សុក្រ 18, ឩសភា 2012 - 5:28 pm
 Alerts News
- នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ ​នេះ ការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣ បាន​ចាប់​ផ្តើម​ហើយ ដោយ​មាន​គណបក្ស​ចូល​រួម​ចំនួន​១០។ ការ​ឃោសនា​នេះ នឹង​ត្រូវ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១២៕​ (10 hours ago) ||    - អៀង សារី អតីត​រដ្ឋមន្រ្តី​ការ​បរទេស​ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ តាម​មន្រ្តី​ពេទ្យ​នៅ​ទីនោះ​ឲ្យ​ដឹង​ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ​មាន​ជំងឺ​ផ្តាសាយធំ ហើយ​គាត់​ក្អក​មាន​ធ្លាក់​ឈាម​ផង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ៕​ (10 hours ago) ||    - ​តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២​ឲ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ទាប​ដែល​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១២​មក​នោះ បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង។ ការ​បង្កើន​ឥទ្ធិពល​របស់​ជ្រលង​សម្ពាធទាប គួប​ផ្សំ​ជាមួយ​នឹង​ខ្យល់​មូសុង​និរតី នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​សភាព​អាប់អ៊ួរ​នៅ​ពេល​រសៀល និង​ពេល​យប់​បង្ក​ជា​ភ្លៀង ផ្គរ​រន្ទៈ និង​ខ្យល់​កន្រ្តាក់​បក់​បោក​ខ្លាំង​ចាប់​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កំពង់ចាម ក្រចេះ កំពត និង​ខេត្ត​ព្រះសីហនុ៕​ (2 days ago) ||   

ទំព័រដើម » សម្លេង