សុក្រ 18, ឩសភា 2012 - 5:09 pm
 Alerts News
- នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ ​នេះ ការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣ បាន​ចាប់​ផ្តើម​ហើយ ដោយ​មាន​គណបក្ស​ចូល​រួម​ចំនួន​១០។ ការ​ឃោសនា​នេះ នឹង​ត្រូវ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១២៕​ (9 hours ago) ||    - អៀង សារី អតីត​រដ្ឋមន្រ្តី​ការ​បរទេស​ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ តាម​មន្រ្តី​ពេទ្យ​នៅ​ទីនោះ​ឲ្យ​ដឹង​ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ​មាន​ជំងឺ​ផ្តាសាយធំ ហើយ​គាត់​ក្អក​មាន​ធ្លាក់​ឈាម​ផង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ៕​ (10 hours ago) ||    - ​តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២​ឲ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ទាប​ដែល​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១២​មក​នោះ បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង។ ការ​បង្កើន​ឥទ្ធិពល​របស់​ជ្រលង​សម្ពាធទាប គួប​ផ្សំ​ជាមួយ​នឹង​ខ្យល់​មូសុង​និរតី នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​សភាព​អាប់អ៊ួរ​នៅ​ពេល​រសៀល និង​ពេល​យប់​បង្ក​ជា​ភ្លៀង ផ្គរ​រន្ទៈ និង​ខ្យល់​កន្រ្តាក់​បក់​បោក​ខ្លាំង​ចាប់​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កំពង់ចាម ក្រចេះ កំពត និង​ខេត្ត​ព្រះសីហនុ៕​ (2 days ago) ||   

ហ៊ុន សែន​​ព្រមាន​ម្ចាស់​ដី​សម្បទាន​​ពី​ការ​ដក​ហូត​ដី​បើ​ពុំ​ដោះ​ស្រាយ​ជា​មួយ​ប្រជា​ពលរដ្ឋ ដែល​រង ផល​ប៉ះ​ពាល់

AddInto AddInto
ច័ន្ទ 29 សីហា 2011 - 9:48 am | | 44 views

ជា​ថ្មី​ម្ដង​ទៀត មេដឹកនាំ​ប្រទេស​កម្ពុជា បាន​ដាក់​ការ​ព្រមាន​ចំពោះ​ក្រុម​ហ៊ុន​ឡាយ​ណា ដែល​ទទួល​បាន​សិទ្ធិ​គ្រប់​​គ្រង​ដី​សម្បទាន​ពី​រដ្ឋ ក៏​ដូច​ជា​ផ្ទៃ​ដី​ដែល​បាន​វិនិយោគ​ពី​រដ្ឋ ​ពួក​គេ ត្រូវ​តែ​ធ្វើ​ការ​ដោះ​ស្រាយ រាល់​បាតុភាព​ជា​មួយ​ប្រជា​ពលរដ្ឋ​ទាក់​ទង​និង​ដី​របស់​ពួក​គេ បើ​ពុំ​នោះ​ទេ​នឹង​មាន​ការ​ដក​ហូត​ត្រឡប់​មក​វិញ។

ពលរដ្ឋរងគ្រោះដោយវិបត្តិដីធ្លីក្រោកតវ៉ា

សេចក្ដីថ្លែងការណ៍​មួយ​ របស់​គណៈរដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​សម្រេច​ឡើង​នៅ​ក្នុង​កិច្ច ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ ​ចុង​​សប្ដាហ៍​កន្លង​ទៅ​បាន​អះអាង​ថា ” សម្ដេច ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​ក្រសួង​ រៀប​ចំ​ដែនដី និង នគរ​រូបនីយកម្ម​និង​សំណង់ ចុះ​ពិនិត្យ​មើល​និង​ដោះ​ស្រាយ បញ្ហា​នៅ​តាម​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​នានា ដែល​មាន​​ទំនាស់​និង​ធ្វើ ឲ្យ​មាន​ការ​ស្រុះ​ស្រួល​គ្នា រវាង​ប្រជាពលរដ្ឋ​និង​ក្រុម​វិនិយោគិន ដែល​ផ្ដល់​ប្រាក់​ចំណូល​ដល់​វិស័យ​កសិកម្ម ” ។ ដោយ​បាន​បន្ថែម​ថា នាយក​រដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ ​បាន​ព្រមាន​លប់​ចោល​ដី​សម្បទាន សេដ្ឋ​កិច្ច​​របស់​វិនិយោគិន​ណា​ដែល​មិន​​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រ​ជា​ពលរដ្ឋ​ដែល​មាន​ភូមិ​ដ្ឋាន​យូរ​អង្វែង​នៅ​ក្នុង​តំបន់​ទាំង​នោះ។

