សុក្រ 18, ឩសភា 2012 - 5:14 pm
ភាសាខ្មែរ
English
ដំណឹងខ្លីៗ
ព័ត៌មាន
សេដ្ឋកិច្ច
ជម្លោះ
នយោបាយ
កម្សាន្ត / បច្ចេកវិទ្យា
ព័ត៌មានទូទៅ
ព័ត៌មានស៊ើបអង្កេត
ព្រឹត្តិការណ៍អន្តរជាតិ
ព័ត៌មានស្តីពីខ្មែរក្រហម
Multimedia
រូបភាព
វីដេអូ
រូបត្លុក
មិត្តអ្នកអាន
លិខិតមិត្តអ្នកអាន
កំណាព្យពីមិត្តអ្នកអាន
កម្មវិធីវិទ្យុ
បទសម្ភាសន៍
កិច្ចសន្ទនានយោបាយ
វេទិការមតិរាស្រ្ត
សម្លេង
នាទីខ្សែជីវិតពិត
ទស្សនៈ
ទស្សនៈ និងបទវិភាគ
វិចារណកថា
ខ្សែភ្ជាប់
ទាក់ទងមកយើង
ផ្សាយពាណិជ្ជកម្ម
អំពីយើង
រចនាសម្ព័ន្ធ
Alerts News
-
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ នេះ ការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ បានចាប់ផ្តើមហើយ ដោយមានគណបក្សចូលរួមចំនួន១០។ ការឃោសនានេះ នឹងត្រូវបញ្ចប់វិញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១២៕
(9 hours ago) || -
អៀង សារី អតីតរដ្ឋមន្រ្តីការបរទេសក្នុងរបបខ្មែរក្រហម ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត កាលពីថ្ងៃព្រហស្បតិ៍។ តាមមន្រ្តីពេទ្យនៅទីនោះឲ្យដឹងថា អតីតមេដឹកនាំខ្មែរក្រហមរូបនេះមានជំងឺផ្តាសាយធំ ហើយគាត់ក្អកមានធ្លាក់ឈាមផង ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ៕
(10 hours ago) || -
តាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងធនធានទឹក និងឧតុនិយមដែលចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ឲ្យដឹងថា ជ្រលងសម្ពាធទាបដែលមានឥទ្ធិពលលើប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១២មកនោះ បានបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំង។ ការបង្កើនឥទ្ធិពលរបស់ជ្រលងសម្ពាធទាប គួបផ្សំជាមួយនឹងខ្យល់មូសុងនិរតី នឹងធ្វើឲ្យផ្ទៃមេឃមានសភាពអាប់អ៊ួរនៅពេលរសៀល និងពេលយប់បង្កជាភ្លៀង ផ្គររន្ទៈ និងខ្យល់កន្រ្តាក់បក់បោកខ្លាំងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ នៅតាមបណ្តាខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កំពង់ចាម ក្រចេះ កំពត និងខេត្តព្រះសីហនុ៕
(2 days ago) ||
ទំព័រដើម
» ដំណឹងខ្លីៗ
គេហទំព័រទស្សនាវដ្តីសារព័ត៌មានសេរី និងវិទ្យុសំឡេងខ្មែរដើម្បីសេរីភាព សូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណៈភាពរបស់លោក សម បូរិន្ទ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី និងជាសហស្ថាបនិក នៃវិទ្យុខ្មែរពិភពលោក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២កន្លងទៅ។ យើងខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកឆាប់ទៅចាប់បដិសន្ធិនាសុគតិភពកុំបីអាក់ខានឡើយ៕
