សុក្រ 18, ឩសភា 2012 - 5:07 pm
 Alerts News
- នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ ​នេះ ការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣ បាន​ចាប់​ផ្តើម​ហើយ ដោយ​មាន​គណបក្ស​ចូល​រួម​ចំនួន​១០។ ការ​ឃោសនា​នេះ នឹង​ត្រូវ​បញ្ចប់​វិញ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០១២៕​ (9 hours ago) ||    - អៀង សារី អតីត​រដ្ឋមន្រ្តី​ការ​បរទេស​ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ តាម​មន្រ្តី​ពេទ្យ​នៅ​ទីនោះ​ឲ្យ​ដឹង​ថា អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​រូប​នេះ​មាន​ជំងឺ​ផ្តាសាយធំ ហើយ​គាត់​ក្អក​មាន​ធ្លាក់​ឈាម​ផង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ៕​ (10 hours ago) ||    - ​តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២​ឲ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ទាប​ដែល​មាន​ឥទ្ធិពល​លើ​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១២​មក​នោះ បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង។ ការ​បង្កើន​ឥទ្ធិពល​របស់​ជ្រលង​សម្ពាធទាប គួប​ផ្សំ​ជាមួយ​នឹង​ខ្យល់​មូសុង​និរតី នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​សភាព​អាប់អ៊ួរ​នៅ​ពេល​រសៀល និង​ពេល​យប់​បង្ក​ជា​ភ្លៀង ផ្គរ​រន្ទៈ និង​ខ្យល់​កន្រ្តាក់​បក់​បោក​ខ្លាំង​ចាប់​ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កំពង់ចាម ក្រចេះ កំពត និង​ខេត្ត​ព្រះសីហនុ៕​ (2 days ago) ||   

អំពីយើង

គេហទំព័រទស្សនាវដ្តីសារព័ត៌មានសេរី គឺជាបណ្តុំនៃសម្លេងអ្នកបាត់បង់សេរីភាព ហើយខិតខំប្រឹងប្រែងក្រាញននាល​ដើម្បី​ដណ្តើម​យកនូវអ្វីដែលយើងត្រូវតែបាន នូវអ្វីដែលយើងបាត់បង់ ។ នោះគឺសេរីភាពនៃការពិចារណា សេរីភាពនៃ​ការបញ្ចោញ​មតិ សេរីភាព នៃការទទួលព័ត៌មានយកមកវិញ។ តាមពិតទៅសេរីភាពទាំងនេះ យើងគួរតែត្រូវទទួល​បានដោយពុំមាន​លក្ខខណ្ឌ​អ្វី​ឡើយ។ ប៉ុន្តែជាច្រើនសតវត្សមកហើយ ដែលសេរីភាពជាថ្លើមប្រម៉ាត់ ជាអាយុជីវិតនេះ ត្រូវបានមេដឹកនាំខ្មែរដ៏អសមត្ថភាព មេ​ដឹកនាំ ខ្មែរជាអាយ៉ងបរទេសយកទៅជាន់ឈ្លីនឹងបាតជើង។ ព្រោះតែគេគិតថា បើខ្មែរមានសេរីភាព ខ្មែរចេះពិចារណា ខ្មែរចេះ ប្រមូលផ្តុំគ្នា វានឹងធ្វើឱ្យប៉ះពាល់គ្រោះថ្នាក់ដល់ការគ្រប់គ្រងអំណាចរបស់គេ។

ហើយដោយសារតែសម្ពាធ នៃការគំរាមកំហែង ដោយសារតែការបាក់ស្បាត បានធ្វើឱ្យគ្រួសារខ្មែរភាគច្រើនប្រកាន់យកទស្សនៈ «ដាំដើមគ» ឬ «ធ្វើគ ធ្វើថ្លង់» រស់ដូចដើមឈើ រស់នៅដើម្បីតែរស់តាមរបៀបអាត្មានិយម រស់តាមរបៀប​គ្រាប់ខ្សាច់ រស់នៅដោយបាត់បង់ឧត្តមគតិជាតិ បាត់បង់សម្បជញ្ញៈ បាត់បង់សាមគ្គីជាតិ សុខចិត្តលុតជង្គង់​ធ្វើឆ្កែ ឆ្មារ បរទេស ហើយ​ធ្វើជា​អ្នកខ្លាំងជាមួយខ្មែរគ្នាឯង៘និង៘ ទាំងនេះហើយគឺជាសញ្ញានាំទៅរកក្តីវិនាសរបស់ជាតិសាសន៍ និងប្រទេសជាតិខ្មែរ។ យើងគួរតែក្រឡេកមើលចម្ប៉ាដែលបាត់បង់ចូលទៅក្នុងដៃយួនកាលពីសតវត្សទី១៦ នោះ យើងសួរថា តើជនជាតិចាម​ឈឺចាប់​ប៉ុណ្ណា ? ខ្លោចផ្សារប៉ុណ្ណា ? មានអារម្មណ៍បែបណា ដែលរស់ជាជាតិសាសន៍ពនាចរ បាត់បង់ទឹកដី បាត់បង់មាតុភូមិ ?