នេះ​ជា​សេចក្ដី​ថ្លែង តប​ភ្លាម​ៗ​មួយ ខណៈ​ដែល​គេ​មើល​ឃើញ​ការ​ប្រើ​ប្រាស់​អំណាច​ផ្ដាច់​ការ​ក្នុង​ការ ឆក់​ប្លន់​យក​ដីធ្លី​របស់​អ្នក​ភូមិ ដោយ​រដ្ឋអំណាច ហ៊ុន សែន កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​គាំទ្រ​លែង បាន  ហើយ​ក្រោក​ឡើង ​បះបោរ តប​ត​វិញ ដូច​ជា​ករណី​នៅ​ស្រុក​ឧត្តុង្គ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ចុង​ខែ​មិថុនា ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាំបិត ពូថៅ ជំ ពាម​កៅស៊ូ ដេញ​បាញ់​កាប់​ចាក់​កម្លាំង​អាជ្ញាធរ ដែល មក​អនុវត្តន៍​សាល​ក្រម​រឹប​អូស​យក​ដី​របស់​ពួក​គាត់ ទៅ ឲ្យ​ពួក​នាយ​ទុន ។ក៏​ដូច​គ្នា​ដែល​មាន​ការ​រិៈគន់​​ព្រមាន​ខ្លាំង​ៗ ពី​ស្ថាប័ន​ម្ចាស់​ជំនួយ មាន ធនាគារ​ពិភពលោក , ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និង​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​​ផង​នោះ៕

6 Responses to " ហ៊ុន សែន​​ព្រមាន​ម្ចាស់​ដី​សម្បទាន​​ពី​ការ​ដក​ហូត​ដី​បើ​ពុំ​ដោះ​ស្រាយ​ជា​មួយ​ប្រជា​ពលរដ្ឋ ដែល​រង ផល​ប៉ះ​ពាល់ "

  1. នែ !​ អាកូនចៅគឺពួកឯងជាអ្នកធ្វើបាបរាស្រ្តខ្មែរឲ្យសែនវេទនាណា​ ឯយើងជាព្រះ ហ៊ុន សែន ជាអ្នកដើរសង្រ្គោះពួកគាត់ ពេលនោះសន្លឹកឆ្នោតពួកគាត់ បូកនឹងបងប្អូនពីវៀតណាមមក គឺដេកហួចទៀតហើយកូនចៅអើយ៍ គណះបក្សប្រឆាំងអើយ៍។ នេះជាយុទ្ធសាស្រ្តសំរាប់អាណត្តិ
    ២០១៣-២០១៨សិន ចំនែកឯអាណត្តិក្រោយចាំគិតទៀត។

  2. មតិខ្លះយល់ត្រូវថា គំនិតភាគច្រើននៃអ្នកធ្វើនយោបាយ សុទ្ធតែបោកប្រាស
    ធ្វើប្រជាភិថុត និងល្បិចកលគ្រប់យ៉ាងក៏ព្រោះតែអំណាច និង លាភសក្ការៈ
    ប៉ុណ្ណោះ នេះបើនិយាយពីអ្នកនយោបាយ ឬ នយោបោក ស្ទើរភ្លើងមួយចំ
    នួន ។

  3. virak says:

    អារឿងក្រុមហ៊ុន ទាំងអស់នេះមុននឹងបានសិទ្ធសម្បទាន គឺត្រូវតែអនុញ្ញាតិពី
    ហ៊ុន សែន ដូច្នេះច្បាប់ផ្ទែក្នងរបស់ក្រុមហ៊ុន ទាំងនោះត្រូវតែជិះជាន់
    រាស្ត្រខ្មែរ មិនមែនហ៊ុន​ សែនមិនដឹងឯងណា? ដូច្នេះពេលនេះហ៊ុន សែន
    ធ្វើជាព្រមានក្រុមហ៊ុន នោះវាជារឿងមួយគួរអោយចង់សើច ព្រោះពេលជិត
    បោះឆ្នោតធ្វើជាស្រែកគំរាមក្រុមហ៊ុន យកចិត្ររាស្ត្រ ដូច្នេះទៅថ្ងៃមុខ
    ពួកវានឹងលែងល្បិចអោយក្រុមហ៊ុនជាច្រើនគាបសង្កត់រាស្ត្រខ្មែរ ប្លន់រាស្ត្រខ្មែរ
    ហើយហ៊ុន សែនធ្វើជាតួចិត្តល្អសង្គ្រោះខ្មែរដែលត្រូវក្រុមហ៊ុន ប្លន់ដី ខ្ញុំគឹតថា
    ពេលនោះរាស្ត្រខ្មែរនៅតែចាញ់បោកហ៊ុន សែន ហើយនិងនៅតែបោះឆ្នោត
    អោយហ៊ុន សែន។ ពួកយើងនឹងនៅតែមិនសុខចិត្ត និងមិនសប្បាយចិត្ត
    សោះឡើយនៅពេលដែលពួកវាធ្វើបាបរាស្ត្រខ្មែរ។

  4. ពន្លកថ្មីខ្មែរពិតប្រាកដ says:
    សីហា 24, 2011 at 12:44 pm

    អាខឹមវាសនាវានិយាយថាវាមិនមានប្រពន្ធ តែស្មានថាគេមិនដឹង? វាថែម
    ទាំងមានកូនលួចលាក់ជាមួយស្រីក្មេងយួនម្នាក់នៅទទួលគោកជិតផ្សាមាន់
    អាំងដែលគេឧស្សាឃើញអាវាសនានេះចេញចូលញឹកញាប់ផ្ទះរបស់នាងផង។

    រឿងយូរនឹងឆាប់គេគង់តែដឹងទេ ព្រោះវាគ្មាននរណាលាក់អាថ៏កំបាំងជិត
    រហូតទេ។

    នេះមេរបស់លោកឯងថោកប៉ុណ្ណឹង ប្រពន្ធខ្មែរមិនយក ទៅយកប្រពន្ធយួន
    បង្កើតកូនមកធ្វើបាបតែខ្មែរ លួចប្រទេសខ្មែរ ចុះទម្រាំកូនចៅរបស់ LDP
    ទៀតនោះមិនរឹតតែឡប់ទេរឺអី?

    លោកពន្លកថ្មីខ្មែរពិតប្រាកដ!​ សូមលោកប្រើគ្រប់វិធីដើម្បីយកព័ត៌មានដែលលោកអះអាងខាងលើនេះ ទៅលាតត្រដាងនៅទីសាធរណៈដើម្បីឲបងប្អូនខ្មែរយើងបានរួចផុតពីការបោកប្រាស់របស់លោក ឃឹម វាសនា ដែលជាមេបក្សអាយ៉ងយួន និងជាកញ្ជះយួនផង បើមិនដូច្នេះទេ ពលរដ្ឋខ្មែររបស់លោក នឹង ចាញ់បោកយួនកាន់តែខ្លាំងទៅៗ ហើយបក្សប្រឆាំងក៏នឹងមិនឈ្នះឆ្នោតទៀត។ សូមជួយផង។

    លោក បូនា
    Bona says:
    សីហា 20, 2011 at 4:34 am

    ខ្ញុំមិនដឹងថា LDP ជាសម្ពន្ធដើម្បីប្រជាធិបតេយ្យ ឬជាសម្ពន្ធដើម្បីស្រកីនោះទេ ប៉ុន្តែខ្ញុំឃើញសមាជិក LDP មួយៗនិយាយយួនអោយរលាយ ប៉ុន្តែនិយាយខ្មែរសំលេងយួនទាំងដុល។

    ចំណែកលោក បូនា វិញ! ក៏សូមជួយយករឿងនេះទៅប្រាប់រាស្រ្តខ្មែរដែលកំពុងតែចាញ់បោកគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បើមិនអញ្ជឹងទេ យួននឹងយកទឹកដីខ្មែរអស់ហើយ។