Read more →
ក្រសួងមហាផ្ទៃ និង គ.ជ.ប. បានចេញសេចក្តីណែនាំរួម ស្តីពី ការធានានិរន្តរភាពការងាររបស់រដ្ឋបាលឃុំសង្កាត់ ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ នោះគឺអាជ្ញាធរថ្នាក់ឃុំសង្កាត់ និងអាជ្ញាធរភូមិ ត្រូវចាត់ចែងបន្តការងារ ក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់ ដែលនឹងចូលមកដល់នៅចុងសប្តាហ៍ក្រោយ ចាប់ពីថ្ងៃទី១៨ឧសភា ឆ្នាំ២០១២…៕
Read more →
អ្នកឃុំជីខលើ បានព្រមានថា ពួកគាត់នឹងធ្វើការបិទកំណាត់ផ្លូវជាតិលេខ៤៨ឆ្ពោះទៅខេត្តកោះកុង ប្រសិនបើតុលាការនៅតែមិនព្រមធ្វើការដោះស្រាយជម្លោះដីធ្លីរវាងអ្នកភូមិ និងក្រុមហ៊ុនស្ករសកោះកុង លើដីទំហំ១៥០០ហិកតានោះ៕
Read more →
សេចក្តីរាយការណ៍មួយបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ឧសភា នេះ កំណាត់ផ្លូវជាតិលេខ៤ស្ថិតនៅចំណុចមុខផ្សារបែកចាន ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ ត្រូវបានបិទមួយរយៈពេលដោយក្រុមកម្មករប្រមាណ៨០០០នាក់ នៃរោងចក្រតៃយានទី១ តៃយានទី២ និងថាំវែល បន្ទាប់ពីកូដកម្មរយៈពេល១សប្តាហ៍មិនបានសម្រេច៕
Read more →
តាមសេចក្តីប្រកាសព័ត៌មានរបស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២នេះ កម្មករ-កម្មការិនី នៃរោងចក្រ ស៊ូតុងហ្វាង ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែ ក្រុងភ្នំពេញ កំពុងតែធ្វើកូដកម្ម ដើម្បីទាមទារនូវលក្ខខណ្ឌចំនួន៣ចំណុច៕
Read more →
លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសន្និសីទកាសែតមុនពេលបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្តល់ដីសម្បទានរបស់រដ្ឋាភិបាលកម្ពុជា។ ហើយថា សម្បទានដី គឺពុំគួរប៉ះពាល់ទៅលើដី ឬអចលនទ្រព្យរបស់បុគ្គលឯកជន ឬរបស់សហគមន៍ឡើយ។ «រដ្ឋាភិបាលកម្ពុជាបានប្រាប់ខ្ញុំថា រដ្ឋាភិបាលបានអនុវត្តនយោបាយស្បែកខ្លា ដែលអនុញ្ញាតឲ្យសហគមន៍អាចរស់រានដោយសុខដុមជាមួយគម្រោងសម្បទាន។ ប៉ុន្តែខ្ញុំក៏បានទទួលព័ត៌មានពីសហគមន៍ផងដែរថា ពេលខ្លះនយោបាយនេះ មិនសូវមានប្រសិទ្ធភាពឡើយ ឬមានប្រសិទ្ធភាពតែក្នុងករណីខ្លះប៉ុណ្ណោះ»៕
Read more →
លោក សុរិយា ប្រាសាត ស៊ូប៊ែឌី អ្នករាយការណ៏ពិសេសរបស់អគ្គលេខាអង្គការសហប្រជាជាតិនឹងធ្វើសន្និសីទកាសែត នាវេលាម៉ោង៣រសៀលថ្ងៃទី១១ឧសភា នេះ មុនចាកចេញពីកម្ពុជា ។បន្ទាប់ពីលោកបំពេញបេសកកម្មរយៈពេល៨ថ្ងៃ ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី ១១ ឧសភានេះ..៕
Read more →