អញ្ចឹងហើយបានជាមានពាក្យថា សូវរស់នៅឆ្ងាយពីមាតុភូមិ តែកុំឱ្យបាត់បង់មាតុភូមិ បាត់បង់ប្រទេសកំណើត។ ចុះខ្មែរ យើង​យ៉ាងម៉េចដែរ ? ខ្មែរដល់ពេលដែលគួរតែសម្លឹងមើល ហើយចាប់យកអ៊ីស្រាអែលជាគំរូ ជាមូលដ្ឋានក្នុងការតស៊ូដើម្បីជាតិរបស់​ខ្លួន​ហើយ។

តែយ៉ាងណាក៏ដោយ តាមរយៈចំណារប្រវត្តិសាស្ត្រ និងឧទាហរណ៍ជាច្រើន ដែលជាចំណុចគ្រោះថ្នាក់របស់ជាតិយើង យើង​ជឿថា នឹងបានជាមូលដ្ឋាននៃការពិចារណាដ៏ត្រឹមត្រូវមួយ ដែលធ្វើឱ្យខ្មែរអាចងាកមករកឯកភាពជាតិ​សាមគ្គីគ្នាជា​ធ្លុងមួយ ដូចដើមសម័យកាលមហានគរ, មហានគរដែលជាតិសាសន៍យើងរស់នៅពោរពេញដោយមោទនភាព។

ដូច្នេះពេលនេះ ខ្មែរគ្រប់រូបត្រូវតែសាមគ្គីគ្នា ឈប់ចាត់ទុកខ្មែរគ្នាឯងជាសត្រូវ, ត្រូវចេះលួងលោម ចេះផ្សះផ្សាស្នាមរបួស ផ្លូវចិត្ត សតិអារម្មណ៍ស្មារតីដែលបាក់បែកវិនាសខ្ចាត់ខ្ចាយឱ្យផ្តុំផ្គុំគ្នារឹងមាំឡើងវិញ។ យើងជួយជាតិយើងឱ្យអស់លទ្ធភាព តាមចំណេះ តាមជំនាញ ដែលយើងមាន។ ហើយដែលពេលនេះ ទស្សនាវដ្តីសារព័ត៌មានសេរី ក៏សូមចូលខ្លួនរួមចំណែកធ្វើជាម្សៅ ស៊ីម៉ង់ត៍​ក្នុងការផ្សះផ្សារពូតផ្តុំគ្រាប់ខ្សាច់ គ្រាប់គ្រួសនៃជាតិសាសន៍របស់យើង ឱ្យទៅជាដុំថ្ម ឱ្យទៅជាភ្នំ ដើម្បីការពារជាតិសាសន៍យើង ទឹកដីយើងដែលកំពុងប្រឈមចំពោះហានិភ័យ នៃការប៉ុនប៉ងលេបត្របាក់ ពីសំណាក់ប្រទេសជិតខាង។

ជាទីបញ្ចប់នេះ ខ្ញុំសូមបួងសួងដល់វត្ថុសក្តិសិទ្ធិជួយឱ្យខ្មែរទាំងកំពុងរស់នៅលើទឹកដីខ្មែរ និងរស់នៅគ្រប់ច្រកល្ហកលើពិភព​លោក​មានសេក្តីសុខ សិរីមង្គល និងសូមលោកជួយឱ្យជាតិខ្មែរចេះស្រឡាញ់គ្នា ចេះសាមគ្គីគ្នា ឱ្យទៅជាខ្មែរតែមួយ៕