាំង​ប្រដេញទឹក​ រួម​ទាំង​ការ​ដាំ​ដំណាំ​ហូប​ផ្លែ​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ប្រសើរ​សម្រាប់​ ដោះស្រាយ​ជីវភាព​គ្រួសារ​។​
​លោក​ហែម​ សុគន្ធ​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុងស្រុក​រមាស​ហែក​ អំពី​បញ្ហា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​១​ឆ្នាំ​កន្លង​ទៅ​ នេះ​ មាន​ភាពល្អ​ជាង​ឆ្នាំ​២០១១​ ពោល​គឺ​បទល្មើស​មានការ​ថយ​ចុះ​ ហើយ​ប្រជាពលរដ្ឋ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ការ​ យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​។​

​ជា​មោទនភាព​ផង​ដែរ​បើ​ប្រៀបធៀប​ពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ពី​បាតដៃ​ទទេ​មក​ទល់​នឹង​ពេល​នេះ​ ប្រជាពលរដ្ឋ​ ក្នុងស្រុក​រមាស​ហែក​បាន​ទទួល​នូវ​សមិទ្ធផល​ជា​ច្រើន​ដែល​ក្រោម​កិច្ច​ខិតខំ​ជួយ​ និង​កសាង​ពី​សំណាក់​លោក​ សៅ​ សុខា​ ប្រធាន​គណៈ​ពង្រឹង​ស្រុក​រមាស​ហែក​ មាន​ដូច​ជា​ការ​សាងសង់​ដំបូល​ព្រះ​វិហារ​ ធ្វើ​របង​សាលា​ អនុ​វិទ្យាល័យ​ដូង​ កសាង​ ជួសជុល​ផ្លូវ​ដីស​ចំនួន​៥​ខ្សែ​ប្រវែង​២១៦១១​ម៉ែត្រ​ កសាង​ផ្លូវ​ក្រួស​ក្រហម​ចំនួន​២​ខ្សែ​ ប្រវែង​៨៣៥០​ម៉ែត្រ​ ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​១​ខ្សែ​ប្រវែង​១២៨៣​ម៉ែត្រ​។​ ជា​ពិសេស​ក្នុងថ្ងៃនេះ​ផង​ដែរ​លោក​ប្រធាន​ គណៈ​ពង្រឹង​ស្រុក​រមាស​ហែក​ក៏​បាន​ផ្តល់​លំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ដែល​មាន​ទទឹង​៩​ម៉ែត្រ​ និង​បណ្ដោយ​៩៧៩​ ម៉ែត្រ​ ត​ពី​ឃុំ​កំពង់ត្រាច​ កាត់​ឃុំ​ដូង​ ទៅ​ទល់​ឃុំ​អង្គ​ប្រ​ស្រែ​ ជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ​ ហើយ​តាម​រយៈ​លោក​ សៅ​ សុខា​ ប្រធាន​គណៈ​ពង្រឹង​ស្រុក​រមាស​ហែក​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ជួយ​កសាង​នូវ​សាលារៀន​ ចំនួន​២​ខ្នង​ មាន​១០​បន្ទប់​ កសាង​វត្ត​អង្គញ់​ ១​ខ្នង​ ឃុំ​កំពង់​ថ្នា​១​ខ្នង​ និង​ស្ពានបេតុង​១​កន្លែង​ប្រវែង​៦​ម៉ែត្រ​១៨​ ម៉ែត្រ​។​
​ប្រធាន​បក្ស​ស្រុក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ការ​ជួយ​ឧបត្ថម្ភ​ដោយ​លោក​ហុង​ វិ​ណុ​ល​ ប្រធាន​គណៈ​ពង្រឹង​ឃុំ​ដូង​ កន្លង​ទៅ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​នេះ​។​​

លោក​សៅ​ សុខា​ អនុប្រធាន​គណៈកម្មាធិការ​គណៈ​ពង្រឹង​ខេត្តស្វាយរៀង​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​រមាស​ ហែក​ បាន​មាន​ប្រសាសន៍​ថា​ ជា​និច្ចកាល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ដឹកនាំ​តែងតែបាន​គិតគូរ​ជា​និច្ច​ពី​ការ​អភិវឌ្ឍ​ និង​នាំ​មក​នូវ​សន្តិភាព​ ហើយ​សមិទ្ធ​ ផល​ទាំង​អស់នេះ​សុទ្ធតែ​កើត​ចេញពី​ស្នាដៃ​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​របស់​យើង​។​

​លោក​ប្រធាន​គណៈ​ពង្រឹង​ស្រុក​រមាស​ហែក​បាន​បញ្ជាក់​ថា​ គោល​ជំហរ​ក៏​ដូច​ជា​គោលនយោបាយ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ សំខាន់​ផ្តោត​ទៅ​លើ​ការ​គិតគូរ​ពី​ស្ថានភាព​ ជីវភាព​ សុខភាព​ សន្តិភាព​ ដល់​ប្រជាពលរដ្ឋ​ រួម​ទាំង​ ការ​អភិវឌ្ឍ​មិន​មាន​ទស្សនៈ​សន្យា​ ហើយ​មិន​ទទួលខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​នោះ​ឡើយ​។​

​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​នេះ​ផង​ដែរ​ លោក​សៅ​ សុខា​ ប្រធាន​គណៈ​ពង្រឹង​ស្រុក​រមាស​ហែក​ ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​សមាជិក​សមាជិកា​បក្ស​ទាំងអស់​ត្រូវ​គិតគូរ​អំពី​សុខុមាលភាព​ជា​ចម្បង​ ក៏​ ដូច​ជា​ជំរុញ​ឲ្យ​ខាង​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​មូលដ្ឋាន​មេត្តា​យកចិត្តទុកដាក់​លើ​សេវា​ព្យាបាល​ប្រជាពលរដ្ឋ​ និង​ការពារ​ ផល​ដែរ​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ ដែល​មួយ​រយៈ​នេះ​មាន​ករណី​ឆ្លង​បណ្ដាល​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​នេះ​ជា​ ដើម​៕​

Copyright © 2010-2014 · The Free Press Magazine · All Rights Reserved.
-