អ្នកនាំពាក្យ និងជាសកម្មជនជើងចាស់របស់គណបក្ស NLD លោកនីអាន វីន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «គេបានជូនដំណឹងមកយើងកាលពីថ្ងៃសុក្រថា លោកស្រីស៊ូជី ទទួលបានលិខិតឆ្លងដែនហើយ។ លិខិតឆ្លងដែននោះ គឺនៅក្នុងដៃរបស់លោកស្រីហើយនាពេលនេះ»។ លោកស្រី អ៊ុងសាន ស៊ូជី ដែលបានចំណាយស្ទើរតែពីរទសវត្សរ៍ចុងក្រោយត្រូវអតីតរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា ឃុំខ្លួននៅក្នុងផ្ទះនៅក្នុងក្រុងយ៉ាំងហ្គោន ទទួលបានលិខិតឆ្លងដែនខណៈលោកស្រី ត្រៀមធ្វើដំណើរទៅបរទេសជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ…៕
Read more →
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាចេញផ្សាយកាលពីថ្ងៃទី៩ ឧសភា ២០១២ បានឱ្យដឹងថា នាឆ្នាំ២០១២ និង២០១៣ នេះ រដ្ឋាភិបាលអូស្ត្រាលីនឹងផ្តល់ទឹកប្រាក់សរុបចំនួន៩៤,៧លានដុល្លារអូស្ត្រាលីស្មើនឹង៩៥,៣លានដុល្លារអាមេរិក ក្រោមកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការដល់ប្រទេសកម្ពុជា… ៕
Read more →
របាយការណ៍ស្ទង់មតិរបស់ IRI ទៅលើពលដ្ឋកម្ពុជាចំនួន២០០០នាក់បានបង្ហាញថា ពលរដ្ឋចំនួន៨១ភាគរយមានអាម្មណ៍ថា កម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសដៅត្រូវ។ ហើយពលរដ្ឋ១៩ភាគរយមានអារម្មណ៍ថា កម្ពុជាកំពុងឆ្ពោះទៅមុខក្នុងទិសដៅខុស៕
Read more →
« ទៅក្រោយ
|
បន្ទាប់ »
VOK for Freedom
ការផ្សាយប្រចាំថ្ងៃសុក្រ១៨ ឧសភា ២០១២
ស្តាប់ការផ្សាយមុនៗ
Video News
សមត្ថកិច្ចរារាំងមិនឲ្យចូលទៅកាន់តំបន់ដែលមានការបណ្តេញពលរដ្ឋនៅស្រុកឆ្លូងខេត្តក្រចេះ
វិចារណកថា
ពលរដ្ឋខ្មែរដែលត្រូវបានបាញ់សម្លាប់ភាគច្រើនស្ថិតក្រោមល្បែងពាលស៊ីពាល
ប្រភពប្រជាពលរដ្ឋពីខេត្តភាគពាយ័ព្យប្រទេសឲ្យដឹងថា...
គួរតែមិនមែនជាគណៈកម្មាធិការកាយកប់ភស្តុតាង
កម្ពុជា ជា ឋានសួគ៌របស់ពួកឃាតក ?
គួរបន្តទុកការដឹកនាំប្រទេសតាមបែបព្រៃទៅទៀតឬយ៉ាងណា ?
ជនកម្ពុជាគួរតែត្រូវទទួលបានសេរីភាពពិតប្រាកដ !
អាកាសធាតុ (Weather)
Weather Forecast
|
Weather Maps
|
Weather Radar
Multimedia »
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
សកម្មភាពហឹង្សារបស់អង្គរក្ស ហ៊ុន សែន នៅខេត្តកោះកុង
អង្គរវត្តនៅប្រទេសបារាំង
ការប៉ះទង្គិចគ្នារវាងអ្នកបុរីកីឡានិងសមត្ថកិច្ចនៅខាងមុខសាលាក្រុងភ្នំពេញ
Who's Online
68 visitors online now
53 guests,
15 bots,
0 members
Powered by
Visitor Maps
ព័ត៌មានតាមប្រតិទិន
ឩសភា 2012
M
T
W
T
F
S
S
« Apr
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
E-Books
ឯកសារបោះពុម្ព
Follow @fpmonline
Blog