    បើលោកពន្លកថ្មីខ្មែរពិតប្រាកដ និងលោក បូនា ដឹងនូវចំនុចខ្សោយរបស់សត្រូវដែលបំផ្លាញជាតិខ្មែរ ហើយ នៅតែមិនហានទៀតធ្វើទៀត មានន័យថា លោកទាំងពីរអ្នកមិនមែនជាអ្នកស្នេហាជាតិទេ។ ម្យ៉ាងទៀត បើលោកមិនហានយករឿងនេះមកកាន់ទីសាធារណៈ គឺមានន័យថា អ្វីដែលលោកអះអាងខាងលើ គឺជាការមួលបង្កាច់ការពិត។ គួរខ្មាស់អៀនជាទីបំផុត។ នេះសុទ្ធសឹងជា មាយាទថោករបស់មនុស្សភាគច្រើនដែលនៅសំងំនៅគណបក្សប្រឆាំង។ បើបេះដូង និងមាយាទរបស់ អស់លោកបែបៗហ្នឹង តើគណបក្សសមរង្ស៊ី សង្ឃឹមអ្វីដែលអាចស្រូបទាញយកសំឡេងឆ្នោតរបស់ បុគ្គលដែលស្រលាញ់អំពើល្អដែលបោះឆ្នោតឲគណបក្សប្រជាជន?

    លោកតារា លោក ក្មេងវត្ត លោក កូនខ្មែរ នាយល្ងង់ លោក​ រ៉ាវុធ និងអ្នកពាក់ព័ន្ធផ្សេងទៀត សូមជួយ ព្រួតដៃគ្នាវ៉ៃក្បាលលោកពន្លកថ្មីខ្មែរពិតប្រាកដ និងលោក​ បូនា ឲយករឿងដែលគាត់បានអះអាង ទៅ ផ្សព្វផ្សាយនៅទីសាធារណៈតាមគ្រប់រូបភាពសុចរិត ដើម្បីជួយខ្មែរដែលកំពុងតែចាញ់បោកលោក ឃឹម វាសនា ដែលជាមេបក្សអាយ៉ងយួន និងជាកញ្ជះយួនផង កុំពូកែតែព្រួតគ្នាបានតែក្រោយខ្នងពេក។ ដោយបំណងល្អរបស់ខ្ញុំកញ្ជះយួន ពន្លកថ្មី!

    បញ្ចេញមតិ

  5. Chea Bun says:

    ជា ប៊ុនខ្ញុំ មកវិញហើយ មិនទៅណាទេ តែគ្រាន់តែចង់ទុកឱកាសជូនអ្នកស្នេហាជាតិផ្សេងៗ…។ ខ្ញុំនៅតែតាមដាននយោបាយខ្មែរ និងអន្តរជាតិជាប់ជាប្រចាំ។
    រឿងហ៊ុន សែននេះ វាគឺជារឿងគួរអោយបារម្ភខ្លាំងណាស់ចំពោះអនាគតរបស់កម្ពុជាយើង។ សកម្មភាពរបស់មនុស្សខ្លាំងភ្លើល្ងើពកថ្ងាសម្នាក់នេះ អាចនឹងនាំអោយស្រុកខ្មែរយើងទាំងមូល បាត់បង់អ្វីៗគ្រប់យ៉ាងក្នុងរវាងពី៥ទៅ១០ឆ្នាំខាងមុខនេះជាមិនខាន។
    ជា ប៊ុនខ្ញុំ សូមគាំទ្រមតិនឹងយោបល់របស់Dara។ សូមអរគុណDaraច្រើន ចំពោះការប្រឹងប្រែង និងយកចិត្តទុកដាក់សម្រាប់ប្រទេសយើង។ ខ្ញុំជឿថា បើមានមនុស្ស‹‹ខ្មែរ››ដូចDaraតែ៤លាននាក់ យើងអាចការពារប្រទេសខ្មែរបាន។

    ដូច្នេះ ជា ប៊ុនខ្ញុំ សូមអំពាវនាវ ដល់ពលរដ្ឋខ្មែរគ្រប់រូប ភ្ញាក់ខ្លួនឡើង ក្រោកឡើង ដើម្បីការពារទឺកដី នឹងសម្បត្តិជាតិរបស់យើង!

    ដោយស្មោះពីខ្ញុំៈ ជា ប៊ុន
    May God bless Cambodia!

  6. Chea Bun says:

    ជា ប៊ុនសុំទោស ដែលខ្ញុំប្រើឈ្មោះខុស គឺមិនមែនDaraទេ គឺ ក្មេងវត្ត នឹងVirak វិញ។